Admin, 08 November 2026
ក្រុមហ៊ុន Toyota កំពុងប្រមូលត្រឡប់មកវិញនូវរថយន្ត SUV អគ្គិសនី bZ3X និងរថយន្ត Sedan អគ្គិសនី bZ7 សរុបចំនួន 121,260 គ្រឿង នៅក្នុងប្រទេសចិន ដោយសារតែបញ្ហា (defects) ចំនួនបី រាប់បញ្ចូលទាំងគ្រឿងខ្ចៅខ្ចងប្រព័ន្ធបូមមុខ និង software នៃប្រព័ន្ធហ្វ្រាំង ប្រព័ន្ធជំនួយការចង្កូត នេះបើយោងតាមសារព័ត៌មាន Y-Auto។
សម្រាប់បទប្បញ្ញត្តិទីផ្សារនៅក្នុងប្រទេសចិន (SAMR) បានចេញផ្សាយសេចក្តីជូនដំណឹងកាលពីថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2026 ដែលសំដៅទៅលើប្រភេទរថយន្ត SUV ម៉ូដែល bZ3X ចំនួន 100,175 គ្រឿង និងរថយន្ត Sedan ម៉ូដែល bZ7 ចំនួន 21,085 គ្រឿង។ ដោយឡែក យុទ្ធនាការដាច់ដោយឡែកមួយទៀត គឺប្រភេទរថយន្ត SUV ប្រភេទ Hybrid ម៉ូដែល Land Cruiser Prado និង Lexus GX 550h ចំនួន 55,477 គ្រឿង ដែលពាក់ព័ន្ធទៅនឹងបញ្ហាតំណរតភ្ជាប់ទុយោប្រេងឥន្ធនៈ។
ការប្រមូលត្រឡប់មកវិញនូវ Toyota bZ3X គ្របដណ្តប់លើរថយន្ត SUV អគ្គិសនីចំនួន 100,175 គ្រឿង
នេះបើតាមឯកសារចុះផ្សាយបញ្ជីលេខ S2026M0124V សំដៅលើរថយន្ត SUV ម៉ូដែល bZ3X ចំនួន 100,175 គ្រឿង ដែលបានផលិតចន្លោះពីថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2025 ដល់ថ្ងៃទី 26 ខែមីនា ឆ្នាំ 2026 ហើយបើយោងតាម SAMR ខ្ចៅ (nuts) ដែលចាប់មាំជើងទម្ររបារទប់លំនឹងប្រព័ន្ធបូមមុខ (front suspension stabiliser bar links) អាចមានកម្លាំងកៀបរ៉ឺស័រមិនគ្រប់គ្រាន់ ពួកវា នឹងអាចធូររលុងក្នុងអំឡុងពេលបើកបរ បណ្តាលឱ្យមានសំឡេងរំខានមិនប្រក្រតី ឬក្នុងករណីធ្ងន់ធ្ងរ អាចនឹងរបូតដាច់ចេញ ដែលអាចប៉ះពាល់ដល់ស្ថិរភាពនៃយានយន្ត។ ក្រុមហ៊ុន GAC Toyota នឹងផ្លាស់ប្តូរខ្ចៅដែលរងផលប៉ះពាល់ដោយឥតគិតថ្លៃ។
Toyota bZ7 ប្រឈមមុខនឹងការប្រមូលត្រឡប់មកវិញលើផ្នែកទន់ហ្វ្រាំង និងចង្កូត
តាមសេចក្តីជូនដំណឹងនេះក៏មានការប្រមូលត្រឡប់មកវិញពីម៉ូដែលផ្សេងទៀតគឺម៉ូដែល bZ7 មានចំនួន 21,085 គ្រឿងដែលនៅសល់ បើតាមលេខសេរី S2026M0125V គឺមានរថយន្តចំនួន 18,130 គ្រឿង ដែលបានផលិតចន្លោះពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2025 ដល់ថ្ងៃទី 3 ខែសីហា ឆ្នាំ 2026 ផ្នែកមួយចំនួនគឺ Comfort Stop (CST) របស់វា