Admin, 05 December 2025

ក្នុងជួរម៉ូដែលរបស់​​ Mazda​ 2026  ក្រុមហ៊ុន Mazda​ មានការអាប់ដេតលើម៉ូដែល CX-30, CX-5 និង CX-50  ឥឡូវនេះនៅក្នុងជួរម៉ូដែលរបស់​Mazda ក៏មានការអាប់ដេតលើ​ម៉ូដែល CX-70​ និង CX-90​ តើក្រុមហ៊ុន Mazda មានការអាប់ដេតអ្វីខ្លះក្នុងជួរម៉ូដែល ពីរ​នេះយើងតាមដាន ទាំងអស់គ្នាដូចខាងក្រោម៖


ចុចអានព័ត៌មានពីមុនសម្រាប់ Mazda CX-50: Mazda បញ្ចេញរថយន្ត SUV ម៉ូដែល 2026 Mazda CX 5 ម៉ូដែល (បន្ត​ CX-50)

ចុចអានព័ត៌មានពីមុនសម្រាប់ Mazda CX-30: Mazda បញ្ចេញរថយន្ត SUV សេរី 2026 Mazda CX 5 ម៉ូដែល

ចុចអានព័ត៌មានពីមុនសម្រាប់ Mazda CX-30:Mazda បញ្ចេញរថយន្ត SUV ម៉ូដែល 2026 Mazda CX-5 ម៉ូដែល (សំរាប់ម៉ូដែល CX-5)


2026 Mazda CX-70


2026 Mazda CX-70

ប្រសិនបើ 2026 Mazda CX-70 មើល​ទៅ​ដូចជា​ធ្លាប់​ស្គាល់ នោះ​គឺ​ដោយសារ​តែ​វា​ជា​រថយន្ត​ដូចគ្នា​ទៅ​នឹង CX-90 បី​ជួរ​កៅអី ប៉ុន្តែ​មាន​កៅអី​ពីរ​ជួរ និង​កន្លែង​ផ្ទុក​ក្រោម​កម្រាល​ក្នុង​តំបន់​ផ្ទុក​ទំនិញ។ រថយន្ត 2026 Mazda CX-70បំពាក់មកជាមួយម៉ាស៊ីន 3.3 Turbo Preferred រក្សា​លក្ខណៈ​ដើម​ជាមួយ​នឹង​លក្ខណៈ​ពិសេស​ថ្មីៗ​​ជា​មួយឧបករណ៍​ស្តង់ដារដូចខាងក្រោម៖

  • កៅអី​មុខ​មាន​ខ្យល់​ចេញចូល
  • កៅអី​ក្រោយ​មាន​មុខងារកម្ដៅ
  • ចង្កូត​មានមុខងារកម្ដៅ
  • កៅអី​អ្នកបើកបរ​បំពាក់ដោយប្រព័ន្ធ​អគ្គិសនីមាន​ 8 មុខងារ​​និងភ្ជាប់ជាមួយមុខងារ​តម្រូវ​ចង្កេះ​ មាន​អង្គចងចាំ​ពីរ​ទីតាំង​
  • និង​កៅអី​អ្នកដំណើរ​ដែល​អាច​បញ្ជារបាន​ 8មុខងារ


ម៉ូដែល 2026 Mazda CX-70 PHEV ឥឡូវ​នេះ​ត្រូវ​បាន​វាយតម្លៃ​ថារយៈចម្ងាយក្នុង​​បើកបរ​បាន 30 ម៉ាយល៍ (48km) ក្នុង​ចម្ងាយ​ប្រើថាមពលអគ្គិសនី​សុទ្ធ។ រថយន្ត 2026 Mazda CX-70 PHEV គ្រប់​ម៉ូដែល​ទទួល​បាន​ផ្លាក​សញ្ញា​ពណ៌​ខ្មៅ​រលោង​នៅ​លើ​ទ្វារ​ក្រោយ និង​កង់ 19 អ៊ីញ​ជា​​ស្តង់ដារ។





