Admin, 08 November 2025
2026 Mazda CX-30, Mazda CX-5, Mazda CX-50, Mazda CX-70, Mazda CX-90
ក្រុមហ៊ុន Mazda គឺជាក្រុមហ៊ុនរថយន្តស្ព័រដែលកំពុងព្យាយាមកំណត់អត្តសញ្ញាណខ្លួនឯងទៅនិងពិភពលោកដែលអ្នកនិយមចូលចិត្តរថយន្ត SUV។ អត្តសញ្ញាណរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះបានធ្វើអោយអ្នកបើកបរមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងការស្រឡាញ់ការបើកបរ និងភាពរីករាយរបស់ខ្លួនទៅក្នុងរថយន្ត។ តើរថយន្ត Mazda បានបញ្ចេញម៉ូដែលអ្វីខ្លះ? សូមអានបន្តសម្រាប់ការអាប់ដេត និងការផ្លាស់ប្តូរទាំងអស់ចំពោះរថយន្ត SUV ម៉ូដែល 2026 របស់ Mazda។
Mazda CX-30 2026
ក្នុងនាមជា SUV តូចបំផុត និងមានតម្លៃសមរម្យបំផុតក្នុងជួរម៉ូដែល Mazda វាជារឿងសំខាន់សម្រាប់ CX-30 subcompact ម៉ូដែល 2026 ដើម្បីក្លាយជាច្រកចូលដ៏ទាក់ទាញសម្រាប់អតិថិជនដែលទើបតែស្គាល់យីហោមួយនេះ។ ក្រុមហ៊ុន Mazda រក្សាអ្វីៗឲ្យស្រស់ថ្មីសម្រាប់ឆ្នាំ 2026 ជាមួយនឹង limited-slip differential ផ្អែកលើហ្វ្រាំងស្តង់ដារ និងប្រព័ន្ធជើងក្រោម (Suspension) ដែលបានអាប់ដេតលើគ្រប់ម៉ូដែលទាំងអស់ដើម្បីបង្កើនគុណភាពក្នុងការបើកបរ។
រថយន្ត 2026 Mazda CX-30 2.5 S Select Sport បំពាក់មកជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែជាស្តង់ដារ
កៅអីអ្នកបើកបរដំណើរការដោយប្រព័ន្ធអគ្គិសនីមាន8 មុខងារ ជាមួយការកំណត់អង្គចងចាំ (Memory) កៅអីជួរខាងមុខដែលមានមុខងារកម្ដៅ (heated front row)។ អេក្រង់បង្ហាញទំហំ 10.3 អ៊ីញធំជាងមុន ឥឡូវនេះជាស្តង់ដារសម្រាប់ CX-30 2.5 S Preferred។ អេក្រង់បង្ហាញនេះមានមុខងារបញ្ជាដោយប៉ះថាច់លើអេក្រង់បាន (touchscreen functionality) សម្រាប់ Apple CarPlay និង Android Auto ប៉ុន្តែអ្នកនៅតែត្រូវប្រើឧបករណ៍ជ្រើសរើស rotary dial selector របស់ Mazda សម្រាប់ប្រព័ន្ធព័ត៌មានកម្សាន្តជាដើម (native infotainment) របស់ CX-30។ ម៉ូដែល 2.5 S Preferred ក៏ទទួលបានបន្ទះសាកថ្មឥតខ្សែ(Wireless Charge), ដំបូលរថយន្តដំណើរការដោយប្រព័ន្ធអគ្គិសនី (power-sliding moonroof), បន្ទះ Rail ធ្នើរលើដំបូលពណ៌ទឹកប្រាក់ (silver roof rails), ផ្លឹតទឹកជូតកញ្ចក់ចាប់តាមសញ្ញាទឹកភ្លៀង (rain-sensing windshield wipers), និងផ្ទៃកៅអីស្បែកសិប្បនិម្មិត (leatherette seating surfaces)។ម៉ូដែល Aire Edition ថ្មីមានសម្រាប់ម៉ូដែលដែលបំពាក់ដោយម៉ាស៊ីន 2.5 លីត្រ I-4 Naturally aspirated និងម៉ាស៊ីនទួរប៊ីនកម្លាំងខ្លាំង(Toubochage)។
រថយន្ត 2026 Mazda CX-30 2.5 S Aire Edition បង្កើតឡើងលើម៉ូដែល Preferred ជាមួយនឹងផ្លាកសញ្ញាពណ៌ខ្មៅរលោង (gloss black badging), កង់ 18អ៊ីញ, បន្ទះដំបូល, និងកញ្ចក់ចំហៀង។ Mazda ផ្ទៃខាងក្រៅពណ៌ខ្មៅដោយប្រើកម្រាលខាងក្នុងពណ៌ស្រាលដូចជាកៅអីស្បែកសិប្បនិម្មិតពណ៌សជាមួយរួមការបញ្ចូលសាច់ក្រណាត់ពណ៌ប្រផេះ។ រថយន្ត 2026 Mazda CX-30 2.5 Turbo Aire Edition ទទួលបានការផ្លាស់ប្តូរខាងក្រៅ និងខាងក្នុងដូចគ្នា។ ម៉ូដែល 2026 Mazda CX-30 Trim Premium ដែលប្រណីតបំផុតក៏ទទួលបានការអាប់ដេតបន្តិចបន្តួចផងដែរ។ ម៉ូដែល Premium អាប់ដេតចង្កូតមានមុខងារកម្ដៅ និងកាមេរ៉ា 360 ដឺក្រេសម្រាប់ម៉ូដែលថ្មី។
ប្រភព៖ MotorTrend
ប្រែសំរួល៖ Huot Soknal
