Admin, 16 November 2026
ក្រុមហ៊ុន Vespa បានប្រើប្រាស់ព្រឹត្តិការណ៍ពិព័រណ៍ EICMA 2026 ដើម្បីដាក់បង្ហាញនូវត្រកូលម៉ូតូស្កូតឺអគ្គិសនី full-size electric scooter ដំបូងបង្អស់របស់ខ្លួន ដែលបង្ហាញខ្លួនជាលើកដំបូងនូវម៉ូទ័របញ្ចេញខ្យល់ពុលកម្រិតសូន្យ (zero-emission motor) ថ្មី ជាមួយនឹងកម្លាំងរមួលកាន់តែខ្លាំង និងការឆ្លើយតបរហ័សជាងមុន។អ្នកប្រហែលជាមិនបានឮសំឡេងពួកវា កំពុងបើកបរមកជិតនោះទេ ប៉ុន្តែខ្សែស្រឡាយម៉ូតូស្កូតឺថ្មីរបស់ Vespa សម្រាប់ឆ្នាំ 2027 បានចារជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុនដែលមានម្ចាស់ជា Piaggio មួយនេះ។
ត្រកូលម៉ូតូថ្មីនេះ មានស្ទីលរចនាម៉ូដបែប Vespa, ប្រើប្រាស់ឈ្មោះម៉ូឌែល familar និងមានម៉ូទ័រអគ្គិសនីថ្មីស្រឡាងដែលត្រូវបានរៀបចំឡើងដើម្បីបញ្ចេញកម្លាំងរមួលបានខ្លាំងជាងមុន និងការឆ្លើយតបបានរហ័សជាងមុន។«អ្នកខ្លះដើរតាមការផ្លាស់ប្តូរ ខណៈពេលដែលអ្នកខ្លះទៀតផ្តល់ការបំផុសគំនិតថ្មីដល់វា។ ថ្ងៃនេះ Vespa បើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការដាក់បង្ហាញត្រកូលម៉ូតូអគ្គិសនី ដែលជាជំនួបដ៏ល្អឥតខ្ចោះនៃបេតិកភណ្ឌដ៏អស្ចារ្យ និងទស្សនវិស័យដែលផ្តោតយ៉ាងច្បាស់លើអនាគត»។ នេះគឺជាវិធីដែល Vespa ពណ៌នាអំពីត្រកូលម៉ូតូអគ្គិសនីថ្មីរបស់ខ្លួន 3 ម៉ូឌែលក្នុងនោះរួមមាន Primavera និង Sprint Sផងដែរ។
លក្ខណៈបច្ចេកទេស និងម៉ូឌែល
ម៉ូតូទាំងពីរ (Primavera និង Sprint S) បង្ហាញខ្លួនជាប្រភេទម៉ូតូអគ្គិសនីតូច (mopeds) ទទួលបានការអនុម័តផ្លូវការ ជាមួយនឹងល្បឿនអតិបរមា 45 គីឡូម៉ែត្រ/ម៉ោង ខណៈដែលម៉ូឌែលថ្មី Vespa Primavera Tech ក៏បានចូលរួមនៅក្នុងត្រកូលនេះផងដែរ។ Vespa អះអាងថា ចម្ងាយបើកបរមាន 85 គីឡូម៉ែត្រ សម្រាប់ទាំងម៉ូឌែល Primavera និង Sprint S ខណៈដែលអាគុយអាចដោះចេញបានយ៉ាងរហ័ស ដើម្បីសម្រួលដល់ការសាកថ្មយ៉ាងងាយស្រួលក្នុងពេលធ្វើដំណើរ។
ត្រកូលថ្មីនេះ ត្រូវបានអភិវឌ្ឍ និងសង់ឡើងដោយក្រុមហ៊ុន Piaggio ដែលជាម្ចាស់របស់ Vespa ជាមួយនឹងប្រសិទ្ធភាពកាន់តែល្អ, ការប្រើប្រាស់ថាមពលទាបជាងមុន, សមត្ថភាពបើកបរកាន់តែរស់រវើក និងការគ្រប់គ្រងកាន់តែប្រសើរឡើងក្នុងពេលកំពុងបើកបរ ដែលជាផ្នែកចម្បងៗរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធថាមពលអគ្គិសនីថ្មីនេះ។
ម៉ូឌែល Vespa Primavera Tech
ទន្ទឹមនេះផងដែរ ម៉ូឌែល Vespa Primavera Tech គឺជាកំណែទម្រង់ម៉ូតូអគ្គិសនី (electric motorcycle) នៃខ្សែស្រឡាយថ្មីនេះ ដែលផ្តល់នូវល្បឿនអតិបរមា 67 គីឡូម៉ែត្រ/ម៉ោង ។ម៉ូឌែល Tech ក៏ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រសិទ្ធភាពពីម៉ូទ័រថ្មី និងប្រព័ន្ធគ្រប់គ្រងយានយន្តថ្មី (Vehicle Management System) ដែលរួមចំណែកដល់ការកើនឡើងចម្ងាយបើកបរ 12.5% បន្ថែមទៀត។ ការប្រើប្រាស់ថាមពលរបស់វាក៏មានការថយចុះ 17% ផងដែរ ខណៈពេលដែលវាថែមទាំងអាចបើកបរបានចម្ងាយរហូតដល់ 90 គីឡូម៉ែត្រ លើកាតធ្វើតេស្តម៉ូតូពិភពលោក (WMTC - World Motorcycle Test Cycle) ដែលវាស់ស្ទង់សមត្ថភាពប្រេង/អាគុយ និងការបញ្ចេញខ្យល់ពុល ក្រោមលក្ខខណ្ឌបើកបរក្នុងទីក្រុង ជនបទ និងផ្លូវល្បឿនលឿន។ បន្ថែមពីនេះ ម៉ូឌែល Primavera Tech មានបំពាក់មុខងារ «ថែទាំ» (Maintenance function) ដែលអាចបើកដំណើរការបានចេញពីផ្ទាំងកុងទ័រ។ មុខងារនេះអនុញ្ញាតឱ្យអ្នកជិះទទួលបានសមត្ថភាពល្អបំផុតចេញពីអាគុយ ទោះបីជាវាមិនត្រូវបានប្រើប្រាស់អស់រយៈពេលយូរក៏ដោយ។
Vespa Primavera Tech with accessories fitted.
Electric Vespa Sprint S
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
