Admin, 09 November 2026

             ក្រុមហ៊ុន Lynk & Co នឹងបង្ហាញខ្លួនរថយន្ត 900L ដែលជារថយន្ត SUV ប្រភេទ Plug-in Hybrid 7 កៅអី ស៊េរីថ្មីរបស់ខ្លួន ជាលើកដំបូងនៅថ្ងៃទី 10 ខែវិច្ឆិកា2026។ ម៉ូដែលនេះបានពង្រីកស្រឡាយរថយន្ត SUV ខ្នាតធំរបស់ខ្លួនជាមួយនឹងទម្រង់កៅអីជួរទី3 បន្ថែមលើកំណែទម្រង់ 5 និង 6 កៅអីដែលមានស្រាប់។

រថយន្ត 900L មានលក្ខណៈពិសេសដោយផ្នែកខាងមុខត្រូវ បានរចនាឡើងវិញ ជាមួយរចនាបថបែប Range Rover, សេនស័រ LiDAR ដំឡើងលើដំបូល និងម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Turbo ដែលមានកម្លាំង 160 kW (215សេះ)។ ផែនការនេះនឹងដាក់លក់លើទីផ្សារប្រទេសចិន នៅចុងឆ្នាំ 2026។

ផ្នែកខាងមុខរចនាឡើងវិញ និងទម្រង់ចំហៀងចម្លងម៉ូដពីរថយន្ត Range Rover

900L ប្រើប្រាស់បណ្តុំចង្កៀងមុខរួមបញ្ចូលគ្នាយ៉ាងទូលាយជាងមុន ខណៈពេលដែលនៅតែរក្សានូវភ្លើង LED សម្រាប់បើកបរថ្ងៃតំណាងរចនាបថរាងទ្វាររបស់ម៉ូដែល 900 ស្តង់ដារ។ ចង្កៀងមុខចម្បង ស្ថិតនៅខាងក្នុងផ្ទៃខាងមុខដែលត្រូវ បានកែសម្រួល ជាមួយនឹងរន្ធកាងខាងក្រោមរចនាថ្មី និងរន្ធបឺតខ្យល់ធំជាងមុន។ សេនស័រ LiDAR ត្រូវ បានដំឡើងនៅផ្នែកខាងមុខនៃដំបូល។

ទម្រង់ចំហៀងនៃយានយន្ត ដូចគ្នាប៉ះបិតទៅនឹងរថយន្ត Land Rover Range Rover។ កញ្ចក់ពណ៌ខ្មៅរលោង (High-gloss black pillars) បង្កើតបានជាទស្សនីយភាពដំបូលអណ្តែត (floating-roof effect) អមដោយបន្ទះតួខ្លួនរាបស្មើ, កញ្ចក់រៀបស្មើ និងការតុបតែងរចនាបថបញ្ឈរតាមបណ្តោយខ្សែបត់ទ្វារខាងមុខ។ Lynk & Co ផ្តល់ជូននូវពណ៌ថ្នាំលាបពិសេស Mellow Wine Red ហើយបានចាប់បង្ហាញខ្លួនជាផ្លូវការ ដើម្បីស្វែងរកសំណើចុះឈ្មោះកម្ម​សិទិ្ធ​បញ្ញា។ រថយន្ត SUV នេះ ក៏មានបំពាក់យ៉ាន់កង់ទំហំ 21 អ៊ីញ ប្រភេទត្រង់ច្រើន និងដៃទ្វារលាក់ខ្លួនពាក់កណ្តាលផងដែរ។ ផ្នែកខាងក្រោយ បណ្តុំភ្លើងរត់កាត់ពេញទទឹងរួមបញ្ចូលនូវឡូហ្គោ Lynk & Co ដែលមានភ្លើងបំភ្លឺ។

900L មានបណ្តោយតួរខ្លួន ប្រវែង 5,280 មីឡីម៉ែត្រ, ទទឹង 1,999 មីឡីម៉ែត្រ និងកម្ពស់ 1,810 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 3,170 មីឡីម៉ែត្រ។ បើប្រៀបធៀបជាមួយ 900 ស្តង់ដារ វាមានប្រវែងវែងជាង 40 មីឡីម៉ែត្រ និងមានប្រវែងចន្លោះកង់មុខក្រោយវែងជាង 10 មីឡីម៉ែត្រ ខណៈដែលទទឹង និងកម្ពស់នៅតែរក្សាដដែល។ ទាំង approach angle និង departure angle គឺមាន 20 អង្សារ។

ជម្រើស 7 កៅអី ក្នុងខ្សែស្រឡាយ 900 ដែលមានស្រាប់

ម៉ូឌែល 900 ប្រភេទ6 កៅអី បានឈានជើងចូលទីផ្សារចិននៅក្នុងខែមេសា ឆ្នាំ 2025 បន្ទាប់មកប្រភេទ 5 កៅអី មានដាក់លក់នៅក្នុងកំឡុងខែមេសា ឆ្នាំ 2026។ ទម្រង់ 7 កៅអីរបស់ 900L ត្រូវ បានដាក់ស្នើរ ចុះបញ្ជីបទប្បញ្ញត្តិ ទោះបីជា Lynk & Co មិនទាន់បានបញ្ចេញពីខ្នាត ក្នុងកាប៊ីនលម្អិតក៏ដោយ។

