Admin, 12 November 2026

              ក្រុមហ៊ុន Royal Enfield បានចាប់ដៃគូជាមួយម៉ាកយីហោហ្វាស៊ីន Deus Ex Machina ដើម្បីផលិតកំណែទម្រង់ពិសេសនៃម៉ូតូ Cruiser ម៉ូឌែល Shotgun 650 ដែលមានឈ្មោះថា ‘Son of a Gun’។ ផ្នែកមេកានិចមិនមានការផ្លាស់ប្តូរពីម៉ាស៊ីនពីរ ស៊ីឡាំងស្រប (parallel-twin) ទំហំ 648cc ត្រជាក់ដោយខ្យល់/ប្រេង ដែលមិនបានដាក់លក់ជាលើកដំបូងកាលឆ្នាំ 2024 នោះទេ ។​ វាត្រូវបានរំលេចឡើងជាមួយនឹងថ្នាំពណ៌ក្រហមក្រម៉ៅ អមដោយគ្រឿងបំពាក់ម៉ាស៊ីន, គ្រោងឆ្អឹង និងបំពង់ស៊ីម៉ាំងពណ៌ខ្មៅ ហើយនឹងត្រូវ ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ 100 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។

រហូតមកដល់ពេលនេះ មិនទាន់មានការប្រកាសតម្លៃជាផ្លូវការ និងកាលបរិច្ឆេទដាក់លក់នៅចក្រភពអង់គ្លេសនៅឡើយទេ ប៉ុន្តែកិច្ចសហការលើម៉ូឌែល Shotgun 650 ស៊េរីពិសេសកន្លងមក តែងតែមានការកើនឡើងតម្លៃបន្តិចបន្តួចលើម៉ូឌែលស្តង់ដារ ព្រមទាំងលក់ដាច់អស់យ៉ាងឆាប់រហ័ស។ ដំបូងឡើយវា គឺជាកិច្ចសហការជាមួយម៉ាកយីហោឧបករណ៍ម៉ូតូរបស់សហរដ្ឋអាមេរិក Icon Motorsports នាដើមឆ្នាំ 2025 ដែលមានរំលេចពណ៌ក្រហម ស និងខៀវ យ៉ាងទាក់ទាញ ហើយក៏ត្រូវបានផលិតក្នុងចំនួនមានកំណត់គឺត្រឹមតែ 100 គ្រឿងទូរទាំងពិភព​លោកដូចគ្នា។​បន្ទាប់មកទៀត គឺកិច្ចសហការជាមួយជាងកែច្នៃម៉ូតូជនជាតិថៃRough Crafts ដោយម៉ូឌែលស៊េរីពិសេសនោះត្រូវបានបញ្ចប់រូបរាងដោយការបន្សំពណ៌ខ្មៅ និងពណ៌មាស។

កំណែទម្រង់ចុងក្រោយបង្អស់របស់ Deus នេះ មានលក្ខណៈពិសេសដោយមានរូបសញ្ញាផ្ទាល់ខ្លួនលើធុងសាំង និងសំបកចំហៀង ព្រមទាំងដៃចង្កូតពណ៌ត្នោត និងកែបស្បែកប៉ាក់យ៉ាងប្រណីតដើម្បីបង្កើយរូបរាងឱ្យកាន់តែស្អាត។ ម្ចាស់ម៉ូតូនីមួយៗក៏នឹងទទួលបានអាវរងា Stone-washed ពិសេសមួយ ដែលមានស្រទាប់ខាងក្នុងរចនាឡើងជាពិសេសដើម្បីឆ្លុះបញ្ចាំងពីពណ៌ថ្នាំរបស់ម៉ូតូផងដែរ។



ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors