Admin, 18 October 2026

          បន្ទាប់ពីបានបង្ហើបរូបរាងម៉ូតូ Tall-rounder ទំហំមធ្យមថ្មីកាលពីដើមខែនេះ ក្រុមហ៊ុន Kawasaki បានបំពេញតាមការសន្យារបស់ខ្លួន ជាមួយនឹងការដាក់បង្ហាញម៉ូឌែល Versys 900 ថ្មីស្រឡាង។

នៅពេលដែលយើងនាំយកព័ត៌មានមកជូនអ្នកថា Kawasaki មានអ្វីដែលពិសេសរៀបចំទុកនោះ ម៉ូឌែល Versys ថ្មីគឺស្ថិតនៅកំពូលតារាងនៃការទស្សន៍ទាយរបស់យើង។

ម៉ូឌែល Versys 900 ថ្មីនេះ ទទួលបានម៉ាស៊ីន 4 ស៊ីឡាំងតម្រង់ជួរ ទំហំ 948cc ដូចគ្នា ដែលទទួលបានការបំផុសគំនិតពីត្រកូល Supernaked Z របស់ក្រុមបៃតង (Team Green) ដែលត្រូវបានបំពាក់លើម៉ូឌែល Z900។

ត្រូវ បានរៀបរាប់ថាជាម៉ូឌែល Versys ដែលមានលក្ខណៈស្ព័ររបស់ Kawasaki រហូតមកដល់បច្ចុប្បន្ន ម៉ូឌែល 900 ថ្មីនេះនឹងផលិតកម្លាំងសេះបាន 120.3bhp នៅកម្រិត 9,503ជុំ/នាទី និងកម្លាំងរមួល 71.8 lb-ft (97.3 ញូតុនម៉ែត្រ) នៅកម្រិត 8,000 ជុំ/នាទី។

ម៉ូឌែល និងជម្រើសពណ៌

ស្ថិតនៅចន្លោះរវាង Versys 650 ម៉ាស៊ីនពីរស៊ីឡាំងស្រប និង Versys 1100 ម៉ាស៊ីនបួនស៊ីឡាំង ម៉ូឌែល 900 មួយនេះក៏មានមកជាមួយជម្រើស SE (Special Edition) ផងដែរ។

  • Versys 900 ស្តង់ដារ៖ តម្លៃចាប់ផ្តើមពី 14,256 ដុល្លាអាមេរិក ដែលមានជាជម្រើសពណ៌ Metallic Spark Black ឬ Pearl Robotic White។
  • Versys 900 SE៖ ក៏មានជាពីរជម្រើសពណ៌ផងដែរ ហើយមកជាមួយគ្រឿងបំពាក់បន្ថែមផ្លូវការរបស់ Kawasaki រួមមាន៖ ភ្លើងហ្វាំងអ័ព្ទ LED បង្រួមតូច, របាំងការពារដៃ, ប្រព័ន្ធកម្តៅដៃចង្កូត, របាំងការពារធុងទឹក, ជើងការពារគ្រោងឆ្អឹង (frame protection sliders), សំបកការពារពោះម៉ាស៊ីនខាងក្រោម ព្រមទាំងជើងទម្រកណ្តាល (centre stand)។

គ្រោងឆ្អឹង ជើងក្រោម និងប្រព័ន្ធសុវត្ថិភាព

បំពាក់នៅលើគ្រោងឆ្អឹងប្រភេទ Trellis ថ្មីស្រឡាង Versys 900 អះអាងថាផ្តល់នូវសមាមាត្រចែកទម្ងន់ជិត 50:50 រវាងផ្នែកខាងមុខ និងខាងក្រោយ។

ម៉ូឌែលថ្មីនេះក៏ទទួលបានការបូកបញ្ចូលគ្នានៃប្រព័ន្ធបូមចម្ងាយយោលវែង (long-travel suspension) និងកង់ស្ព័រទំហំ 17 អ៊ីញ រុំដោយសំបកកង់ Metzeler Roadtec 01។ វាមានបំពាក់កញ្ចក់បាំងខ្យល់ដែលអាចសារ៉េបាន 7 កម្រិត និងកែបដែលអាចសារ៉េកម្ពស់បាន (ចាប់ពី 825 មីលីម៉ែត្រ ដល់ 845 មីលីម៉ែត្រ)។

បន្ថែមពីនេះ ម៉ូឌែលថ្មីត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយអ្នកជិះកម្រិតខ្ពស់ ARAS (Advanced Rider Assistance Systems) រួមមាន៖

  • ACC Lite (Adaptive Cruise Control Lite)៖ ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងកែតម្រូវល្បឿន
  • FCW (Forward Collision Warning)៖ ប្រព័ន្ធព្រមានការប៉ះទង្គិចខាងមុខ
  • BSD (Blind Spot Detection)៖ ប្រព័ន្ធសញ្ញាBlind spot
  • ESS (Emergency Stop Signal)៖ ប្រព័ន្ធភ្លើងសញ្ញាឈប់បន្ទាន់ ក៏ជាផ្នែកមួយនៃការរៀបចំដើម្បីជួយកាត់បន្ថយហានិភ័យនៃការបុកពីក្រោយផងដែរ។

បច្ចេកវិទ្យា និងគ្រឿងបំពាក់បន្ថែម

ព័ត៌មានត្រូវបានបង្ហាញតាមរយៈអេក្រង់ពណ៌ TFT ទំហំ 5 អ៊ីញ ដែលអាចភ្ជាប់ជាមួយទូរស័ព្ទដៃរបស់អ្នកជិះ ដើម្បីផ្តល់នូវការចង្អុលទិសដៅបែប Turn-by-turn Navigation។

ជាលក្ខណៈស្តង់ដារ Versys 900 ក៏មានបំពាក់នូវ៖

  • KCMF (Cornering Management Function) - ប្រព័ន្ធគ្រប់គ្រងការបត់បែន
  • KTRC (Traction Control) - ប្រព័ន្ធត្រួតពិនិត្យការអូសទាញ
  • Enhanced ABS - ប្រព័ន្ធហ្វ្រាំង ABS កម្រិតខ្ពស់
  • ទម្រង់បញ្ចេញកម្លាំងផ្សេងៗ (power modes) និងទម្រង់បើកបររួមបញ្ចូលគ្នា (integrated riding modes) ព្រមទាំងប្រព័ន្ធចូលលេខលឿន (quickshifter)។

ជាចុងក្រោយ ទាំងម៉ូឌែល Versys 900 ស្តង់ដារ និង SE អាចបំពាក់បន្ថែមនូវធុងស្ពាយខាងលើចំណុះ 47 លីត្រ និងធុងស្ពាយចំហៀងចំនួនពីរ ចំណុះ 32 លីត្រ ផងដែរ។



ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors