Admin, 23 January 2026
ភ្នំពេញ — Yamaha Cambodia បានប្រកាសដាក់បង្ហាញជាផ្លូវការនូវ Yamaha Fazzio ម៉ូតូស្កូត័រជំនាន់ថ្មី ដែលរួមបញ្ចូលគ្នារវាងរចនាបថសម័យថ្មី ភាពទាន់សម័យ និងបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសយុវវ័យ និងអ្នករស់នៅទីក្រុង។ Yamaha Fazzio ត្រូវបានរចនាឡើងដោយផ្តោតលើភាពងាយស្រួល និងភាពឆ្លាតវៃក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយបំពាក់នូវ ប្រព័ន្ធ Smart Key System ដែលជួយបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការបើកបរ ដោយមិនចាំបាច់ប្រើសោធម្មតា។
បន្ថែមពីនេះ ម៉ូតូស្កូត័រនេះក៏មាន អេក្រង់ Full Digital Meter ដែលបង្ហាញព័ត៌មានច្បាស់លាស់ ទាន់សម័យ និងងាយស្រួលសម្រាប់អ្នកបើកបរក្នុងការត្រួតពិនិត្យស្ថានភាពម៉ូតូពេលធ្វើដំណើរ។ផ្នែករចនាបថ Yamaha Fazzio បង្ហាញពីស្ទីល Classy & Modern មានពណ៌ជាច្រើនជម្រើស (“Color Up Your Life”) ដែលអាចបំពេញអត្តសញ្ញាណ និងរសជាតិនៃអ្នកប្រើប្រាស់នីមួយៗ។ រូបរាងស្អាត ប្លែក និងទាន់សម័យ ធ្វើឲ្យ Fazzio ក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ការបើកបរក្នុងទីក្រុង។
Yamaha Cambodia បញ្ជាក់ថា Yamaha Fazzio គឺជាម៉ូតូស្កូត័រដែលសមស្របសម្រាប់អ្នកដែលស្វែងរកភាពទំនើប ភាពឆ្លាតវៃ និងភាពងាយស្រួល ក្នុងជីវិតប្រចាំថ្ងៃ ជាមួយនឹងគុណភាព និងស្តង់ដារដែល Yamaha បានទទួលស្គាល់ជាសកល។ អតិថិជនអាចអញ្ជើញទៅទស្សនា និងទទួលព័ត៌មានបន្ថែមអំពី Yamaha Fazzio នៅតាមហាងលក់ Yamaha ទូទាំងប្រទេស ឬតាមបណ្តាញផ្លូវការរបស់ Yamaha Cambodia៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ AC Motors
