Admin, 16 March 2026
រថយន្ត Off-road ជារឿយៗមិនមានតម្លៃថោកនោះទេ។ រថយន្ត Truck និង SUV ស៊េរីថ្មីៗ ដែលពេញនិយមសម្រាប់ជិះកាត់ថ្ម និងផ្លូវលំបាកៗបានឡើងថ្លៃយ៉ាងខ្លាំង។ រថយន្ត Toyota 4Runner 2026 ឥឡូវនេះមានតម្លៃចាប់ផ្តើមជាង 43,000 ដុល្លារ,Jeep Wrangler 2026 ទ្វារពីរ មានតម្លៃចាប់ពី 38,000 ដុល្លារ និងប្រភេទបួនទ្វារដែលពេញនិយមមានតម្លៃជិត 42,000 ដុល្លារ។ ជាមួយនឹងតម្លៃបែបនេះ អ្នកចូលចិត្តការលេងរថយន្តកម្រិតមូលដ្ឋានភាគ ច្រើន នឹងមិនសល់ថវិកាច្រើនសម្រាប់យកទៅតុបតែង ឬបន្ថែមគ្រឿងបន្លាស់តាមអ្វីដែល ពួកគេចង់បាននោះទេ។
នោះហើយជាមូលហេតុដែលការទិញរថយន្តជជុះដែលមានសមត្ថភាព Off-road គឺជាជម្រើស ដ៏សមហេតុផលបំផុត។ ជាមួយនឹងការធ្លាក់ចុះនៃតម្លៃ (Depreciation) អ្នកនឹងសន្សំប្រាក់បាន រាប់ម៉ឺនដុល្លារ។ ថវិកាដែលនៅសល់ អាចឱ្យអ្នកយកទៅទិញ សំបកកង់ធំៗ ប្តូរប្រព័ន្ធបូមថ្មី និងគ្រឿងបន្លាស់ផ្សេងៗដើម្បីឱ្យត្រូវតាមតម្រូវការប្រើប្រាស់ របស់អ្នក។ នៅក្នុងតារាងនេះ យើងបានជ្រើសរើសរថយន្តដែលមានអាយុកាលចន្លោះពី 3ទៅ 5ឆ្នាំ (ម៉ូដែលឆ្នាំ 2022-2024) ដោយផ្អែកលើភាពធន់ និងសមត្ថភាពជាក់ស្តែង៖
Chevrolet Colorado 2022
1.Chevrolet Colorado 2022
- ចំណុចល្អ៖ ជារថយន្ត Truck ដែលមានតម្លៃធូរថ្លៃបំផុតមួយសម្រាប់ Off-road។ វាមានការបើកបររលូន និងការបញ្ជាចង្កូតល្អ។ គួរស្វែងរកប្រភេទ LT និង Z71 ដែលមានកញ្ចប់ Trail Boss (មានឈុតលើកកម្ពស់បូម 1 អ៊ីញ និងដែកការពារ បាតក្រោម)។ ប្រសិនបើមានថវិកាគ្រប់គ្រាន់ ប្រភេទ ZR2 គឺជាស្តេចនៃផ្លូវ Off-road។
- ចំណុចខ្សោយ៖ ផ្នែកខាងក្នុងមិនសូវប្រណីត (ប្រើជ័រច្រើន) និងមិនសូវទំនើប។ មិនគួររើសយកម៉ាស៊ីន 4ស៊ីឡាំងទេ ព្រោះកម្លាំងខ្សោយ ហើយមិនសូវសន្សំសំចៃជាង ម៉ាស៊ីនធំប៉ុន្មានឡើយ។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 16,000 ដុល្លារ(សម្រាប់ទីផ្សារអាមេរិក)
Ford Ranger 2023
2. Ford Ranger 2022-2023
- ចំណុចល្អ៖ ម៉ាស៊ីន 2.3 លីត្រ Turbo 4ស៊ីឡាំង មានកម្លាំងខ្លាំង និងរលូន។ ម៉ូដែល Tremor គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ Off-road ព្រោះវាមានសំបក កង់ក្រាស់ៗ ប្រព័ន្ធបូមល្អជាងមុន និងមានបូមក្រោយថ្មី។
- ចំណុចខ្សោយ៖ ប្រភេទធម្មតា (មិនមែន Tremor) ជួនកាលមានអារម្មណ៍ថា រលាក់ខ្លាំង។ កាប៊ីនខាងក្នុងតូចចង្អៀតបន្តិច និងប្រព័ន្ធកម្សាន្តហួសសម័យ។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 20,000 ដុល្លារ(សម្រាប់ទីផ្សារអាមេរិក)
Toyota Tacoma 2023
3. Toyota Tacoma 2022-2024
- ចំណុចល្អ៖ ជាស្ដេចឡាន Truck ដែលល្បីខាងភាពធន់ និងសមត្ថភាពទៅបាន គ្រប់ទីកន្លែង ជាពិសេសម៉ូដែល TRD Off-Road។ សម្រាប់ស៊េរីឆ្នាំ 2024 ត្រូវបានរចនា ថ្មីទាំងស្រុង ជាមួយរូបរាងទំនើប និងមានជម្រើសម៉ាស៊ីន Hybrid។
- ចំណុចខ្សោយ៖ ស៊េរីចាស់មានអារម្មណ៍ថារឹង កាប៊ីនតូច និងទីតាំងអង្គុយបើកបរ មិនសូវមានផាសុកភាព។ សម្រាប់ស៊េរីថ្មី (2024) ម៉ាស៊ីនកម្រិតទាបបំផុត មានកម្លាំង ត្រឹមតែ 228 សេះ និងកៅអីជួរទីពីរនៅតែតូចជាងគូប្រជែង។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 20,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)
