Admin, 04 December 2025
សម្រាប់ឆ្នាំ 2026 វាហាក់ដូចជាឆ្នាំមួយដែលកំពុងក្លាយជាឆ្នាំនៃប្រភេទ ម៉ូតូស្កូតឺកម្លាំង មធ្យម ឥឡូវនេះក្រុមហ៊ុន Voge បានបង្កើតកម្មពិធីជប់លៀងរបស់ខ្លួន បន្ទាប់ពីបានបង្ហាញម៉ូតូ SR450X ថ្មីរបស់ខ្លួនទាំងស្រុង។នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍ EICMA ឆ្នាំ 2025 នៅទីក្រុង Milanប្រទេសអ៊ីតាលីក្រុមហ៊ុន Vogeបានដាក់តាំងបង្ហាញនូវម៉ូតូថ្មីៗជាច្រើនគួរឱ្យរំភើបសម្រាប់ឆ្នាំ 2026ខាងមុខ។ ប៉ុន្តែក្នុងព្រឹត្តការណ៏នោះក៏មានដៃគូប្រកួតប្រជែងជាច្រើនត្រូវបានចូលរួមការដាក់តាំង បង្ហាញម៉ូតូស្កូតឺថ្មីៗជាច្រើនផងដែរ ម៉ូដែល Scooter ខ្លះមានលក្ខណៈស្រដៀងទៅនឹងម៉ូតូធំ។
Voge SR450X
ក្រុមហ៊ុន Aprilia ដែលត្រូវបានក្រុមហ៊ុន Voge ទំនងជានឹងចាត់ទុកជាគូប្រជែងធំចំពោះម៉ូតូ SR450X ថ្មី ដែល Apriliaបានបង្ហាញម៉ូតូស្កូតឺ SR GT 400 ថ្មី របស់ខ្លួន ដែលវាបាននិយាយថា ការយកលំនាំតាមទស្សននៃការរចនា បច្ចេកវិទ្យា និងរូបរាងទូទៅ នៃម៉ូដែលម៉ូតូធំរបស់ខ្លួន។
ម៉ូតូ ADV 350 របស់ Honda ក៏អាចប្រហែលជាដៃគូប្រជែងដែលមានសក្តានុពលខ្លាំងសម្រាប់ម៉ូតូ SR450X ថ្មីរបស់ Vogeផងដែរ។ ម៉ូតូទាំងពីរនេះវាមិនត្រឹមតែ មានរូបរាងលក្ខណៈស្រដៀងគ្នាមួយចំនួនទៅនិងSR450X ប៉ុណ្ណោះទេ ប៉ុន្តែ ម៉ូតូ SR450X ថ្មីនេះវាកម្លាំងខ្លាំងជាងពីរម៉ូដែលរបស់ Aprilia និង Hondaទៅទៀត។
ម៉ូតូ SR450X ថ្មីនេះប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំង fuel-injected កម្លាំង398cc ទឹកស្អំត្រជាក់ ដែលកម្លាំថាមពល 41.5 bhp @8,000rpm និងកម្លាំងបង្វិល 43 N.m @ 5,750rpm ។ ក្រុមហ៊ុន Voge អះអាងថា ម៉ូតូ SR450X ថ្មីនេះគឺជា "ម៉ូតូស្កូតឺដែលអាចបត់បែនតាម កាលទេស ដែលត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងការជិះផ្សងព្រេង adventure" ដែលវាបង្ហាញថាវាជាដៃគូរប្រកួតប្រជែងដោយផ្ទាល់ជាមួយម៉ូដែលថ្មីរបស់ Aprilia ដែលជា ម៉ាកយីហោមានមូលដ្ឋាននៅទីក្រុង Noale ពួកគេបាននិយាយថា ម៉ូតូ SR GT 400 អាចដោះស្រាយជាមួយនឹងប្រភេទនៃការជិះផ្សេងៗគ្នា ដូចជា "ការបើកបរឆ្លងកាត់ចរាចរណ៍ក្នុងទីក្រុង ការជិះផ្លូវឆ្ងាយចុងសប្តាហ៍ ឬអាច ជិះ Off-road បាន បន្តិចបន្តួច"។
Voge SR450X off-road
ម៉ូតូ SR450X កម្លាំងមធ្យមរបស់ Voge បានបំពាក់មកចាមួយ កង់ដែលមិនប្រើពោះវៀន (tubeless spoked wheels), របាំងដែកការពារ (metal crash bars), រ៉ាក់ដាក់ឥវ៉ាន់ជាប្រភេទអាលុយមីញ៉ូម (aluminium luggage rack), និង ភ្លើងប្រភេទ Full LED ។កន្លែងក្រោមកែបម៉ូតូស្កូតឺមានតួធំនេះអាចដាក់មួកសុវត្ថិភាពបានរហូតដល់ពីរ ទោះបីជាទំហំចំណុះផ្ទុក មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។ វាក៏មាន ប្រព័ន្ធសោរបញ្ឆេះ ប្រភេទ Keyless (keyless ignition) និង ប្រអប់ដាក់ឥវ៉ាន់ទំហំតូចអាចចាក់សោបាន (lockable glove box) ផងដែរ។
វាបំពាក់មកជាមួយបូមប្រភេទfork USD (upside-down fork) និង បូមរ៉ឺស័រក្រោយប្រភេទ KYB ដែលអាចលៃតម្រូវបាន (adjustable KYB rear shock absorbers) ខណៈដែលប្រព័ន្ធហ្វ្រាំងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធចម្រុះរបស់ J.Juan ហើយនិង Nissin។ លើសពីនេះ ម៉ូតូ SR450X មាន កម្ពស់ពីដីមកដល់បាតប្រវែង 180mm(ground clearance),។វាបំពាក់មកជាមួយកញ្ចក់ការពារខ្យល់ដែលអាចលៃតម្រូវបាន (adjustable screen), និង ដៃចង្កូតកាន់មានមុខងារកម្តៅ និងកៅអីក៏មានមុខងារកម្តៅផងដែរ (heated grips and seat)៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
