Admin, 01 December 2025

(ភ្នំពេញ) - ព្រឹត្តិការណ៍ពិព័រណ៍យានយន្ត Auto Road Show លើកទី4 នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី (Aeon 2) កំពុងតែទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងខ្លាំង ជាពិសេសនៅស្តង់របស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ដែលបាននាំយកនូវកំពូលរថយន្ត SUV ខ្នាតធំដែលគ្រប់គ្នារង់ចាំជាយូរមកហើយ។

2026 Hyundai PALISADE


ហើយវាក៏ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានបង្ហាញនូវរថយន្ត The all-new Hyundai PALISADE ឆ្នាំ 2026 នៅក្នុងព្រឹត្តការណ៏​ Auto Road show 2025 ។ វត្តមានរបស់ Palisade ស៊េរីថ្មីនេះ បានធ្វើឱ្យបរិយាកាសក្នុងពិព័រណ៍ កាន់តែមាន ភាពកក្រើក ដោយសារតែរូបរាងដ៏ប្រណីត ដ៏ធំទូលាយរបស់វា និងការរចនាដែល ឆ្លុះបញ្ចាំង ពីភាពថ្លៃថ្នូរ និងអំណាច។ វាត្រូវបានចាត់ទុកជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ គ្រួសារធំៗ ឬអ្នកជំនួញដែលត្រូវការផាសុកភាពកម្រិត VIP ។​




មិនត្រឹមតែម៉ូដែល Palisade នោះទេ ក្រុមហ៊ុន​ ហ៊ីយ៉ាន់ដាយ ក៏បាននាំយកមកនូវត្រកូលរថយន្តស៊េរីថ្មីៗចុងក្រោយបំផុតដែលកំពុងពេញនិយមក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការគ្រប់កម្រិតរបស់អតិថិជន រួមមាន៖

  • The new Hyundai VENUE ឆ្នាំ ​2026៖ រថយន្ត SUV ខ្នាតតូច រូបរាងទាក់ទាញ សាកសមសម្រាប់យុវវ័យ។
  • Hyundai CUSTIN ឆ្នាំ 2025 ៖ រថយន្ត MPV គ្រួសារ ដែលមានទ្វារបើកអូតូ ផ្តល់ភាពងាយស្រួល។
  • The all-new Hyundai SANTA FE ឆ្នាំ 2025៖ រថយន្ត SUV រូបរាងថ្មី ប្លែក និងទំនើបដែលកំពុងល្បីល្បាញខ្លាំង។

អ្វីដែលពិសេសក្នុងកម្មវិធីនេះ គឺអតិថិជនមិនត្រឹមតែមកទស្សនា​និងសាកសួរប៉ុណ្ណោះទេ ពួកគាត់បានធ្វើការ បើកបរសាកល្បង (Test Drive) ដោយផ្ទាល់នៅទីតាំងផ្ទាល់ ដើម្បីស្វែងយល់ពីសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្តនីមួយៗ។ និងមានក្រុមការងារ និងទីប្រឹក្សាលក់ដែលមានជំនាញច្បាស់លាស់ ដែលរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីផ្តល់យោបល់ថាតើរថយន្តមួយណាដែលសាកសមបំផុតសម្រាប់តម្រូវការ និង Lifestyle របស់គ្រួសារលោកអ្នក។

2026 Hyundai VENUE

2025 Hyundai SANTA FE


ខណៈពេលនេះក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានអញ្ជើញមកទស្សនា សាកសួរព័ត៌មាន និងបើកបរសាកល្បង ហើយជាពិសេសអរគុណដល់អតិថិជនដែលបានសម្រេចចិត្តជាវរថយន្តហ៊ីយ៉ាន់ដាយ ក្នុងអំឡុងពេលតាំងពិព័រណ៍រយៈពេល  3 ថ្ងៃនេះ។ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថានឹងមានវត្តមានរបស់លោកអ្នកចូលរួមកម្មវិធីក្រុមហ៊ុនហ៊ីយ៉ាន់ដាយជាបន្តបន្ទាប់ទៀត
សម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនា ឬចង់សាកសួរព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងលក្ខណៈបច្ចេកទេស អាចទំនាក់ទំនងមកកាន់៖

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! អញ្ជើញមកទទួលយកបទពិសោធន៍ថ្មីជាមួយរថយន្តលំដាប់ពិភពលោកពី Hyundai ទាំងអស់គ្នា៕


2025 Hyundai CUSTIN

Activities of Hyundai booth at auto road show event




ប្រភព៖ Arena Cambodia Auto

ប្រែសំរួល៖ AC Auto.