Admin, 30 April 2026

​​​​                 យោងតាមរបាយការណ៍ពីប្រទេសឥណ្ឌា ម៉ូដែល Himalayan និង Guerrilla 450 របស់ក្រុមហ៊ុន Royal Enfield ហាក់ដូចជានឹងត្រូវចូលរួមដោយសមាជិកថ្មីគឺ Scram 450 នៅក្នុងឆ្នាំ 2027 ខាងមុខនេះ។

ម៉ូដែល Scram 450 ថ្មីនេះ នឹងត្រូវដាក់ទីតាំងជាស្ពានចម្លងរវាងម៉ូតូផ្សងព្រេង Himalayan 450 និងម៉ូតូសម្រាប់ជិះលើផ្លូវរាប Guerrilla 450 ប៉ុន្តែយោងតាមសារព័ត៌មាន Autocar India វានឹងមានការកែសម្រួលខ្លះៗទៅលើគ្រោងឆ្អឹង (Chassis) និងរូបរាងខាងក្រៅ។

ស្រឡាយម៉ូដែល Scram ត្រូវបានចាប់កំណើតឡើងក្នុងឆ្នាំ 2022 នៅពេលដែល Royal Enfield បានបង្ហាញម៉ូដែល Scram 411 ហើយបន្ទាប់មកក្រុមហ៊ុនក៏បានសម្ពោធម៉ូដែល Scram 440 នៅដើមឆ្នាំ 2025 ក្នុងប្រទេសឥណ្ឌា។

លក្ខណៈបច្ចេកទេស និងគ្រឿងបង្គុំ

ដោយផ្អែកលើមូលដ្ឋានម៉ាស៊ីន 452cc Sherpa ដូចទៅនឹង Himalayan និង Guerrilla 450 ដែរនោះ ម៉ូដែល Scram 450 ត្រូវបានរំពឹងទុកដូចខាងក្រោម៖

  • កង់ម៉ូតូ: កង់មុខទំហំ 19 អ៊ីញ (តូចជាងកង់ 21 អ៊ីញរបស់ Himalayan) និងកង់ក្រោយទំហំ 17 អ៊ីញ។
  • ប្រព័ន្ធបូម: របាយការណ៍បានឱ្យដឹងថា Scram 450 នឹងប្រើប្រាស់បូមមុខប្រភេទ USD (Up-Side Down) ដូចទៅនឹងម៉ូដែល Himalayan ដែរ ដែលវាខុសប្លែកពីបូមប្រភេទ Telescopic ដែលមាននៅលើម៉ូដែល Guerrilla 450
  • ការរចនារូបរាង: រាងធុងសាំងអាចនឹងមានលក្ខណៈស្រដៀងទៅនឹងម៉ូដែល Guerrilla ច្រើនជាង Himalayan ប៉ុន្តែផ្នែកកែប និងផ្នែកខាងក្រោយនឹងមានរចនាបថប្លែកដាច់ដោយឡែកសម្រាប់តែ Scram 450 ប៉ុណ្ណោះ។
  • ចំណុចពិសេសផ្សេងៗ: ម៉ូតូនេះត្រូវបានរំពឹងថានឹងមានកែបប្រភេទមួយដុំ (Single-piece seat) អមដោយបន្ទះលេខ (Number boards) នៅសងខាង ព្រមទាំងបំពង់ផ្សែងដែលមានរាងមូលជាងម៉ូដែលបងប្អូនរបស់វា។


កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា

ដោយប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងទោល 452cc  ដូចគ្នា កម្លាំងរបស់វាត្រូវបានរំពឹងថានឹងនៅរក្សាកម្រិតដដែល៖

  • កម្លាំងសេះ: ប្រហែល 40 PS (29.4 សេះ)។
  • កម្លាំងបង្វិល: ប្រហែល 35.11Nm
  • បច្ចេកវិទ្យាជំនួយ: រួមមានប្រព័ន្ធហ្វ្រាំង Dual-channel ABS (អាចបិទបើកបាន), របៀបបើកបរច្រើនជម្រើស (Riding modes) និងប្រព័ន្ធ Slip/Assist clutch ផងដែរ

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors