Admin, 24 January 2026
ការបន្ថែមកម្លាំងរហូតដល់ 14 សេះ ទៅលើម៉ូតូកម្លាំង 660cc ជាធម្មតាមិនមែនជារឿងងាយស្រួលនោះទេ។ ការបង្កើនកម្លាំងបែបនេះតាមរយៈការកែច្នៃ (tuning) ធម្មតាលើម៉ូតូផ្ទាល់ខ្លួនរបស់អ្នក អាចនឹងចំណាយអស់រាប់រយ ឬរាប់ពាន់ដុល្លារ ប៉ុន្តែក្រុមហ៊ុន Triumph ទើបតែបានសម្រេចកិច្ចការនេះនៅលើម៉ូដែល Trident 660 និង Tiger Sport 660 ឆ្នាំ 2026 របស់ខ្លួន។
Triumph អះអាងថាកម្លាំងកំពូលគឺ 81 hp សម្រាប់កំណែឆ្នាំ 2025 នៃម៉ូតូទាំងពីរ ប៉ុន្តែសម្រាប់ឆ្នាំ 2026 តួលេខនេះកើនឡើងដល់ 95 hp ដែលគួរឱ្យចាប់អារម្មណ៍ ជាងមុនឆ្ងាយ។ តើ Triumph ធ្វើដូចម្តេចដើម្បីសម្រេចបាននូវចំណុចនេះ? ជាមូលដ្ឋាន វាបានមកពីការផ្លាស់ប្តូរគ្រឿងម៉ាស៊ីនដែលនាំឱ្យ Trident 660 និង Tiger Sport 660 មានលក្ខណៈបច្ចេកទេសជិតទៅនឹង Daytona 660 ដែលមានស្រាប់ ដោយប្តូរពីការប្រើប្រាស់តួមេអំបៅតែមួយ (single throttle body) មកជាការប្រើប្រាស់ តួមេអំបៅបី (three-throttle arrangement) ដើម្បីបង្កើនលំហូរខ្យល់ឱ្យកាន់តែល្អ។ ការផ្លាស់ប្តូរមកប្រើតួមេអំបៅទំហំ 44mm ចំនួនបីនេះ ត្រូវបានភ្ជាប់មកជាមួយការកែសម្រួល ក្បាលស៊ីឡាំង (cylinder head) ជាមួយនឹងសមាមាត្របង្ហាប់កើនឡើងដល់ 12:1 ធុងចម្រោះ ខ្យល់ (airboxes) ធំជាងមុនសម្រាប់ម៉ូតូទាំងពីរ និងបំពង់ស៊ីមាំងថ្មីប្រភេទ 3 into 1។
The 2026 Tiger Sport 660 gets tweaks to the bodywork with larger radiator cowls.
កម្លាំង 95 hp @11,250rpm (ខ្ពស់ជាងម៉ូដែលចាស់ 1,000rpm) ហើយកម្លាំង បង្វិល អតិបរមាកើនឡើងពី 63 Nm ដល់ 67 Nm @ 8,250 rpm។ កម្រិតជុំម៉ាស៊ីនអតិបរមា (redline) ត្រូវបានដំឡើងដល់ 12,650 rpm ដែលខ្ពស់ជាងមុន 20%។ ប្រព័ន្ធ Quickshifter ពីរកម្រិត (ឡើង-ចុះ) ដែលបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំមុននៅតែរក្សាទុក ព្រមទាំងមានរបៀបជិះ ចំនួនបី និងប្រព័ន្ធ Cornering Traction Control ដែលដំណើរការដោយ IMU ៦ អ័ក្ស ព្រមទាំងប្រព័ន្ធ Lean-sensitive ABS (ABS ប្រែប្រួលតាមការអោន) ផងដែរ។
ដូចទៅនឹងម៉ូដែលធំគឺ Trident 800 និង Tiger Sport 800 ដែរ ការប្រើប្រាស់ប្រព័ន្ធបឺត ខ្យល់ថ្មីលើម៉ូដែល 660cc ឆ្នាំ 2026 នេះ មានន័យថាពួកគេត្រូវការប្រើប្រាស់ គ្រោងឆ្អឹង (main frame) ថ្មី ដែលមានចន្លោះធំជាងមុនដើម្បីដាក់ម៉ាស៊ីនដែលបានកែសម្រួល។ ធុងសាំងលើម៉ូតូទាំងពីរក៏ត្រូវបានរចនាឱ្យធំជាងមុន ដោយយកតម្រាប់តាមម៉ូដែល 800cc ដែលក្នុងនោះធុងសាំង Tiger Sport 660 ផ្ទុកចំណុះកើនពី 17 ដល់ 19 លីត្រ។
A new shock is fitted to the 2026 Trident 660 that adds rebound damping adjustment
ចំពោះការផ្លាស់ប្តូររូបរាងវិញ៖
· Trident 660: ការផ្លាស់ប្តូររួមមានបន្ទះចំហៀង និងកៅអីដែលឥឡូវនេះមានពីរផ្នែក (ជំនួសឱ្យកៅអីជាប់គ្នាពីមុន)។ វាក៏មានបូមក្រោយ Showa ថ្មីដែលអាចលៃតម្រូវកម្រិតឡើងចុះ (rebound damping) បន្ថែមលើការលៃតម្រូវកម្រិតភាពតឹង (preload) ដែលមានស្រាប់។
· Tiger Sport 660: ការកែប្រែផ្នែកសោភ័ណភាពរួមមានរបាំងការពារធុងទឹក (radiator cowls) ដែលធំជាងមុនពីម៉ូដែល 800 ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Triumph រក្សាការដំឡើងថ្លៃក្នុងកម្រិត ទាបបំផុត។ សម្រាប់ឆ្នាំ 2026 នេះ Trident 660 មានតម្លៃ 8,995 ដុល្លារអាមេរិក (ឡើងពី 8,595 ដុល្លារ) ខណៈដែល Tiger Sport 660 មានតម្លៃ 10,295 ដុល្លារអាមេរិក (ឡើងពី 9,820 ដុល្លារ)។ នេះមានន័យថា អ្នកទទួលបានកម្លាំងខ្លាំងជាងមុនលើសពី 17% ក្នុងតម្លៃដែលកើនឡើងមិនដល់ 5% ផង ដែលវាគឺជាការផ្តល់ជូនដ៏ចំណេញបំផុត៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
