Admin, 04 September 2026

​​​​​​      ក្រុមហ៊ុន ZXMoto បានក្លាយជាប្រធានបទក្តៅគគុកនៅលើទំព័រព័ត៌មាននាប្រជាសប្តាហ៍នេះ បន្ទាប់ពីរូបភាពជាច្រើនដែលបង្ហាញពីម៉ូតូប្រភេទ Adventure កម្លាំងធំស៊េរីថ្មីបានចាប់ផ្តើមចែកចាយតៗគ្នា។

មានឈ្មោះថា 820X ADV ម៉ាស៊ីនមួយនេះមើលទៅហាក់បីដូចជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងម៉ូឌែល 820 ADV ដទៃទៀតដែលមានស្រាប់ ទោះបីជាមានការកែប្រែផ្នែកសោភ័ណភាពមួយចំនួនក៏ដោយ។

ការអាប់ដេតដ៏ធំបំផុតគឺស្ថិតនៅផ្នែកខាងមុខនៃម៉ូតូ ដោយមានចង្កៀងមុខថ្មីរចនាម៉ូដបែបកាចសាហាវជាងមុន មកជំនួសឱ្យចង្កៀងមុខ LED តម្រៀបលើគ្នារបស់ម៉ូឌែលដែលយើងបានឃើញក្នុងពិព័រណ៍ EICMA នាចុងឆ្នាំ 2025

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ផ្នែកផ្សេងទៀតនៃម៉ូតូហាក់ដូចជាដំឡើងរក្សាទុកដូចគ្នានឹងម៉ូតូគំរូក្នុងពិព័រណ៍ EICMA ដែរ ដោយគ្រោងឆ្អឹងចម្បង, គ្រោងឆ្អឹងបន្ទាប់បន្សំ (sub-frame), ម៉ាស៊ីន និងគ្រឿងបំពាក់ជើងក្រោម សុទ្ធតែត្រូវ បានយកមកប្រើប្រាស់លើម៉ូឌែលថ្មីនេះ។

កម្លាំង និងប្រព័ន្ធអេឡិចត្រូនិក

បេះដូងដែលផ្តល់ថាមពលដល់ 820 ADV គឺជាម៉ាស៊ីន 3 ស៊ីឡាំងតម្រង់ជួរ ទំហំ 818cc ហើយប្រសិនបើ 820X ADV ថ្មីនេះប្រើប្រាស់ម៉ាស៊ីន និងលក្ខណៈបច្ចេកទេសដូចគ្នា នោះវាគួរតែអាចបញ្ចេញកម្លាំងបានប្រហែល 117bhp (117 សេះ)។

ប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀតដែលត្រូវ បានបញ្ជាក់ថាមាននៅលើម៉ូឌែល 820 ADV រួមមាន៖

  • ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងកែតម្រូវល្បឿន (Adaptive cruise control)
  • ប្រព័ន្ធបូមបញ្ជាដោយអេឡិចត្រូនិច (Electronic suspension)
  • ប្រព័ន្ធអំបាយ៉ាអេឡិចត្រូនិច (E-clutch)
  • កាមេរ៉ាសុវត្ថិភាពផ្នែកខាងមុខ និងខាងក្រោយ

តម្លៃ និងការរំពឹងទុកលើទីផ្សារ

ជាមួយនឹងតារាងលក្ខណៈបច្ចេកទេសខ្ពស់បែបនេះ អ្នកប្រហែលជារំពឹងថាតម្លៃរបស់វានឹងថ្លៃកប់ពពក ប៉ុន្តែដោយសារតែវាមានប្រភពមកពីប្រទេសចិន តម្លៃពិតប្រាកដរបស់វាអាចនឹងមានកម្រិតទាបសមរម្យ។

របាយការណ៍នានាពីប្រទេសចិនបានឱ្យដឹងថា ម៉ូឌែលថ្មីនេះមានតម្លៃស្មើនឹង 7040 ដុល្លាអាមេរិក ទោះបីជាតួលេខនេះមិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូននាំចូលនិងពន្ធដារដែលនឹង​​ធ្វើឱ្យតម្លៃកើនឡើងនៅពេលវាឈានជើងដល់ទីផ្សារខាងមុខនេះនៅក្នុងចក្រភពអង់គ្លេស​។បច្ចុប្បន្ន ខ្សែស្រឡាយផលិតផលរបស់ ZXMoto នៅក្នុងចក្រភពអង់គ្លេសមាន 4 ម៉ូឌែលគឺ៖ ម៉ូឌែល Naked 500F, ម៉ូតូ Off-road MX250, ព្រមទាំងម៉ូតូស្ព័រ 500RR និង 820RR។ ដោយសារតែតម្រូវការទីផ្សារនៅក្នុងចក្រភពអង់គ្លេសមានកម្រិតខ្ពស់ខ្លាំងសម្រាប់ម៉ូតូ Adventure កម្លាំងមធ្យម និងកម្លាំងធំ វាស្ទើរតែជាការប្រាកដប្រជាទៅហើយថា ម៉ូឌែលមួយនេះនឹងមានវត្តមាននៅទីនោះនាពេលខាងមុខ។


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors