Admin, 14 March 2026
ការដាក់សម្ពោធម៉ូតូម៉ូដែលដំបូងបង្អស់ប្រចាំឆ្នាំ 2026 របស់ក្រុមហ៊ុន Royal Enfield ប្រហែលជាមិនយូរទៀតទេ ដោយមានពាក្យចចាមអារ៉ាមថា ម៉ូដែល Guerrilla 450 កំណែអាប់ដេតថ្មីជិតមកដល់ហើយ។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរថ្មី វានៅមិនទាន់ច្បាស់ការនៅឡើយទេដែលថា Royal Enfield កំពុងរៀបចំអ្វីខ្លះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពី Rushlane បានឱ្យដឹងថា Guerrilla 450 ឆ្នាំ 2026 អាចនឹងទទួលបានប្រព័ន្ធបូមក្រោយថ្មី។ វាក៏អាចនឹងបំពាក់នូវបូមមុខប្រភេទបញ្ច្រាស (USD) ដែលជាការផ្លាស់ប្តូរចេញពីបូមប្រភេទ Telescopic ដែលកំពុងប្រើប្រាស់សព្វថ្ងៃ។
Royal Enfield Guerrilla 450 - riding
របាយការណ៍ដដែលបានបន្តថា មុខងារបើកបរដោយស្វ័យប្រវត្តិ (Cruise Control) អាចនឹង ក្លាយជាមុខងារបន្ថែមថ្មីសម្រាប់ម៉ូដែលអាប់ដេតនេះ។ លើសពីនេះ ការអាប់ដេត នឹងមិនពេញ លេញឡើយ ប្រសិនបើមិនមានជម្រើសពណ៌ថ្មីយ៉ាងហោចណាស់មួយ ឬច្រើន ជាងនេះ។ លក្ខណៈបច្ចេកទេស មុខងារ និងព័ត៌មានលម្អិតទាំងអស់នឹងកាន់តែច្បាស់នៅពេលការដាក់ សម្ពោធមកដល់ ដែលតាមរបាយការណ៍អាចនឹងធ្វើឡើងមុនដាច់ខែមីនានេះ។
បច្ចុប្បន្ន Guerrilla 450 ប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងទោល ត្រជាក់ដោយទឹក ដែលផលិត កម្លាំងបាន 39 សេះ (bhp) នៅកម្រិត 8,000 ជុំក្នុងមួយនាទី(rpm) និងកម្លាំងបង្វិល 40Nm នៅកម្រិត 5,500 ជុំក្នុងមួយនាទី(rpm)។ វាមានហ្វ្រាំងឌីសមុខទំហំ 310mm ប្រើកាលីព័រ 2 ពីស្តុង និងហ្វ្រាំងឌីសក្រោយទំហំ 270mm ប្រើកាលីព័រ 1ពីស្តុង។
ម៉ូដែល Guerrilla 450 ក៏ជាម៉ូតូដែល Royal Enfield ជ្រើសរើសសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី ‘Ready to Ride’ ថ្មីរបស់ខ្លួនក្នុងចក្រភពអង់គ្លេស ដែលមានគោលបំណង ជួយដល់អ្នក ជិះម៉ូតូវ័យក្មេង។ ក្រុមហ៊ុនឥណ្ឌាមួយនេះក៏កំពុងប្រារព្ធខួបលើកទី 125 របស់ខ្លួនក្នុងឆ្នាំ 2026 ផងដែរ ជាលទ្ធផល ម៉ូដែលថ្មីៗជាច្រើនត្រូវបានរំពឹងថានឹងបង្ហាញខ្លួន រួមទាំងម៉ូតូក្នុង ស្រឡាយកម្លាំង 750cc ដែលគ្រប់គ្នាជជែករង់ចាំយ៉ាងខ្លាំងផងដែរ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
