Admin, 08 December 2025

            United Kingdom: ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានថា ម៉ាកយីហោ KTM X-Bow ត្រូវបានលក់​ទៅឱ្យក្រុមហ៊ុនវិនិយោគមួយ ហើយគម្រោងនេះនឹងបន្តទៅមុខធម្មតា​ ក្នុងគំរោង Slick, Sporty ហើយ On-road direction ​ ដូចដែលធ្លាប់អនុវត្តន៍ចង្វាក់ផលិតកម្មកន្លងមក។

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាករណីធំដុំនោះទេ ដោយសារតែមនុស្សដែលនៅ​ពីក្រោយម៉ាក Hypercar មួយនេះបានចាប់ដៃគូជាមួយក្រុម G Rally Team របស់ប្រទេស​បែលហ្សិក ហើយត្រូវបានកំណត់ថានឹងចូលរួមប្រណាំង Dakar Rally ក្នុងឆ្នាំ 2026​ទៀតផង តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្រោមបាវចនា "KTM X-Bow powered by G Rally Team" យានយន្តនេះក្លាយជាយានយន្ត​ Off-road ជាលើកដំបូងសម្រាប់ឈ្មោះ X-Bow ដោយក្រុមហ៊ុនផលិតយានយន្តប្រទេសអូទ្រីសមួយនេះបានឈានទៅក្នុងការប្រណាំង Rally-Raid ដោយប្រើប្រាស់ G-ECKO ដែលមានស្រាប់របស់ G Rally Team។ វាគួរឱ្យកត់សម្គាល់ថា មិនមានការបង្ហាញណាមួយដែលថាយានយន្ត Off-road ថ្មីនេះជាផ្នែក ឬឧបករណ៍ណាមួយពីម៉ូដែល X-Bow សម្រាប់​ Road Cars នោះទេ ទោះបីជាវាមិនអាច​កើត​មានឡើង នៅក្នុងឆ្នាំខាងមុខក៏ដោយ។

The KTM X-Bow powered by G Rally Team

កីឡាការិនី Puck Klaassen និងលោក Augusto Sanz​ ដែលគេស្គាល់ថាជាអ្នកជំនាញក្នុងការ​បើកបរនៃរថយន្តមួយគ្រឿងនេះ។ អ្នកទាំងពីរបានស្គាល់ G-ECKO យ៉ាងច្បាស់ ដោយធ្លាប់ទទួលបានជ័យជំនះក្នុងការប្រណាំង (stage win) និងបានឈរលើ​វេទិកា (category podium) នៅឯ Rallye du Maroc។ កីឡាការិនី Klaassen ដែលទើបតែមាន​បទពិសោធន៍ប្រណាំង Cross-country បានមួយឆ្នាំកន្លះ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់​រហ័ស​ ខណៈដែលលោក Sanz ដែលនៅក្មេងនៅឡើយប៉ុន្តែគាត់មាន បទពិសោធន៍​លើសពីអាយុ​របស់គាត់ទៅទៀត។ ពួកគេបានបើកទំព័រ Dakar របស់ KTM X-Bow ជាមួយនឹងរថយន្តលេខ #302។

ក្រុមទីពីរគឺអ្នកចំណូលថ្មី Charles Munster និង Xavier Panseri ដែលកំពុងផ្លាស់ប្តូរ​ពីការប្រណាំង Rally លើផ្លូវធម្មតាទៅលើការប្រណាំងលើគំនរខ្សាច់ និង Roadbooks។ កីឡាករជនជាតិលុចសំបួររូបនេះ ទម្រង់លេងល្អក្នុងការបើកបរ និងការទទួលជ័យជម្នះនៅ Baja Aragón និងការឈ្នះការប្រណាំងចំនួនពីរដងនៅក្នុងប្រទេសម៉ារ៉ុកថែមទៀត។ គាត់ចាប់ដៃគូជាមួយអ្នកបង្ហាញផ្លូវជនជាតិបារាំងដ៏មានបទពិសោធន៍ ដែលលោក​ Panseri មាន បទពិសោធន៍លើផ្លូវ Dakar ប្រហែលជាមួយទសវត្សរ៍ និងធ្លាប់ទទួលបានចំណាត់ថ្នាក់​លេខពីរ​​នៅក្នុងព្រឹត្តការណ៍ឆ្នាំ 2024។ ពួកគេនឹងចូលរួមព្រឹត្តិការណ៍នេះជាមួយរថយន្តលេខ #335។

The KTM X-Bow powered by G Rally Team

ក្រុមការងារទាំងពីរនឹងប្រើប្រាស់រថយន្ត G-ECKO ដែលត្រូវបានសាងសង់ដោយ G Rally Team ដែលជាការសម្គាល់ដំណាក់កាលនៃបើកដំណើការរយៈពេលវែងជាមួយ KTM X-Bow ចូលទៅក្នុងការប្រ​ណាំង Rally-Raid។ កម្មវិធីនេះនឹងមិនឈប់ត្រឹម Dakar នោះទេ ដោយសារតែមានការប្រកួត World Rally-Raid Championship (W2RC) ក្នុងកាលវិភាគពេញ​មួយឆ្នាំ 2026ថែមទៀត។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងដ៏សំខាន់ដែលជាការគាំទ្រដោយក្រុមហ៊ុន KTM ក្រុម G Rally Team នឹងបញ្ជូនរថយន្ត G-ECKO បន្ថែមចំនួនពីរទៀតនៅក្នុងប្រភេទ Challenger។ ក្រុមការងារទាំងពីរគឺជនជាតិហូឡង់។ លោក Kees Koolen លោកអ្នកអាចធ្លាប់ស្គាល់​មុខគាត់​ដែលជាអ្នកប្រកួតប្រជែងស្ទើរតែគ្រប់ប្រភេទទាំងអស់ (ម៉ូតូ, Quad, រថយន្ត, SSV, និងរថយន្តដឹកទំនិញ)  និងដៃគូរជាមួយអតីតអ្នកបើកម៉ូតូ MotoGP លោក Jurgen van den Goorbergh ជាអ្នកប្រាប់ផ្លូវ។ ក្រុមទីពីរ លោក Lex Peters & Mark Salomons នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រភេទ Challenger នៅអារ៉ាប៊ីសាអូឌីត។

The KTM X-Bow powered by G Rally Team

នេះមិនមែនជាទីបញ្ចប់នៃរថយន្ត X-Bow សម្រាប់ផ្លូវធម្មតានោះទេ ដោយគេហទំព័រថ្មីសម្រាប់​ម៉ាកយីហោនេះនៅតែបង្ហាញម៉ូដែលចំនួនបីស៊េរីដែលមានសម្រាប់អតិថិជន។ ម៉ូដែល GT-XR គឺជាម៉ូដែលផ្លូវធម្មតា និងសម្រាប់ទីលានប្រណាំងមូលដ្ឋាន ខណៈដែលម៉ូដែល GT-X ត្រូវបានផ្សព្វផ្សាយថាជា "អាវុធសម្រាប់ទីលានប្រណាំងដ៏អស្ចារ្យបំផុត"។ ជួរម៉ូដែលដែលជាមេដឹកនាំបើកបរសម្រាប់ផ្លូវធម្មតាគឺប្រភេទ GT-2 ដែលត្រូវបានកំណត់​ថាជា "រថយន្តប្រណាំង SRO GT2 European Series"៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors