Admin, 23 July 2026

           ឧស្សាហកម្មម៉ូតូរបស់ប្រទេសចិនកំពុងតែឈានចូលដល់យុគសម័យថ្មី ដោយម៉ាកយីហោមួយចំនួនបានបោះបង់ចោលនូវកេរ្តិ៍ឈ្មោះអាស្រូវខាងការលួចចម្លងម៉ូដពីគេ ហើយបានខិតខំប្រឹងប្រែងបង្កើតម៉ូតូដែលមានសមត្ថភាពប្រកួតប្រជែងយ៉ាងពិតប្រាកដ។ ZXMoto ប្រហែលជាឈ្មោះថ្មីថ្មោងបន្តិច ប៉ុន្តែក្រុមហ៊ុននេះបានបង្កើតរលកញាប់ញ័រខ្លាំងជាងគេ តាមរយៈការឈ្នះជើងឯកជាច្រើនលើកនៅក្នុងប្រកួត WorldSSP នាឆ្នាំនេះ។ ឥឡូវនេះ ក្រុមហ៊ុនបានដាក់លក់ម៉ូតូជិះលើផ្លូវដែលមានកម្លាំងខ្លាំងបំផុតរបស់ខ្លួន។

ម៉ូឌែល 820RR-R គឺជាម៉ូតូកំណែទម្រង់អាប់ដេតកម្លាំងពីម៉ូឌែល 820RR ដែលជាកំណែទម្រង់ផលិតផលលក់លើទីផ្សារនៃម៉ូតូដែលធ្លាប់បាននាំអ្នកប្រណាំងលោក Valentin Debise ឱ្យទទួលជ័យជម្នះចំនួន 6 លើកនៅក្នុងការប្រកួត WorldSSP ក្នុងឆ្នាំ 2026 នេះ រួមទាំងការឈ្នះឌុបនៅជុំប្រទេសព័រទុយហ្គាល់ និងសាធារណរដ្ឋឆែកផងដែរ។ លោក Debise កំពុងឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងតារាងពិន្ទុជើងឯករួម ហើយ ZXMoto ស្ថិតនៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាងក្រុមហ៊ុនផលិត គឺនៅពីក្រោយតែ Ducati និង Yamaha ប៉ុណ្ណោះ។ នេះមានន័យថា វាបាននាំមុខម៉ាកល្បីៗដូចជា Triumph, Kawasaki, Honda, និង MV Agusta នៅក្នុងឆ្នាំដំបូងបង្អស់នៃការចូលរួមប្រកួត។ ចំណែកឯក្រុមហ៊ុនចិនគូប្រជែង QJMotor បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយគេ។

ម៉ូឌែល 820RR-R ត្រូវ បានដាក់បង្ហាញកាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះបានឈានដល់ដំណាក់កាលផលិត និងកំពុងមានវត្តមាននៅតាមហាងលក់ក្នុងប្រទេសចិន មុនពេលមានផែនការចែកចាយទៅកាន់ទីផ្សារសកល។ វាប្រើប្រាស់គ្រោងឆ្អឹងអាលុយមីញ៉ូម និងម៉ាស៊ីន 3 ស៊ីឡាំង ទំហំ 819cc ដូចគ្នានឹង 820RR ដែរ ប៉ុន្តែវាទទួលបានអត្ថប្រយោជន៍ពីផលធៀបធាបសម្រាប់ (compression ratio) ខ្ពស់ជាងមុន (13.3:1 កើនឡើងពី 13.0:1) និងប្រើវ៉ាល់ទីតានីញ៉ូមជំនួសឱ្យវ៉ាល់ដែកថែបលើម៉ូឌែលស្តង់ដារ។ កត្តាទាំងអស់នេះបានរុញច្រានកម្លាំងសេះឱ្យកើនឡើងពី 135 សេះ ទៅ 145 សេះ ដោយកម្លាំងអតិបរមាឈានដល់កម្រិត 13.50 ជុំ/នាទី (កើនឡើងពី 12,000 ជុំ/នាទី) រហូតដល់កម្រិតក្រហមអតិបរមា (redline) 14,750 ជុំ/នាទី។

