Admin, 03 May 2026

          យោងតាមសារព័ត៌មាន IThome ម៉ាក Fang Cheng Bao ដែលជាម៉ាកបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD ផ្តោតលើការរចនា និងសមត្ថភាពខ្ពស់ បានដាក់បង្ហាញរថយន្ត Supercar គំរូ Formula X នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ម៉ូដែល Fang Cheng Bao របស់ BYD បង្ហាញរូបរាងរថយន្ត Sedan ដំបូងបង្អស់ និងរថយន្ត Supercar "Formula X" ក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ដែលជាការពង្រីកវិសាលភាពរបស់ខ្លួនពីប្រភេទ SUV និង Sedan ចូលទៅក្នុងផ្នែករថយន្តស្ព័រកម្រិតខ្ពស់។

រថយន្តគំរូនេះត្រូវបានដាក់បង្ហាញទន្ទឹមនឹងរថយន្ត Sedan ស៊េរី S-series ថ្មី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រស្ថាបត្យកម្ម “FORM” រួមមានទាំងម៉ូដែលសម្រាប់ប្រើប្រាស់ទូទៅ និងយានយន្តពិសោធន៍សមត្ថភាពខ្ពស់។ ការបង្ហាញខ្លួននេះកើតឡើងចំពេលដែលមានការដាក់បង្ហាញរថយន្ត EV សមត្ថភាពខ្ពស់ជាច្រើនទៀតក្នុងពិព័រណ៍តែមួយ រួមទាំងរថយន្ត Denza Z ប្រភេទបើកដំបូលរបស់ BYD ដែលគ្រោងនឹងវាយលុកទីផ្សារអឺរ៉ុបមុនគេ។


ការរចនាបែបជីវសាស្ត្រ (Biological-inspired design)

Formula X ដើរតាមទិសដៅរចនា "ការវិវត្តន៍បែបជីវសាស្ត្រ" របស់ Fang Cheng Bao

  • ផ្នែកខាងមុខ: បំពាក់ចង្កៀង “Fengbao Eye”
  • ផ្នែកខាងក្រោយ: ប្រើប្រាស់ភ្លើងសញ្ញា “Infinity Ring” ដែលបំផុសគំនិតដោយស្លាកសញ្ញារបស់ប្រ៊េន។
  • សមាមាត្រតួខ្លួន: កំណត់ក្នុងកម្រិត 1:2.5 ដែលផ្តល់ឱ្យរថយន្តនូវផ្នែកខាងមុខវែង និងផ្នែកកាប៊ីនរាងស្តួចទៅក្រោយយ៉ាងមុតស្រួច បង្កើតបានជារូបរាងដូចសត្វខ្លារខិនកំពុងស្ទុះទៅមុខ។

រចនាសម្ព័ន្ធ Carbon និងការរៀបចំផ្នែកខ្យល់

រថយន្តគំរូនេះត្រូវបានសាងសង់ឡើងពីតួខ្លួន Carbon-fibre ទាំងស្រុង។ យោងតាមលក្ខណៈបច្ចេកទេសផ្លូវការ ផ្នែកខាងក្រៅរួមបញ្ចូលនូវរន្ធខ្យល់ចំនួន 6 និងរន្ធបញ្ចេញខ្យល់ចំនួន 19 កន្លែងដែលចែកចាយពេញតួខ្លួន។ វាក៏មានស្លាបក្រោយអគ្គិសនី (Active wing) និងបន្ទះបំបែកខ្យល់ (Diffuser) ដើម្បីគ្រប់គ្រងលំហូរខ្យល់ក្នុងល្បឿនលឿន។

ផ្ទៃខាងក្នុង និងប្លង់អ្នកបើកបរ

នៅខាងក្នុង Formula X ប្រើប្រាស់ប្លង់កាប៊ីនដែលផ្តោតលើសមត្ថភាពបើកបរ (Performance-oriented cockpit)

  • បំពាក់ចង្កូតប្រភេទដែលអាចបត់បាន (Folding steering wheel)
  • មានប្រព័ន្ធអេក្រង់បង្ហាញព័ត៌មាននៅចំកណ្តាល។
  • រចនាសម្ព័ន្ធកាប៊ីនបន្តប្រើប្រាស់សម្ភារៈ Carbon-fibre ដើម្បីកាត់បន្ថយទម្ងន់ឱ្យបានជាអតិបរមា។
  • ចំពោះលក្ខណៈបច្ចេកទេសនៃប្រព័ន្ធបញ្ជូនកម្លាំង (Drivetrain) មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។


ទស្សនវិស័យផលិតកម្ម និងទីតាំងទីផ្សារ

រថយន្តគំរូនេះត្រូវបានគេរាយការណ៍ថាមានរូបរាងជិតទៅនឹងកំណែផលិតកម្មពិតប្រាកដ ដោយគេរំពឹងថាការរចនាចំនួន 80% នឹងត្រូវរក្សានៅក្នុងម៉ូដែលសម្រេច។ ការដាក់លក់លើទីផ្សារត្រូវបានគេប៉ាន់ប្រមាណថានឹងធ្វើឡើងនៅឆ្នាំ 2027

បរិបទទីផ្សារ

យោងតាមទិន្នន័យពី China EV DataTracker ម៉ាក Fang Cheng Bao បានកត់ត្រានូវការរីកចម្រើនយ៉ាងខ្លាំងក្នុងឆ្នាំ 2026។ ការលក់ក្នុងខែមីនាសម្រេចបាន 21,120 គ្រឿង កើនឡើង 162.3% ធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាប់ហក់ឡើងដល់កម្រិតខ្ពស់បំផុត 48,161 គ្រឿងកាលពីខែធ្នូ ឆ្នាំ 2025៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)