លំហជើងជួរទីបី, ច្រកចូលកៅអីក្រោយ និងសមត្ថភាពឃ្លុបផ្ទុកឥវ៉ាន់ នៅពេលដែលកៅអីទាំង 7 ត្រូវ បានអង្គុយពេញ នៅតែមិនទាន់ត្រូវបានបង្ហាញរូបនៅឡើយទេ។ ឯកសារចុះបញ្ជីបានចុះបញ្ជីទម្ងន់ឡានទទេ (curb weight) ចំនួនបី៖ 2,880 គីឡូក្រាម, 2,965 គីឡូក្រាម និង 3,045 គីឡូក្រាម។ វគ្គដែលបានជ្រើសរើស អាចបំពាក់ឧបករណ៍សណ្តោងដែលវាយតម្លៃសម្រាប់រ៉ឺម៉កដែលមានទម្ងន់រហូតដល់ 2,000 គីឡូក្រាម ជាមួយប្រព័ន្ធហ្វ្រាំង។ តាមព័ត៌មានដែលមិនទាន់បង្កើតឱ្យឃើញថា តើការកំណត់ទម្រង់អាគុយ ឬបរិក្ខារមួយណា ត្រូវគ្នានឹងទម្ងន់នីមួយៗនោះទេ។

ព័ត៌មានលម្អិតនៃប្រព័ន្ធថាមពល PHEV ម៉ូទ័រឌុប នៅតែមិនទាន់ពេញលេញ

900L ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Turbo ម៉ូដែល BHE20-EFZ ជាមួយនឹងកម្លាំងទិន្នផលអតិបរមាសរុប 160 kW (215 សេះ)​តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ បានពិពណ៌នាអំពីប្រព័ន្ធបើកបរដោយអគ្គិសនីម៉ូទ័រឌុប ប៉ុន្តែមិនបានលាតត្រដាងពីកម្លាំងទិន្នផលម៉ូទ័រនីមួយៗ ឬកម្លាំងប្រព័ន្ធសរុបនោះទេ។ កម្លាំងដែលបានវាយតម្លៃរបស់ម៉ាស៊ីន មិនមែនជាកម្លាំងទិន្នផលប្រព័ន្ធថាមពលសរុបនោះទេល្បឿនអតិបរមាដែលបានចុះបញ្ជី គឺ 225 គីឡូម៉ែត្រ/ម៉ោង។​ របាយការណ៍ទាំងនោះ ក៏បានកំណត់អត្តសញ្ញាណជម្រើសអាគុយ Ternary Lithium ចំនួនពីរ ជាមួយនឹងសមត្ថភាពថាមពល 55.1 kWh និង 70.0 kWh ព្រមទាំងការអះអាងពីចម្ងាយបើកបរដោយថាមពលអគ្គិសនីតាម CLTC ចំនួន 320 គីឡូម៉ែត្រ និង 430 គីឡូម៉ែត្រ (ប្រហែល 260 គីឡូម៉ែត្រ និង 350គីឡូម៉ែត្រសម្រាប់តាម WLTP) រៀងៗខ្លួន។ Lynk & Co មិនទាន់បានបញ្ជាក់ពីតួលេខទាំងនេះនៅក្នុងការប្រកាសជាផ្លូវការ​កាលថ្ងៃទី 6 ខែវិច្ឆិកានោះទេ ហើយពួកវាក៏មិនទាន់មាននៅក្នុងឯកសារចុះបញ្ជីបទប្បញ្ញត្តិផងដែរ។ ក្រុមហ៊ុន Times Geely (Sichuan) Power Battery Co., Ltd. ជាក្រុមហ៊ុនផ្គត់ផ្គង់កោសិកាអាគុយ ខណៈដែលក្រុមហ៊ុន Zhejiang Jiyao Tongxing Energy Technology Co., Ltd. ត្រូវ បានកំណត់អត្តសញ្ញាណជាក្រុមហ៊ុនផលិតប្រអប់អាគុយ។

សារព័ត៌មាន Autohome ក៏បានរាយការណ៍អំពីប្រព័ន្ធបូមខ្យល់ផងដែរ ប៉ុន្តែវត្តមានរបស់វាទូទាំងម៉ូដែលនៅតែមិនទាន់ច្បាស់ការនៅឡើយ ហើយLynk & Co មិនទាន់បានកំណត់អត្តសញ្ញាណប្រព័ន្ធជំនួយការបើកបរ ឬបញ្ជាក់ពីមុខងារដែលគាំទ្រដោយសេនស័រ LiDAR ដំឡើងលើដំបូលនៅឡើយផងដែរ។

900L នឹងឈានជើងចូលផ្នែកទីផ្សារដែលមានរថយន្ត SUV អគ្គិសនីខ្នាតធំ ដូចជា Aito M9 និង Li Auto L9 រួចជាស្រេច។ រថយន្តប្រភេទ​7 កៅអី និងប្រព័ន្ធថាមពល Plug-in Hybrid របស់វា ផ្តល់នូវចំណុចប្រៀបធៀប ប៉ុន្តែតម្លៃ និងបរិក្ខារចុងក្រោយ នឹងត្រូវ ការចាំបាច់ដើម្បីបង្កើតទីតាំងទីផ្សាររបស់វា។Lynk & Co មិនទាន់បានប្រកាសពីតម្លៃនៅក្នុងប្រទេសចិននៅឡើយទេ។ ហើយវានឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃទី 10 ខែវិច្ឆិកា នឹងព័ត៌មានលម្អិតបន្ថែមទៀត មុនពេលការដាក់លក់ជាផ្លូវការនៅត្រឹមចុងឆ្នាំ 2026។



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)