លក្ខណៈបច្ចេកទេស និងគ្រឿងបំពាក់ ជាមួយនឹងទម្ងន់សរុប 186 គីឡូក្រាម ម៉ូឌែល RR-R គឺស្រាលជាងម៉ូឌែល 820RR ចំនួន 6.8 គីឡូក្រាម ដែលចំណុចនេះភាគច្រើនបានមកពីការប្រើប្រាស់កង់អាលុយមីញ៉ូមប្រភេទ Forged។ វាប្រើប្រាស់បូមមុខ KYB ទំហំ 43mm ដែលអាចសារ៉េបានទាំងស្រុង និងបូមក្រោយ monoshock របស់ KYB រួមជាមួយដង្កាប់ហ្វ្រាំង Brembo M50 ជំនួសឱ្យដង្កាប់ហ្វ្រាំង 4 ស៊ីឡាំងរបស់ Taisko លើម៉ូឌែល RR។ ក្រុមហ៊ុន Brembo ក៏ជាអ្នកផ្គត់ផ្គង់ស៊ីឡាំងបូមដើម (master cylinder) និងដង្កាប់ហ្វ្រាំងក្រោយផងដែរ។

ម៉ូតូម៉ាស៊ីន 3 ស៊ីឡាំងកម្រិតខ្ពស់នេះ ទទួលបានរបៀបបើកបរចំនួន 5 និងកញ្ចប់ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងដោយបច្ចេកវិទ្យា IMU រួមមាន៖ Cornering traction control និងប្រព័ន្ធហ្វ្រាំង ABS ឆ្លាតវៃតាមមុំផ្អៀង (lean-sensitive ABS)។ វាក៏មានអេក្រង់ TFT ទំហំ6.2 អ៊ីញ ដើរដោយប្រព័ន្ធ Android, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់, ប្រព័ន្ធចូលលេខលឿនពីរកម្រិត (bidirectional quickshifter), ប្រព័ន្ធសោឆ្លាតវៃ (keyless ignition) និងបូមកែចង្កូតរង្វង់ឌុប (dual-chamber steering damper)

តម្លៃ៖ សម្រាប់សមត្ថភាព និងគ្រឿងបំពាក់ទាំងអស់នេះ នៅក្នុងប្រទេសចិន ម៉ូឌែល 820RR-R មានតម្លៃស្មើនឹងប្រហែល 9,100 ដុល្លារ ដែលជាការកើនឡើងថ្លៃគួរសមធៀបនឹងតម្លៃ 6,400 ដុល្លារ ដែល ZXMoto ទាមទារសម្រាប់ម៉ូឌែល 820RR នៅក្នុងទីផ្សារស្រុកកំណើត។ ប្រៀបធៀបទៅ នៅក្នុងប្រទេសចិន ម៉ូឌែល Yamaha YZF-R9 មានតម្លៃស្មើនឹងប្រហែល 20,000 ដុល្លារ។

ម៉ូឌែល Naked 820R ក្នុងពេលជាមួយគ្នានេះ ZXMoto បានប្រកាសថា ម៉ូឌែល 820R (ប្រភេទ Naked គ្មានកាង) ដែលធ្លាប់បានបង្ហាញជាគំរូដើមកាលពីឆ្នាំមុន ក៏បានឈានចូលដល់ដំណាក់កាលផលិត និងកំពុងមានវត្តមាននៅតាមហាងលក់ក្នុងប្រទេសចិន ក្នុងតម្លៃស្មើនឹងប្រហែល 6,100 ដុល្លារ។ វាផ្អែកលើម៉ាស៊ីន និងគ្រោងឆ្អឹងដូចគ្នានឹងម៉ូឌែលមូលដ្ឋាន 820RR ហើយប្រើប្រាស់ប្រព័ន្ធបូម និងគ្រឿងហ្វ្រាំងមកពីម៉ាកយីហោចិន Yu’an និង Taisko។ ដូចគ្នានឹង 820RR ដែរ ម៉ាស៊ីន 3 ស៊ីឡាំងតម្រង់ជួររបស់វាផលិតកម្លាំងបាន 135សេះ នៅកម្រិត 12,000 ជុំ/នាទី។ វាក៏មានបំពាក់ប្រព័ន្ធសោឆ្លាតវៃ, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និងប្រព័ន្ធ IMU 6 អ័ក្ស ដូចម៉ូតូស្ព័របងប្អូនរបស់វាដែរ។

