Admin, 11 November 2025
model:CX-5 2026
សំរាប់ចុចអានព័ត៌មានពីមុន : https://arenacambodiaauto.com/news/mazda-suv-2026-mazda-cx-5-13
រថយន្ត SUV ដែលពេញនិយមបំផុតរបស់ Mazda ទទួលបានការរចនាឡើងវិញដ៏ធំសម្រាប់ឆ្នាំថ្មីនេះ។ រថយន្ត Mazda CX-5 2026 មកដល់ជាមួយនឹងរចនាប័ទ្មផ្នែកខាងក្រៅស្រដៀងនឹងរថយន្ត SUV ធំ CX-70 និង CX-90 និងភ្លើងអំពូលដែលមានជ្រុងកាន់តែច្រើន។ Mazda បានបង្កើនទំហំខាងក្រៅរបស់ CX-5 ចំនួន 4.5 អ៊ីញ (114.3mm) ផ្នែកខាងក្នុង ប្រវែង និងគម្លាតកង់ ពង្រីកទទឹងត្រឹមតែជាង 0.5 អ៊ីញ(12.7mm)។ មកទល់ពេលនេះ Mazda បានបង្ហាញថាកង់មានទំហំ 19 អ៊ីញសម្រាប់ប្រើប្រាស់។
ប្រសិនបើអ្នកធ្លាប់ចំណាយពេលក្នុង CX-5 ជំនាន់មុន អ្នកដឹងថាផ្ទៃខាងក្នុងត្រូវបានរចនាឡើងវិញយ៉ាងច្រើជាងផ្នែកខាងក្រៅសម្រាប់ឆ្នាំ 2026។ កន្លែងនោះត្រូវបានធ្វើទំនើបកម្មដោយផ្ទៃស្អាតល្អឥតខ្ចោះ វាមើទៅហាក់បីដូចជាមានអារម្មណ៍ទើសភាពតិចតួចបំផុត (minimalism) ដែលវាអាចបញ្ជាក់រិតតែច្បាស់មានការក្រែប្រែច្រើនសំរាប់ផ្ទៃខាងក្នុង សំរាប់ម៉ូដែលមួយនេះ។ Mazda និយាយថា ភ្លើងក្នុងកាប៊ីនរថយន្តមាន ៧ ពណ៌ដែលអាចផ្តោតលើការបង្កើតបរិយាកាសស្ងប់ស្ងាត់បាន។
Mazda ក៏និយាយផងដែរថា ទ្វាររបស់ CX-5 2026 គឺមានទំហំភធំជាង ហើយកន្លែងអ្នកដំណើរក៏ធំជាងមុនផងដែរ។ កន្លែងផ្ទុកទំនិញក៏បានពង្រីកទំហំធំផងដែរ ដោយពង្រីកប្រវែងបានទំហំ 2 អ៊ីញ(50.8mm) និងកម្ពស់ជាង 1 អ៊ីញ(25.4mm) ហើយមានកម្រាល (load floor) ទាបជាងមុន 0.5 អ៊ីញ(12.7mm)។
ការអាប់ដេតបច្ចេកវិទ្យារួមមានអេក្រង់ថាច់ហ្គ្រិនទំហំ 12.9 អ៊ីញ ជាស្តង់ដារ ឬ ការអាប់ដេតទំហំបន្ថែម អេក្រង់ថាច់ហ្គ្រិនសម្រាប់ព័ត៌មានកម្សាន្តទំហំ 15.6 អ៊ីញ (សំរាប់បំពាក់បន្ថែម) ហើយឧបករណ៍បញ្ជា rotary controller ត្រូវបានលុបចោលដើម្បីបំពេញចិត្ត អ្នកប្រើប្រាស់ដោយបំពាក់មកប្រព័ន្ធថ្មីដែលគ្រាន់តែបញ្ជាដោយប៉ះលើផ្ទៃតែប៉ុណ្ណោះ(interface only)។ អេក្រង់បង្ហាញធំជាងមុន វាត្រូវបានរួមបញ្ចូលមកជាមួយកម្មវិធី Google built-in។ ដោយមិនគិតពីអេក្រង់ដែលបានបំពាក់ប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ វាគឺជាស្តង់ដាររួមជាមួយលក្ខណៈពិសេស Google built-in។ Mazda បានបំពាក់រន្ធ USB-C ទាំងនៅជួរមុខ និងជួរក្រោយ ហើយនិងបន្ទះសាកថ្មឥតខ្សែស្តង់ដារនៅខាងមុខ។
រថយន្ត Mazda CX-5 2026 រក្សាម៉ាស៊ីនបួនស៊ីឡាំងទំហំ 2.5 លីត្រដែលបឺតខ្យល់ដោយធម្មជាតិដែលមានស្រាប់( Existing naturally aspirated) ដោយផលិតកម្លាំងថាមពលរហូត 187 សេះ និងកម្លាំងបង្វិល 252 ញូតុនម៉ែត្រ, ប្រអប់លេខអូតូប្រាំមួយល្បឿន, និងប្រព័ន្ធបើកបរកង់ទាំងអស់ (all-wheel drive) ជាស្តង់ដារ។ Mazda និយាយថាខ្លួនបានកែតម្រូវម៉ាស៊ីនឡើងវិញសម្រាប់ more relaxed overall character ប៉ុន្តែមានភាពរហ័សរហួនកាន់តែខ្លាំងនៅពេលបើកបរ។
សម្រាប់ឆ្នាំ 2027 Mazda CX-5 នឹងត្រូវបានបំពាក់មកជាមួយនឹងប្រព័ន្ធបញ្ជូនថាមពលកូនកាត់ (hybrid powertrain) ដែលបានបង្កើតឡើងដោយខ្លួនឯង។ បច្ចេកទេសនេះជាជម្រើសដែលសន្សំសំចៃប្រេងជំនួសឲ្យម៉ាស៊ីនបច្ចុប្បន្ន ខណៈដែលវាអាចបង្កើនសមត្ថភាពខ្លាំងជាមុនផងដែរ៕
ប្រភព៖ MotorTrend
ប្រែសំរួល៖ Soknal Huot
