Admin, 29 December 2025
កាលពីឆ្នាំមុន ក្រុមហ៊ុន Triumph បានពង្រីកជួរម៉ូដែល Tiger Sport របស់ខ្លួនជាមួយម៉ូដែល Tiger Sport 800 ដែលជាម៉ូតូប្រភេទ Middleweight Crossover ក្នុងរចនាបថស្រដៀងនឹង Tiger Sport 660។ សម្រាប់ឆ្នាំ 2026 ខាងមុខនេះ Triumph កំពុងបង្កើតសមត្ថភាពម៉ូតូដែលអាចធ្វើដំណើរផ្លូវឆ្ងាយរបស់ស៊េរី 800 នេះ ជាមួយម៉ូដែល Tiger Sport 800 Tour ដែលមានការអាប់ដេតបន្តិចបន្តួចជាមួយការបំពាក់គ្រឿងបន្ថែមមួយចំនួនហើយមានតម្លៃលក់ទូទៅលើសតម្លៃម៉ូដែលស្តង់ដារត្រឹមតែ 2,100 ដុល្លារប៉ុណ្ណោះ។ ជាមូលដ្ឋាន ម៉ូដែល Tour ត្រូវបានបំពាក់មកស្រាប់ពីរោងចក្រនូវគ្រឿងតុបតែងតម្រូវសម្រាប់ការធ្វើដំណើរជាច្រើនពីកាតាឡុករបស់ Triumph ដែលផ្តល់ឱ្យអតិថិជននូវមុខងារកាន់តែច្រើន និងតម្លៃកាន់តែពិសេស។
ម៉ូដែល Tiger Sport 800 Tour បំពាក់ដោយកាបូបចំហៀង (panniers) និងប្រអប់ខាងលើ (top case) ដែលផ្តល់ចំណុះផ្ទុករួមរហូតដល់ 103 លីត្រ។ វាបានបំពាក់គ្រឿងបន្ថែមសម្រាប់ការធ្វើដំណើររួមមាន កៅអីផាសុកភាពកំរាស់ពីរជាន់ (dual comfort seat), ជើងជន្ទុលកណ្តាល (centerstand), ដៃចង្កូតមានមុខងារកម្តៅ (heated grips), ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ (TPMS) និងរបាំងការពារដៃ (hand guards) វាស្តាប់ទៅដូចជាម៉ូតូ Tourer ដែលមានគ្រឿងតុបតែងពេញលេញដូចហែកចេញពីប្រអប់តែម្តង ។
គ្រឿងតុបតែងទាំងអស់នេះមានលក់រួចហើយនៅក្នុងកាតាឡុករបស់ Triumph ដូច្នេះប្រសិនបើអ្នកមានម៉ូដែលឆ្នាំ 2025 រួចហើយ ហើយអ្នកចង់ផ្លាស់ប្តូរឡើងសេរីលោកអ្នកអាចទិញវាមកបំពាក់បន្ថែមឱ្យមានលក្ខណៈដូចគ្នាបាន។ នេះគឺជាតម្លៃនៃគ្រឿងតុបតែងនីមួយៗប្រសិនបើអ្នកទិញដាច់ដោយឡែក៖
- ប្រអប់ខាងលើដាក់មួកសុវត្ថិភាពបានចំនួនពីរមានតម្លៃ ($375) ជាមួយជម្រើសពណ៌បន្ថែមត្រូវថែមតម្លៃ ($86), ទ្រនាប់បង្អែកខ្នងតម្លៃ ($66), ផ្នើរឬឃ្លុបដាក់ឥវ៉ាន់ប្រភេទអាលុយមីញ៉ូមតម្លៃ ($150) និងបន្ទះឬកញ្ចាប់ដំឡើងតម្លៃ ($75)
- កាបូបចំហៀងតម្លៃ ($670) ជាមួយជម្រើសពណ៌តម្លៃ ($86)
- កៅអីផាសុកភាពពីរជាន់តម្លៃ ($190)
- ជើងជន្ទុលកណ្តាលតម្លៃ ($220)
