Admin, 15 March 2026
ក្រុមហ៊ុន Voge បានពង្រីកជួរម៉ូតូប្រភេទ Naked កម្រិតដំបូងរបស់ខ្លួនជាមួយនឹងម៉ូដែល R125S ដែលនឹងត្រូវនាំចូលទៅកាន់ចក្រភពអង់គ្លេស ដោយមានតម្លៃទាបជាងគូ ប្រជែង ជាច្រើនទៀតនៅលើទីផ្សារ។
ម៉ូដែលថ្មីនេះបំពាក់នូវម៉ាស៊ីនកម្លាំង 125cc ដូចគ្នានឹងម៉ូដែលបងប្អូន R125 របស់វាដែរ ដែលផលិតកម្លាំងបាន 14.7 សេះ (bhp) នៅកម្រិត 9,500 ជុំក្នុងមួយនាទី(rpm) និងកម្លាំង បង្វិល 12Nm នៅកម្រិត 8,000 ជុំក្នុងមួយនាទី (rpm)។ R125S មានតម្លៃថ្លៃជាងបន្តិច ដោយមានតម្លៃ ដាក់លក់លើផ្លូវ (OTR) ចំនួន 4,032 ដុល្លាអាមេរិក បើធៀបនឹងតម្លៃ 3,763 ដុល្លាអាមេរិក របស់ម៉ូដែល R125។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនេះគឺនៅទាបជាង គូប្រជែងល្បីៗដូចជា Kawasaki Z125 (5,780 ដុល្លាអាមេរិក)។
ម៉ូតូថ្មីពីក្រុមហ៊ុនផលិតរបស់ចិនមួយនេះ ក៏មានតម្លៃធូរជាង Honda CB125R (6,452 ដុល្លាអាមេរិក) និង Yamaha MT125 ដែលជាម៉ូដែលថ្លៃជាងគេក្នុងចំណោមម៉ូតូទាំងនេះ ក្នុងតម្លៃ 7,125 ដុល្លាអាមេរិក។ ដូចគ្នានឹង R125S ដែរ ម៉ូដែល Z125, CB125R និង MT125 សុទ្ធតែផលិតកម្លាំងបានអតិបរមា 11 គីឡូវ៉ាត់ (14.7 សេះ)។
Front look of the new Voge R125S. Photo credit - Voge Motorcycles
ចំពោះផ្នែកផ្សេងទៀតនៃម៉ូតូ R125S រួមមាន៖
- ប្រព័ន្ធព្យួរ (បូម): បំពាក់បូមមុខប្រភេទសមបញ្ច្រាស (USD) និងបូមទោល (monoshock) នៅខាងក្រោយ។
- ប្រព័ន្ធសុវត្ថិភាព: មានប្រព័ន្ធ ABS ទាំងមុខនិងក្រោយ ព្រមទាំងប្រព័ន្ធគ្រប់គ្រង ការអូសទាញ (Traction Control) ជាមុខងារស្តង់ដារ។
- ទម្ងន់ និងកម្ពស់: ម៉ូតូនេះមានទម្ងន់ 141 គីឡូក្រាម និងកម្ពស់កៅអី 790mm ដែលទាប ជាង Z125, CB125R និង MT125។ លើសពីនេះ វាក៏មានកម្ពស់បាតពីដី 150mm ។
- បច្ចេកវិទ្យា: បំពាក់អេក្រង់ LCD ពណ៌ ដែលអាចភ្ជាប់ប៊្លូធូស (Bluetooth) ជាមួយ ទូរស័ព្ទបាន។
- មុខងារពិសេស: បំពាក់ប្រព័ន្ធភ្លើង LED ជុំវិញ និងមានកាមេរ៉ាខាងមុខកម្រិត1080p ព្រមទាំងមានភ្លើងស៊ីញ៉ូ LED បញ្ចូលក្នុងតួដែលមើលទៅកាន់តែទំនើប។
Voge R125S display. Photo credit - Voge Motorcycles
ម៉ូដែល R125S ឆ្នាំ 2026 នេះមានពណ៌ខ្មៅលាយជាមួយឆ្នូតពណ៌លឿង។ បច្ចុប្បន្ន ម៉ូតូនេះត្រូវបានបើកឱ្យកុម្ម៉ង់ទុកមុន (pre-order) ហើយលោកអ្នកអាចស្វែងរកព័ត៌មាន បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ Voge Motorcycles៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
