

ក្រុមហ៊ុន Yamaha កំពុងអភិវឌ្ឍន៍ម៉ូតូស្កូតឺប្រព័ន្ធ Hybrid ប្រើម៉ូទ័រអគ្គិសនីភ្លោះ (Twin-Motor)
វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលនៅក្នុងឆ្នាំ 2026 នេះ ក្រុមហ៊ុន Yamaha នៅតែមិនទាន់មានម៉ូតូប្រព័ន្ធ Hybrid នៅក្នុងខ្សែស្រឡាយផលិតផលរបស់ខ្លួននៅឡើយ បើទោះបីជាក្នុងចំណោមក្រុមហ៊ុនផលិតម៉ូតូយក្សរបស់ជប៉ុនទាំងអស់ Yamaha គឺជាក្រុមហ៊ុនមួយដែលមានប្រវត្តិសាស្ត្រយូរអង្វែងជាងគេក្នុងការបង្កើតម៉ូតូគំរូដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនចំហេះក្នុង និងប្រព័ន្ធថាមពលអគ្គិសនីក៏ដោយ។
24 July 2026
•United State

ក្រុមហ៊ុន GWM បង្ហើបរូបរាងរថយន្ត Ora 5 ម៉ូដែល GT & Sport
Ora ដែលជាម៉ាកយីហោរងរបស់ក្រុមហ៊ុន GWM បានបង្ហើបរូបរាងនៃការតុបតែងថ្មីចំនួនពីរសម្រាប់ម៉ូដែល Ora 5 គឺ Sport និង GT។ ការធ្វើបច្ចុប្បន្នភាពនេះ រួមបញ្ចូលទាំងការផ្លាស់ប្តូររូបរាងខាងក្រៅជាច្រើនសម្រាប់រថយន្ត Crossover ប្រភេទអគ្គិសនី (EV), កូនកាត់ (HEV) និងម៉ាស៊ីនសាំង (ICE) រួមទាំងជម្រើសថ្នាំពណ៌ថ្មី និងកញ្ចប់តុបតែងស្ព័រសម្រួលខ្យល់ (aero body kit)។ ទោះបីជាតម្លៃផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ ក៏ស្រឡាយរថយន្ត Ora 5 មានតម្លៃចាប់ផ្តើមពី 10,200 ដុល្លារអាមេរិក នៅក្នុងប្រទេសចិន។
23 July 2026
•China News

ក្រុមហ៊ុន ZXMoto បើកបង្ហាញម៉ូតូស្ព័រទំហំធំ 820RR-R និងម៉ូឌែល Naked 820R
ឧស្សាហកម្មម៉ូតូរបស់ប្រទេសចិនកំពុងតែឈានចូលដល់យុគសម័យថ្មី ដោយម៉ាកយីហោមួយចំនួនបានបោះបង់ចោលនូវកេរ្តិ៍ឈ្មោះអាស្រូវខាងការលួចចម្លងម៉ូដពីគេ ហើយបានខិតខំប្រឹងប្រែងបង្កើតម៉ូតូដែលមានសមត្ថភាពប្រកួតប្រជែងយ៉ាងពិតប្រាកដ។ ZXMoto ប្រហែលជាឈ្មោះថ្មីថ្មោងបន្តិច
23 July 2026
•United State

ក្រុមហ៊ុន Vespa បើកបង្ហាញម៉ូតូស្កូតឺស៊េរីមានកំណត់ Vespa x Gigi Primavera 125
ភោជនីយដ្ឋានអ៊ីតាលីដ៏ប្រណីត Gigi បានចាប់ដៃគូសហការយ៉ាងភ្ញាក់ផ្អើលជាមួយក្រុមហ៊ុន Vespa ដែលការសហការនេះនឹងឈានទៅដល់ការផលិតម៉ូតូស្កូតឺ Primavera 125 កំណែទម្រង់មានកំណត់ត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ ដោយបំពាក់នូវពណ៌លឿងស្រស់ឆើតឆាយ។
22 July 2026
•UK. News

រថយន្តភីកអាប់ Chery Jetour Zongheng F700 បើកការលក់មុនជាមួយចម្ងាយបើកបរ 1,300 គីឡូម៉ែត្រ
យោងតាមការចុះផ្សាយរបស់ Y-Auto ម៉ាកយីហោ Jetour បានបើកទទួលការកក់ទុកមុន (pre-sales) សម្រាប់រថយន្តភីកអាប់ប្រភេទ Plug-in Hybrid ម៉ូដែល Zongheng F700 នៅក្នុងប្រទេសចិន ដោយក្នុងនោះវគ្គតុបតែង 5 កៅអី ប្រភេទ Player One (Touhao Wanjia) មានតម្លៃដាក់ក្នុងបញ្ជី ប្រហែល 53,874 ដុល្លារអាមេរិក។
22 July 2026
•China News


