Admin, 30 March 2026
អត្ថបទមុន៖Speed Twin 1200 ទទួលបានការរចនាម៉ូដបែប Cafe Racer ជាផ្លូវការសម្រាប់ឆ្នាំ 2026
កាលពីចុងខែមករា ក្រុមហ៊ុន Triumph បានបង្ហាញម៉ូដែល Speed Twin 1200 Cafe Racer ថ្មី ដែលត្រូវបានផលិតក្នុងចំនួនកំណត់ត្រឹមតែ 800 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ កំណែដែលកាន់តែពិសេស និងកម្រជាងនេះទៅទៀត នឹងត្រូវផ្តល់ ជូនជាឆ្នោតរង្វាន់ធំសម្រាប់ព្រឹត្តិការណ៍ The Distinguished Gentleman’s Ride (DGR) ឆ្នាំ 2026។
បើពិនិត្យលើរូបរាងខាងក្រៅ មានចំណុចខុសគ្នាkey សំខាន់ៗចំនួនពីររវាងម៉ូដែលទាំងពីរ ដោយកំណែ DGR edition ទទួលបានកៅអីដែលរចនាឡើងយ៉ាងពិសេសពីក្រណាត់ Harris Tweed។ Triumph បានបញ្ជាក់ថា វាត្រូវបានផលិតចេញពីសាច់ក្រណាត់ដែលត្បាញដោយដៃ ពិតប្រាកដមកពីតំបន់ Outer Hebrides។ លើសពីនេះ លេខ 15ដែលស្ថិតនៅចំក្រោមដុំកៅអី ត្រូវបានលាបដោយពណ៌មាស។
The Speed Twin 1200 Cafe Racer DGR seat
ផ្នែកគ្រឿងម៉ាស៊ីន Triumph បានរក្សាម៉ូដែល DGR edition ឱ្យនៅដដែលដូចទៅនឹង Speed Twin 1200 Cafe Racer កំណែមានកំណត់ដែរ ដែលមានន័យថាវាផលិតកម្លាំងបាន 105 សេះ និងកម្លាំងបង្វិល 112 N.m។ គ្រឿងបង្គុំគ្រោងឆ្អឹងគឺដូចគ្នា រួមទាំងបូមមុខ Marzocchi, បូមក្រោយឌុប Öhlins និងកាលីព័រហ្វ្រាំង Brembo Stylema។
ម៉ូតូ Speed Twin 1200 Cafe Racer DGR Edition នឹងត្រូវប្រគល់ជូនជារង្វាន់ Gentlefolk។ ដើម្បីមានឱកាសឈ្នះ អ្នកជិះម៉ូតូត្រូវចុះឈ្មោះនៅលើគេហទំព័រផ្លូវការរបស់ Gentleman's Ride និងបំពេញតាមជំហានចំនួនបួន រួមមាន៖ ការរៀបចំប្រវត្តិរូបអ្នកជិះ, ការបរិច្ចាគ ផ្ទាល់ខ្លួន, ការជួយគាំទ្រអ្នកជិះម្នាក់ទៀត និងការស្វែងរកមូលនិធិឱ្យបានយ៉ាងហោចណាស់ 250 ដុល្លារ មុនពេលយុទ្ធនាការត្រូវបញ្ចប់។
ការចុះឈ្មោះត្រូវបានបើកជាសកលរួចហើយសម្រាប់ព្រឹត្តិការណ៍ DGR ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី17 ខែឧសភា 2026។ កម្មវិធី The Distinguished Gentleman’s Ride បង្កើតឡើងដើម្បីរៃអង្គាសប្រាក់ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តបុរស និងការស្រាវជ្រាវជំងឺមហារីកក្រពេញប្រូស្តាត។ កាលពីឆ្នាំ 2025 អ្នកជិះម៉ូតូចំនួន 127,000 នាក់បានចូលរួមក្នុងកម្មវិធីជិះចំនួន 1,038 លើក ក្នុងប្រទេសចំនួន 108 ដោយរៃអង្គាសប្រាក់ បាន 7.6 លានដុល្លារ សម្រាប់មូលនិធិ Movember។
Triumph Speed Twin 1200 Cafe Racer DGR Edition
អ្នកនាំពាក្យមកពីអាជ្ញាធរផ្លូវការ Harris Tweed បានមានប្រសាសន៍អំពីការប្រកាសរង្វាន់ថ្មី នេះថា៖ "វាពិតជាគួរឱ្យរំភើបណាស់ដែលបានឃើញក្រណាត់ Harris Tweed ត្រូវបាន ប្រើប្រាស់តាមរបៀបនេះសម្រាប់ការបង្កើតម៉ូតូរង្វាន់ Gentlefolk។ ដូចគ្នានឹងកម្មវិធី DGR និង Triumph ដែលបាននាំយកស្ទីល និងគុណភាពដ៏ប្លែករបស់ពួកគេទៅកាន់ពិភពលោក ក្រណាត់ Harris Tweed របស់យើងក៏ត្រូវបានត្បាញដោយដៃនៅក្នុងតំបន់ Outer Hebrides និងត្រូវបានទទួលស្គាល់ព្រមទាំងផ្តល់តម្លៃនៅទូទាំងសកលលោកផងដែរ។ វាជានិមិត្តរូប នៃសិល្បៈហត្ថកម្ម ប្រពៃណី និងគុណភាពដ៏យូរអង្វែង។ យើងមានមោទនភាពដែលបាន រួមចំណែកដល់ម៉ូតូដែលត្រូវបានបង្កើតឡើងដើម្បីជួយរៃអង្គាសប្រាក់ និងអបអរសាទរភាព ឯកភាពគ្នានៃអ្នកជិះម៉ូតូនៅគ្រប់ទីកន្លែង៕"
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