អាចនឹងមានបញ្ហាជាមួយកម្រិតកម្លាំងប្រព័ន្ធហ្វ្រាំង ក្រោមលក្ខខណ្ឌបើកបរក្នុងល្បឿនយឺត ដែលបង្កើនចម្ងាយឈប់ ដែលនិងអាចមានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់លេខសេរី S2026M0126V មានផលប៉ះពាល់ដល់រថយន្តចំនួន 2,955 គ្រឿង ដែលបានផលិតចន្លោះពីថ្ងៃទី 10 ខែមីនា ដល់ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026។ បញ្ហាដែលជាផ្នែកពាក់ព័ន្ធនោះគឺកាមេរ៉ាខាងមុខ ក្នុងអំឡុងពេលupgrade (OTA) អាចបណ្តាលឱ្យមានបញ្ហាជាមួយចលនាចង្កូតខុសប្រព័ន្ធ នៅពេលដែលប្រព័ន្ធជំនួយការបើកបរទប់លំនឹង (Integrated Cruise Assist - ICA) ត្រូវបានបើកដំណើរការ។ក្រុមហ៊ុន GAC Toyota នឹងដោះស្រាយបញ្ហាទាំងពីរនេះ តាមរយៈការ Upgrade Softwareដោយឥតគិតថ្លៃ។ការប្រមូលត្រឡប់មកវិញនូវរថយន្តbz7នេះ គឺជាយុទ្ធនាការដាច់ដោយឡែកមួយកាលពីកំឡុងខែកក្កដា ឆ្នាំ 2026 ដែលមានរថយន្តប្រហែល 24,000 គ្រឿង ពាក់ព័ន្ធនឹងកំហុសSoftware ដែលប៉ះពាល់ដល់ម៉ូឌុល Smart Bluetooth និងឧបករណ៍គ្រប់គ្រងកម្ដៅ (thermal management controller)។
Toyota បានបង្រួបបង្រួមវិស្វករមកពីប្រតិបត្តិការ R&D ចិនចំនួនបី ឱ្យស្ថិតនៅក្រោមមជ្ឈមណ្ឌល R&D យានយន្តអគ្គិសនីឆ្លាតវៃរបស់ Toyota (IEM by Toyota) ក្នុងឆ្នាំ 2023 ដើម្បីពន្លឿនការអភិវឌ្ឍអគ្គិសនីរូបនីយកម្ម និងការបើកបរឆ្លាតវៃក្នុងស្រុក។ bZ3X និង bZ7 គឺជាផលិតផលនៃយុទ្ធសាស្ត្រធ្វើជាតូបនីយកម្មនេះ ទោះបីជាការប្រមូលត្រឡប់មកវិញចុងក្រោយនេះ មិនបានបង្កើតទំនាក់ទំនងរវាងវិធីសាស្ត្រអភិវឌ្ឍន៍ និងបញ្ហាទាំងនោះក៏ដោយ។
Prado និង Lexus GX 550h ប្រឈមមុខនឹងការប្រមូលត្រឡប់មកវិញលើទុយោប្រេងឥន្ធនៈ
យុទ្ធនាការដាច់ដោយឡែកមួយទៀត គឺទៅប្រភេទរថយន្ត Land Cruiser Prado Hybrid ផលិតនៅក្នុងប្រទេសចិនចំនួន 47,347 គ្រឿង និងរថយន្ត Lexus GX 550h Hybrid នាំចូលចំនួន 8,130 គ្រឿង។ យានយន្តដែលរងផលប៉ះពាល់ ត្រូវបានផលិតចន្លោះពីខែកក្កដា ឆ្នាំ 2024 ដល់ខែតុលា ឆ្នាំ 2026 ដែលមានឯកសារចុះបញ្ជី SAMR លេខសេរី S2026M0133I និង S2026M0134I បញ្ជាក់ពីកំឡុងពេលផលិតនីមួយៗ។
Toyota Prado
Lexus GX550h
Toyota bz7
Toyota bz3X
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