រថយន្ត Crossover ម៉ាក Xiaomi Skynomad បើកបរដោយថាមពលអគ្គិសនីសុទ្ធ 505 គីឡូម៉ែត្រ
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្រឡាយរថយន្ត Crossover ប្រភេទ EREV (Extended-Range Electric Vehicle ) ម៉ូដែល Xiaomi Skynomad បើកបរដោយថាមពលអគ្គិសនីសុទ្ធរហូតដល់ 505 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌស្តង់ដារ CLTC អរគុណដល់កញ្ចប់អាគុយប្រភេទ Ternary NMC ទំហំ 76 kWh ពីក្រុមហ៊ុន CALB។ ដោយឡែក រថយន្តបង្គោលលំដាប់កំពូលម៉ូដែល Skynomad N90 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show 2026 នៅថ្ងៃទី 21 ខែសីហាខាងមុខនេះ។
21 July 2026
•China News

រោងចក្រអាគុយផ្ទេរសិទ្ធិបច្ចេកវិទ្យា CATL-Ford ចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Caixin ក្រុមហ៊ុនផលិតអាគុយធំបំផុតនៅលើពិភពលោក Contemporary Amperex Technology Co. Limited (CATL) បានចាប់ផ្តើមដំណើរការផលិតកម្មជាផ្លូវការហើយនៅឯរោងចក្រផលិតអាគុយរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងផ្ទេរសិទ្ធិប្រើប្រាស់បច្ចេកវិទ្យា (technical licensing agreement)
02 July 2026
•China News

រថយន្ត Lynk & Co 07 GT Wagon កម្លាំង 530 សេះ បើកការលក់មុនក្នុងតម្លៃចាប់ពី 24,400 ដុល្លារ
ស្រឡាយរថយន្តសមត្ថភាពខ្ពស់របស់ក្រុមហ៊ុន Lynk & Co បានពង្រីកខ្លួនបន្ថែមទៀតកាលពីថ្ងៃទី 29 ខែមិថុនា ជាមួយការបើកទទួលការកក់ទុកមុន (pre-sale) សម្រាប់រថយន្តប្រភេទលក្ខណៈគ្រួសារដំបូលវែងទម្រង់ស្ព័រ (Wagon) ប្រភេទ Plug-in Hybrid ម៉ូដែល 07 GT។ ម៉ូដែលរូបរាងដ៏ទាក់ទាញមួយនេះ ដៅដៅលើក្រុមអ្នកស្នេហាវិស័យយានយន្ត ជាមួយកម្រិតតម្លៃចាប់ផ្តើមដំបូង 24,400 ដុល្លារអាមេរិក។
01 July 2026
•China News

ក្រុមហ៊ុន CATL ចាប់ដៃគូជាមួយ Google, Xiaomi និង BMW ដើម្បីបង្កើតច្បាប់ស្តង់ដារអាគុយសកល
ខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរបស់ក្រុមហ៊ុន CATL បានពង្រីកខ្លួនទៅជាសម្ព័ន្ធភាពស្តង់ដារភាវូបនីយកម្មសកល ក្នុងកំឡុងព្រឹត្តិការណ៍ London Climate Action Week។ ក្រុមហ៊ុនផលិតកោសិកាអាគុយឈានមុខគេលើលោកមួយនេះ បានចូលរួមជាមួយបណ្តាម៉ាកយីហោយានយន្ត និងបច្ចេកវិទ្យាធំៗ រួមមាន៖ Google, Xiaomi, BMW, Renault និង Volvo
01 July 2026
•China News

រថយន្ត Huawei-GAC Aistaland GT7 បង្ហាញខ្សែសង្វាក់ផលិតកម្ម និងដាក់លក់ជាផ្លូវការនៅថ្ងៃទី 26 ខែមិថុនានេះ
ម៉ូដែលផលិតកម្មនៃរថយន្តអគ្គិសនីទម្រង់ស្ព័រ (Shooting Brake) ម៉ូដែល Aistaland GT7 បានបង្ហាញពីខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2026 កន្លងទៅនេះ។ រថយន្តស៊េរីថ្មីនេះ គឺជាលទ្ធផលនៃគម្រោងរួមគ្នាអភិវឌ្ឍន៍យានយន្តរវាងក្រុមហ៊ុន GAC Group និងក្រុមហ៊ុន Huawei។ យោងតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រុមហ៊ុន ម៉ូដែលលំដាប់ខ្ពស់មួយនេះ ត្រូវបានគ្រោងទុកសម្រាប់ការដាក់លក់រាយជាផ្លូវការនៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2026 នេះ។
26 June 2026
•China News