Jeep Wrangle 2023
4. Jeep Wrangler 2022-2024
- ចំណុចល្អ៖ ជាឡានដែលជាស្តង់ដារសម្រាប់ជិះកាត់ថ្មភ្នំ (Rock crawling)។ វាមានតម្លៃទីផ្សារខ្ពស់ ទោះបីជាឡានជជុះក៏ដោយ។ ប្រភេទម៉ាស៊ីន V-8 (Wrangler 392) គឺផ្តល់ភាពសប្បាយរីករាយបំផុតក្នុងការបើកបរ។
- ចំណុចខ្សោយ៖ គួរជៀសវាងប្រភេទ 4xe (Plug-in Hybrid) ព្រោះមិនសូវធន់ និងធ្លាប់មានការប្រមូលត្រឡប់វិញដោយសារបញ្ហាអាគុយ។ ការបើកបរលើផ្លូវរាប មានអារម្មណ៍ថារឹង និងមិនសូវនឹងល្អ។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 21,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)
GMC Canyon 2022
5. GMC Canyon 2022
- ចំណុចល្អ៖ មានលក្ខណៈបច្ចេកទេសស្រដៀងនឹង Chevrolet Colorado។ ម៉ូដែល AT4 ផ្តល់សមត្ថភាពខ្ពស់លើផ្លូវ Off-road។ ម៉ាស៊ីន V-6 មានកម្លាំងខ្លាំង និងប្រព័ន្ធបូមមាន ផាសុកភាពល្អ។
- ចំណុចខ្សោយ៖ ផ្នែកខាងក្នុងមិនសូវស្អាតជាង Colorado ប៉ុន្មានទេ ហើយប្រអប់លេខ 8 វគ្គ ជួនកាលមិនសូវឆ្លាតវៃក្នុងការប្តូរលេខចុះក្រោម។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 22,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)
Jeep Gladiator 2023
6. Jeep Gladiator 2022-2024
- ចំណុចល្អ៖ វាជារថយន្ត Truck ដែលរចនាឡើងដើម្បីប្រើសម្រាប់ Off-road ជាចម្បង។ រូបរាងដ៏រឹងមាំដូច Wrangler ប៉ុន្តែមានទ្រុងក្រោយសម្រាប់ដឹកអីវ៉ាន់។ កាប៊ីនខាងក្នុង ធំទូលាយ។
- ចំណុចខ្សោយ៖ ដូច Wrangler ដែរ ការបើកបរលើផ្លូវរាបមិនសូវមានផាសុកភាព និងចង្កូតមិនសូវហាប់ល្អ។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 23,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)
Toyota 4Runner 2023
7. Toyota 4Runner 2022-2024
- ចំណុចល្អ៖ ទោះបីជាបច្ចេកវិទ្យាហួសសម័យបន្តិចមែន ប៉ុន្តែវានៅតែជារថយន្ត SUV ដែលមើលទៅស្អាត និងរឹងមាំរហូតដល់សព្វថ្ងៃ។ វាមានតម្លៃទីផ្សារល្អ និងល្បីខាង ភាពធន់ (Reliability)។
- ចំណុចខ្សោយ៖ ការបើកបរលើផ្លូវរាបមិនសូវរលូន ស៊ីសាំងខ្លាំង និងការស្ទុះមិនសូវគួរ ឱ្យចាប់អារម្មណ៍។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 28,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)
Lexus GX 2023
8. Lexus GX 2022-2023
- ចំណុចល្អ៖ ជារថយន្តលំដាប់ខ្ពស់ដែលមានសមត្ថភាព Off-road ពិតប្រាកដ។ Lexus បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធកម្សាន្តក្នុងឆ្នាំ 2022 ដែលធ្វើឱ្យវាកាន់តែគួរឱ្យចង់ប្រើ។
- ចំណុចខ្សោយ៖ ម៉ាស៊ីន V-8 ស៊ីសាំងខ្លាំង លំហកាប៊ីនសម្រាប់អ្នកដំណើរ និងទំនិញមានកម្រិត និងប្រព័ន្ធជំនួយការបើកបរហួសសម័យបន្តិច។
- តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 42,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
