Admin, 24 January 2026
អត្ថបទមុនZeekr 8X៖បំពាក់មកជាមួយម៉ាស៊ីន 2.0T កម្លាំង 275 សេះ, អាគុយ 70 គីឡូវ៉ាត់ម៉ោង
កាលពីថ្ងៃទី 20 ខែមករា (ឆ្នាំ 2026) ក្រុមហ៊ុន Zeekr បានបញ្ចេញរូបភាពបន្ថែមនៃរថយន្ត SUV ប្រភេទ Plug-in Hybrid ម៉ូដែល Zeekr 8X ដែលនឹងមានជម្រើសកៅអីដែលអាចផ្ទុកបានចំនួនអ្នកធ្វើដំណើរបាន 5 និង 6នាក់ ហើយត្រូវបានសាងសង់ឡើងនៅលើគ្រោងឆ្អឹងម៉ូឌុល SEA-S ថ្មីស្រឡាង។ ការសម្ពោធលក់ជាផ្លូវការត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ 2026 នេះ។ការរចនាខាងក្រៅ និងបច្ចេកវិទ្យាចង្កៀង៖ នៅផ្នែកខាងមុខ រថយន្ត Zeekr 8X មានបន្ទះប៉ាណារាងទឹកធ្លាក់ស្រោបដោយក្រូមេ (Waterfall-style chrome grille) អមដោយចង្កៀងមុខមានរាងអក្សរ C ដែលមានផ្ទៃចាំងពន្លឺរាងគ្រាប់ពេជ្រចំនួន 25,368 គ្រាប់ និងមានបំពាក់ប្រព័ន្ធ LiDAR នៅលើដំបូល ហើយនិង កាងខាងមុខក៏ត្រូវបានតុបតែងបន្ថែមដោយបន្ទះក្រូមេផងដែរ។
រថយន្តនេះប្រើប្រាស់សំបកកង់ទំហំ 20, 21 និង 22 អ៊ីញ ផ្គួបផ្សំជាមួយដង្កៀប ហ្វ្រាំងពណ៌ក្រហមដ៏មានភាពទាក់ទាញ។ នៅផ្នែកខាងក្រោយចង្កៀងកន្ទុយរត់កាត់ ទទឹងតួខ្លួនត្រូវបានបង្កើតឡើងពីផ្ទៃរាងគ្រាប់ពេជ្រចំនួន 54,894 គ្រាប់ និងប្រើប្រាស់ បច្ចេកវិទ្យាពន្លឺពណ៌ក្រហមខ្លាំង (630 nm ultra-red light)។ លើសពីនេះ វាក៏មានបំពាក់ ឈ្នាន់ជាន់អគ្គិសនី (Electric side steps), ដៃទ្វារបែបធម្មតា និងឧបករណ៍អូសសណ្តោង ខាងក្រោយដែលអាចបត់ចូលវិញដោយអគ្គិសនី ដែលមានសមត្ថភាពអូសបានទម្ងន់ 2,000 គីឡូក្រាម។ មិនត្រឹមតែប៉ុណ្ណោះគេក៏អាចមើលឃើញការតុបតែងក្រូមេនៅជុំវិញស៊ុមបង្អួចផងដែរ។
វិមាត្រ និងសមត្ថភាពម៉ាស៊ីន៖
- វិមាត្រ៖ វាមានបណ្តោយប្រវែង 5,100mm / ទទឹងប្រវែង 1,998mm / កម្ពស់ 1,780mm និងមានចម្ងាយ ពីកង់មុខទៅកង់ក្រោយ (wheelbase) 3,069mm។ សមាមាត្ររវាងកង់ និងតួខ្លួនគឺ 1:4
- ថាមពល៖ ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ម៉ាស៊ីនសាំង 2.0T (ម៉ូដែលដូចគ្នាទៅនឹង Zeekr 9X) ដែលផ្តល់កម្លាំងអតិបរមា 205 គីឡូវ៉ាត់ (275 សេះ) នេះបើយោងតាម ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT)។
- អាគុយ និងចម្ងាយបើកបរ៖ កញ្ចប់អាគុយប្រភេទ Ternary Lithium មកពីក្រុមហ៊ុន រួមទុន CATL-Geely មានទំហំផ្ទុក 55.1 គីឡូវ៉ាត់ម៉ោង និង 70 គីឡូវ៉ាត់ម៉ោង ដែលផ្តល់ ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានរយៈចម្ងាយ 256km, 257km និង 328km (ក្រោមលក្ខខណ្ឌ WLTC)។
ទោះបីជាលក្ខណៈបច្ចេកទេសនៃម៉ូទ័រអគ្គិសនីមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅពេលនេះក៏ដោយ ប៉ុន្តែយោងតាមរបាយការណ៍មុនៗ Zeekr 8X ត្រូវបានរំពឹងថានឹងបំពាក់ ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 (Megawatt electric drive) ដែលផ្តល់កម្លាំងសរុបដល់ទៅ 1,030 គីឡូវ៉ាត់ (1,381សេះ) និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 6C៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