ទោះបីជាកាលបរិច្ឆេទសម្រាប់ការដាក់លក់នៅលើទីផ្សារអន្តរជាតិមិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែការវាតទីរបស់ ZXMoto ទៅកាន់ទីផ្សារបន្ថែមទៀតកំពុងតែដំណើរការ។ ម៉ាកយីហោនេះទើបតែបានប្រកាសវត្តមាននៅក្នុងទីផ្សារចក្រភពអង់គ្លេស ដោយដំបូងឡើយនឹងផ្តល់ជូននូវម៉ូតូស្ព័រ 4 ស៊ីឡាំងតម្រង់ជួរម៉ូឌែល 500RR ហើយបន្តដោយម៉ូតូ Motocross ម៉ូឌែល MX250 នៅចុងឆ្នាំនេះ។ ម៉ូឌែល 820RR និងម៉ូឌែល 500F (retro naked) ត្រូវបានរំពឹងថានឹងមកដល់ក្នុងឆ្នាំ 2027ZXMoto ក៏បានដាក់បញ្ចូលសហរដ្ឋអាមេរិកក្នុងចំណោមទីផ្សារគោលដៅនាពេលអនាគតរបស់ខ្លួនផងដែរ។

លក្ខខណ្ឌលក់ដ៏ប្លែករបស់អ្នកបង្កើតក្រុមហ៊ុន ស្ថាបនិកក្រុមហ៊ុន ZXMoto គឺលោក Zhang Xue មានវិធីសាស្ត្រធ្វើការដោយផ្ទាល់ដៃ ដែលហួសពីការត្រឹមតែវាយត្រាអក្សរកាត់ឈ្មោះរបស់លោកលើស្លាកសញ្ញា។ កាលពីមុន លោកគឺជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន Kove (ដែលឥឡូវជាគូប្រជែង) ហើយលោកបានបំបែកខ្លួនចេញមកបង្កើត ZXMoto ក្នុងឆ្នាំ 2024។ ជាមួយនឹងម៉ូឌែល 820 ថ្មីនេះ លោកបានបន្ថែមលក្ខខណ្ឌដ៏ប្លែកមួយសម្រាប់អតិថិជននៅក្នុងប្រទេសចិន ដោយបដិសេធមិនលក់ម៉ូតូទាំងនេះឱ្យទៅអ្នកបើកបរដែលមានបទពិសោធន៍ជិះតិចជាង 1 ឆ្នាំឡើយ។

ការដាក់លក់លើទីផ្សារនៃម៉ូឌែល 820RR-R និង 820R ទាំងពីរ ត្រូវបានភ្ជាប់មកជាមួយការព្រមានដែលមានន័យថា៖ «ម៉ូតូស្រឡាយ 820 គឺមានកម្លាំងខ្លាំងពេកសម្រាប់អ្នកទើបតែចាប់ផ្តើមជិះក្នុងការគ្រប់គ្រង។ ដើម្បីហេតុផលសុវត្ថិភាព អ្នកបើកបរដែលមានបទពិសោធន៍តិចជាងមួយឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យទិញពួកវាឡើយ»

តើគេគ្រប់គ្រងរឿងនេះដោយរបៀបណា? គឺតាមរយៈការផ្តល់ប្រាក់រង្វាន់ដល់នរណាក៏ដោយដែលរាយការណ៍ពីអតិថិជនដែលគ្មានបទពិសោធន៍។

សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា៖ «នរណាក៏ដោយដែលរកឃើញទិញជិះដែលមានបទពិសោធន៍តិចជាងមួយឆ្នាំ ទិញម៉ូតូស្រឡាយ 820 អាចរាយការណ៍ពីអ្នកទិញនោះមកកាន់រោងចក្របាន។ បន្ទាប់ពីមានការផ្ទៀងផ្ទាត់រៀបចំដោយរោងចក្រ អ្នករាយការណ៍ (អ្នកប្តឹង) នឹងទទួលបានប្រាក់រង្វាន់ចំនួន ប្រហែល 763 ដុល្លារអាមេរិក។

ម៉ាកយីហោដែលហ៊ានធ្វើ អ៊ែរ-អា ក៏តែងតែមានអ្នកដឹកនាំដ៏រឹងមាំនៅក្បាលម៉ាស៊ីន ដូច្នេះឥទ្ធិពលរបស់លោក Xue ទោះបីជាប្លែកបន្តិចក្នុងករណីនេះក៏ដោយ ក៏អាចជាចំណុចវិជ្ជមានសម្រាប់ ZXMoto  ម៉ូឌែល 820RR-R ពិតជាហេតុផលមួយដែលធ្វើឱ្យយើងត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍនាពេលអនាគត។

The 820R’s TFT display.ZXMoto

The RR-R includes some nice features, like a carbon-fiber exhaust tip, forged wheels, and adjustable rearsets.ZXMoto

Brembo M50 calipers are considered up-spec parts on any middleweight, especially one built in China.ZXMoto

ប្រភព៖ United State

ប្រែសំរួល៖ AC Motors