បណ្តាញទីផ្សារងងឹត៖កាផលិតអាគុយគ្មានវិញ្ញាបនបត្រ គេចវេសពីក្របខ័ណ្ឌត្រួតពិនិត្យដែលមានតម្លៃទំហំទឹកប្រាក់រហូតដល់ 78 ពាន់លានដុល្លារ
កញ្ចប់កោសិកាថាមពលនៃរថយន្តអគ្គិសនីដែលត្រូវបានចូលនិវត្តន៍ (អស់អាយុកាលប្រើប្រាស់) កំពុងតែលេចធ្លាយជាប្រព័ន្ធចេញពីវដ្តជីវិតយានយន្តដែលទទួលបានការអនុញ្ញាត ឆ្ពោះទៅកាន់បណ្តាញដំឡើងខុសច្បាប់នៅក្នុងទីផ្សារងងឹត។ ការផ្សាយការស៊ើបអង្កេតសម្ងាត់មួយដោយទូរទស្សន៍រដ្ឋ CCTV
21 June 2026
•China News

សមរភូមិអាគុយ៖ ក្រុមហ៊ុន CATL, BYD និង Panasonic បង្កើតសង្គ្រាមថាមពលតម្លៃ 2.20 ពាន់លានដុល្លារ
ក្រុមក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់ចិន កំពុងបង្វែរទិសដៅនៃសមត្ថភាពផលិតកម្មឧស្សាហកម្មដ៏មហាសាលរបស់ខ្លួន ឆ្ពោះទៅកាន់ការបង្កើតប្រព័ន្ធរក្សាទុកថាមពល (energy storage systems) សម្រាប់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI data centres)។ យោងតាមការចុះផ្សាយរបស់ Sina ក្រុមហ៊ុន Contemporary Amperex Technology Co.
20 June 2026
•China News

Chery Stockman៖ រថយន្តជើងខ្លាំងម៉ាស៊ីនម៉ាស៊ូត Plug-in Hybrid វាយលុកទីផ្សារបរទេសប្រជែងជាមួយ BYD Shark
រូបភាពផ្លូវការនៃរថយន្តភីកអាប់ខ្នាតមធ្យម Chery Stockman ត្រូវបានបញ្ចេញជាផ្លូវការហើយ។ ម៉ូដែលនេះបានរួមបញ្ចូលគ្នានូវគ្រោងឆ្អឹងដាច់ដោយឡែកដ៏រឹងមាំ (ladder-frame chassis) ជាមួយប្រព័ន្ធមេកានិកថាមពលកូនកាត់ប្រភេទដោតខ្សែ (Plug-in Hybrid) ដែលរចនាឡើងជាពិសេសសម្រាប់ទីផ្សាររថយន្តភីកអាប់ខ្នាតមធ្យមសកល។ យោងតាមការចុះផ្សាយរបស់ Autohome ក្រុមហ៊ុន Chery
20 June 2026
•China News

ម៉ូតូ CFMoto V4 SR-RR បំបែកកំណត់ត្រាល្បឿនលឿនបំផុតថ្មីរបស់ប្រទេសចិន
រឿងរ៉ាវដ៏ពិសេសអស្ចារ្យមួយហាក់បីដូចជាកំពុងកើតមានឡើងនៅក្នុងប្រទេសចិន ដែលនឹងធ្វើឱ្យក្រុមហ៊ុនយក្សៗនៅប្រទេសជប៉ុន និងអឺរ៉ុបត្រូវងាកមកយកចិត្តទុកដាក់ ខណៈដែលក្រុមហ៊ុន CFMoto បានអះអាងថា ម៉ូតូម៉ូឌែល V4 SR-RR ថ្មីរបស់ខ្លួន បានរត់ដល់ល្បឿនអតិបរមារហូតដល់ 315.82 គីឡូម៉ែត្រ/ម៉ោង ។
19 June 2026
•United State

ក្រុមហ៊ុន Changan ចាប់ដៃគូជាមួយក្រុមបាល់ទាត់ព័រទុយហ្គាល់៖ ឱ្យតែទាត់ចូលមួយគ្រាប់ = ថែមឡាន Deepal «ហ្វ្រី» មួយគ្រឿង នៅក្នុងប្រទេសចិន កំឡុងពេលប្រកួត World Cup
ក្រុមហ៊ុន Changan បានបើកយុទ្ធនាការផ្សព្វផ្សាយពាក់ព័ន្ធនឹងពានរង្វាន់ពិភពលោក World Cup នៅក្នុងប្រទេសចិន ដោយបានសន្យថានឹងផ្តល់ជូនរថយន្តម៉ាក Deepal «ហ្វ្រី» ចំនួនមួយគ្រឿង សម្រាប់រាល់គ្រាប់បាល់នីមួយៗដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ទាត់បញ្ចូលទីបាន។ ក្រុមហ៊ុនផលិតរថយន្តមួយនេះ
19 June 2026
•China News


