Admin, 18 March 2026
ម៉ូដែល INT 650 បានចាប់កំណើតដំបូងក្រោមឈ្មោះថា Royal Enfield Interceptor កាលពីឆ្នាំ 1962 ប៉ុន្តែនៅពេលដែលក្រុមហ៊ុន Enfield បញ្ឈប់ការផលិត ហើយបន្ទាប់មកបាននាំយក ម៉ូតូម៉ាស៊ីនពីរស៊ីឡាំងខ្នាតកណ្តាលនេះមកវិញ ក្រុមហ៊ុន Honda បានឆក់យកឈ្មោះ "Interceptor" ទៅប្រើសម្រាប់ស្រឡាយម៉ូតូម៉ាស៊ីន V-4 ជំនាន់ VF និង VFR របស់ខ្លួនបាត់ទៅហើយ។
ហេតុដូច្នេះហើយ នៅក្នុងសហរដ្ឋអាមេរិក ម៉ូតូនេះត្រូវបានគេស្គាល់ថាជា INT 650 ហើយសព្វថ្ងៃវាប្រើប្រាស់ម៉ាស៊ីនចំណុះ 648 ស៊ីស៊ី ត្រជាក់ដោយខ្យល់និងប្រេង ដែល ផលិតកម្លាំងបាន 46.8 សេះ នៅកម្រិត 7,250 ជុំក្នុងមួយនាទី និងកម្លាំងបង្វិល 52Nm. នៅកម្រិត 5,150 ជុំក្នុងមួយនាទី។ តួលេខទាំងនេះមើលទៅហាក់ដូចជាមធ្យម ប៉ុន្តែវា មិនទាន់បង្ហាញពីសមត្ថភាពពិតប្រាកដរបស់ INT 650 ក្នុងការបើកបរជាក់ស្តែងនោះទេ។ វាក៏មានកម្លាំងខ្លាំងគ្រប់គ្រាន់នៅកម្រិតល្បឿនទាប និងមធ្យម ដើម្បីជ្រែកចរាចរណ៍ដ៏ មមាញឹក ឬបើកបរតាមផ្លូវភ្នំដែលបត់បែន ហើយវាអាចរត់ក្នុងល្បឿន 128គីឡូម៉ែត្រក្នុង មួយម៉ោង ដោយគ្មានបញ្ហា។ ជាមួយនឹងការរៀបចំមុំរង្វិលកង់ម៉ាស៊ីន 270 ដឺក្រេ និងមាន ប្រព័ន្ធតុល្យភាព (counterbalancer) ដើម្បីកាត់បន្ថយការញ័រ ធ្វើឱ្យបទពិសោធន៍នៃម៉ាស៊ីន ពីរស៊ីឡាំងជួរ (parallel-twin) បែបទសវត្សរ៍ឆ្នាំ 60 នេះ ក្លាយជាការបើកបរដ៏រលូនតាម ស្តង់ដារសម័យទំនើប។
គ្រោងឆ្អឹងដែកថែបប្រភេទ Double-downtube cradle ដែលត្រូវបានបង្កើតឡើងដោយ អ្នកជំនាញគ្រោងឆ្អឹង Harris Performance (ដែល Royal Enfield បានទិញយកក្នុងឆ្នាំ 2015) ត្រូវបានបំពាក់ដោយបូមមុខទំហំ 41 មីលីម៉ែត្រ និងបូមក្រោយឌុបដែលមានធុងផ្ទុកហ្គាស (reservoir)។ ទោះបីជាការកំណត់បូមមានសភាពទន់បន្តិចក៏ដោយ ប៉ុន្តែ INT 650 នៅតែរក្សា បាននូវលំនឹងល្អសូម្បីតែបើកបរក្នុងល្បឿនលឿន។ ជាទូទៅ INT 650 ផ្តល់នូវការគ្រប់គ្រង ដែលរហ័សរហួន និងមានលំនឹងល្អ។អ្នកជិះក៏អាចរំពឹងទុកនូវប្រព័ន្ធអំប្រ៊ីយ៉ាដែលងាយ ស្រួលបញ្ជា ប្រអប់លេខដែលដំណើរការបានច្បាស់លាស់ និងការឆ្លើយតបដៃហ្គែរដ៏រលូន។ ចំណែកប្រព័ន្ធហ្វ្រាំងមានថាសហ្វ្រាំងមុខទោលទំហំ 320 មីលីម៉ែត្រ ប្រើកាលីព័រ 2 ពីស្តុង និងហ្វ្រាំងក្រោយទំហំ 240 មីលីម៉ែត្រ ប្រើកាលីព័រ 1 ពីស្តុង ជាមួយប្រព័ន្ធ Bosch ABS ជាស្តង់ដារ។ ទោះបីជាមានរូបរាងបែបបុរាណ (Analog) ក៏ដោយ ក៏ INT 650 មានបំពាក់ ប្រព័ន្ធបាញ់សាំងអេឡិចត្រូនិក ដើម្បីភាពងាយស្រួលក្នុងសម័យទំនើប (និងដើម្បីឆ្លើយតប ទៅនឹងស្តង់ដារបញ្ចេញផ្សែង)។
ម៉ូដែល INT 650 ត្រូវបានអាប់ដេតចុងក្រោយបង្អស់ក្នុងឆ្នាំ 2024 ដោយទទួលបានការកែលម្អ បន្តិចបន្តួចដូចជា សំបកកុងតាក់អាលុយមីញ៉ូមមួយសិតថ្មី និងប្រព័ន្ធភ្លើង LED។ ការកែសម្រួលផ្សេងទៀតរួមមាន ការបន្ថែមដៃហ្វ្រាំងនិងដៃអំប្រ៊ីយ៉ាដែលលៃតម្រូវបាន, សំបកកង់ Ceat ថ្មីនិងការរចនាកៅអីឡើងវិញជាមួយស្រទាប់អេប៉ុងសំណាញ់ដែលផ្តល់ភាពទន់ស្រួលជាងមុន។ សម្រាប់ឆ្នាំ 2026 នេះ យើងឃើញថាគ្មានការផ្លាស់ប្តូរទៅលើម៉ាស៊ីន ឬគ្រោងឆ្អឹងនោះទេ ប៉ុន្តែរូបរាងដ៏ស្រស់ស្អាតបែបបុរាណ ម៉ាស៊ីនពីរស៊ីឡាំងកម្លាំង 648ស៊ីស៊ី និងតម្លៃសមរម្យ នៅតែធ្វើឱ្យម៉ូតូនេះឈរក្នុងលំដាប់ថ្នាក់ដាច់ដោយឡែកមួយ ជាពិសេស ជាមួយការធានារយៈពេល3 ឆ្នាំដោយមិនកំណត់ចម្ងាយជិះ។
តម្លៃ និងជម្រើសម៉ូដែល
ម៉ូតូ Royal Enfield INT 650 ឆ្នាំ 2026 មានជម្រើសពីរប្រភេទ ដែលប្រភេទនីមួយៗ មានពណ៌មួយជម្រើស៖
- Canyon Red: ដែលមានចំណុចលេចធ្លោជាក្រូម៉េ (chrome) និងប្រើកង់កាំរស្មី (spoked wheels)។
- Black Ray: ដែលមកជាមួយការតុបតែងពណ៌ខ្មៅដិត និងប្រើកង់ថាស (cast wheels)។
- ម៉ូដែលទាំងពីរនេះមានតម្លៃលក់រាយដែលបានណែនាំ (MSRP) តម្លៃ 6,149ដុល្លារ៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