- ដៃចង្កូតមានមុខងារកម្តៅតម្លៃ ($260)
- របាំងការពារដៃតម្លៃ ($140)
- ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់តម្លៃ (TPMS) ($285)
សរុបមក តម្លៃគ្រឿងតុបតែងវាមានតម្លៃសរុបដល់ទៅ 2,603 ដុល្លារ។ បើយើងអាចពិចារណាថា ការអាប់ដេតប្រភេទ Tour នេះ តម្លៃរបស់វាគឺចាប់ផ្តើម 14,695 ដុល្លារ ពោលគឺថ្លៃជាងម៉ូដែលធម្មតាត្រឹមតែ 2,100 ដុល្លារ នេះសបញ្ជាក់អោយឃើញថាវាអាច សន្សំសំចៃយ៉ាងច្រើនលើគ្រឿងតុបតែងទាំងនេះ។ លើសពីនេះ វាក៏ជួយឱ្យអតិថិជនចំណេញលើកម្រៃសេវាដំឡើងដ៏ថ្លៃនៅតាមបណ្តាហាងលក់នានាផងដែរ។ វាអាចបណ្តាលអោយហាងលក់ជាច្រើនអាចនឹងត្អូញត្អែរអំពីការបាត់បង់ចំណូលផ្នែកសេវាកម្មការតុបតែងគ្រឿងមួយនេះ ប៉ុន្តែសំរាប់អតិថិជនវាពិតជាចំណេញលើសពីការរំពឹងទុក។
Tiger Sport 800 Tour មានពីរពណ៌សម្រាប់ជ្រើសរើស ដែលពណ៌ទាំងពីរនេះគឺជាពណ៌ផ្តាច់មុខសម្រាប់ការអាប់ដេតរបស់ Tour៖ Matte Cobalt (ខៀវ) និង Carnival Red (ក្រហម)។ ស្លាកសញ្ញា "Tour" នឹងមានបំពាក់នៅលើកាបូបចំហៀង និងរបាំងការពារធុងទឹក (radiator shrouds) ដើម្បីជាសញ្ញាសម្គាល់វាជាម៉ូដែលចម្បង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនគាត់មានប្រសាសន៍ថា ៖ «Tiger ថ្មីនេះគឺជា ម៉ូតូ Adventure,ដែលមានផាសុខភាព ភាពធន់ និងគុណភាពនៃការបើកបរ ជាមួយនិងទ្រង់ទ្រាយបែបម៉ូតូ Sport... ដែលមានកន្លែងផ្ទុកឥវ៉ាន់ខ្លះទៅ ហើយយើងជឿជាក់ថាវានឹងធ្វើដំណើរបានយ៉ាងរលូនដូចដែលយើងជិះទៅធ្វើការបានដែរ។ ការជិះដ៏រីករាយនៅពេល ចុងសប្តាហ៍ វានឹងបានផ្តល់អោយយើងនូវការបើកបរលក្ខណៈបែប Sport ដ៏ស្រស់ស្រាយ។ វាមានសំឡេងល្អ រូបរាងប្រណិត បំពាក់មកជាមួយម៉ាស៊ីន 3 ស៊ីឡាំងយ៉ាងខ្លាំងក្លា។ វាក៏មកជាមួយឧបករណ៍ និងប្រព័ន្ធជំនួយគ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាពរបស់អ្នក»។
ជាមួយម៉ូដែល Tiger Sport 800 Tour ក្រុមហ៊ុន Triumph បានបំពាក់ឧបករណ៏មួយចំនួន មកឱ្យស្រាប់ និងលើសពីនេះទៀត។ លោកអ្នកអាចរកទិញ Tiger Sport 800 Tour ឆ្នាំ 2026 នៅតាមហាងលក់ក្នុងសហរដ្ឋអាមេរិក ចាប់ពីខែមីនា ឆ្នាំ 2026 តទៅ៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