2026 Mazda CX-90

ក្រុមហ៊ុន Mazda បាន​ដាក់​បង្ហាញ CX-90 ជា​រថយន្ត SUV Flagship ថ្មី​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ម៉ូដែល 2024។ រថយន្ត 2026 Mazda CX-90 រក្សា​លក្ខណៈ​ដើម​ភាគច្រើន​មិន​ផ្លាស់ប្តូរ ទោះបីជា​វា​ទទួល​បាន​លក្ខណៈ​ពិសេស​ថ្មី​មួយ​ចំនួន​ក៏ដោយ។ រថយន្ត​បងប្អូន​ទំហំ​មធ្យម​របស់​វា​គឺ CX-70 បាន​មកដល់​ជាមួយ​នឹង​ការ​បញ្ជា​សំឡេង Alexa ជា​ស្តង់ដារ ហើយ​ឥឡូវ​នេះ CX-90 ទទួល​បាន​ឧបករណ៍​ដូចគ្នា​លើ​ជួរ​ម៉ូដែល​ទាំងមូល។ លើស​ពី​នេះ​ទៀត វាបំពាក់មកជាមួយពណ៌ Polymetal Gray Metallic ឥឡូវ​នេះ​មាន​សម្រាប់​ប្រើប្រាស់​លើ​គ្រប់​ម៉ូដែល CX-90។


2026 Mazda CX-90


  • ការ​ផ្លាស់ប្តូរ​ជាក់លាក់​សម្រាប់​ម៉ូដែល (Trim-specific changes) រួម​មាន ម៉ូដែល 3.3 Turbo S Premium Sport ដែល​មាន​ការ​តុបតែង​ខាងក្រៅ​ពណ៌​ខ្មៅ។
  • ម៉ូដែល 3.3 Turbo Preferred បំពាក់មកជាមួយ​ប​កង់ 21 អ៊ីញ និង​ការ​តុបតែង​ខាងក្រៅ piano black។
  • ម៉ូដែល​ខ្ពស់​ជាង​ក្នុង​ជួរ គឺ CX-90 3.3 Turbo Premium Plus និង PHEV Premium Plus បំពាក់មកជាមួយចង្កៀងខាងក្រៅប្រភេទ Signature និង​ភ្លើង​មុខ​ adaptive headlights។
  • រថយន្ត 2026 Mazda CX-90 PHEV ឥឡូវ​នេះ​ជា​ស្តង់ដារ​ជាមួយ​នឹង​កង់ 21 អ៊ីញ ដែល​ផ្តល់​ឲ្យ​វា​មាន​វត្តមាន​លើ​ផ្លូវ​កាន់តែ​ច្រើន។




  • លើស​ពី​នេះ​ទៀត មាន​ផ្លាក​សញ្ញា Mazda ពណ៌​ខ្មៅ និង​កញ្ចក់​ចំហៀងពណ៌ស្រអាប់​បត់ដោយប្រព័ន្ធ​អគ្គិសនី​​ដោយ​ស្វ័យប្រវត្តិ (power folding auto dimming side mirrors) សម្រាប់ CX-90 PHEV Premium Sport។
  • ការ​អាប់ដេត​ផ្នែក​ខាងក្នុង​រួម​មាន កៅអី​មុខ​មាន​ខ្យល់​ចេញចូល​ជា​ស្តង់ដារ, ជួរ​ទីពីរ​មាន​កម្ដៅ, កៅអី​មុខ​ដែល​អាច​លៃតម្រូវ​អគ្គិសនី​ប្រាំបី​ទិស, កៅអី​អ្នកបើកបរ​មាន​អង្គចងចាំ, និង​ចង្កូត​កម្ដៅ សម្រាប់​ម៉ូដែល 3.3 Turbo Preferred និង​ម៉ូដែល PHEV ទាំងអស់។
  • Mazda ធ្វើ​ឲ្យ​កៅអី Captain’s Chairs ជួរ​ទីពីរ​មាន​សម្រាប់​ម៉ូដែល 3.3 Turbo Premium Plus។
  • ជា​ចុងក្រោយ 2026 Mazda CX-90 PHEV Premium Plus ទទួល​បាន​ការ​កំណត់​ទម្រង់​អង្គចងចាំ (memory profile settings) សម្រាប់​ចង្កូត, កញ្ចក់, និង​កៅអី។




ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)