Admin, 08 December 2025

         ក្រុមហ៊ុន Royal Enfield បានដាក់តាំងបង្ហាញម៉ូដែលថ្មីៗជាច្រើននៅក្នុងពិព័រណ៍ MCL25 កាលពីខែមុននៅក្នុងទីក្រុង Birmingham ប៉ុន្តែក្រុមហ៊ុនបានផ្តោតអារម្មណ៍​និងត្រៀមខ្លួនរួច​ជាស្រេចសម្រាប់ការផ្លាស់ប្តូរក្នុង ឆ្នាំ 2026 ដែលគេរំពឹងនិងមានអ្វីកើតឡើងធំជាងនេះទៀត។



ពិព័រណ៍ EICMA កាលពីខែវិច្ឆិកានៅទីក្រុង Milan គឺជាទីកន្លែងដែលក្រុមហ៊ុន Royal Enfield និងម៉ាកយីហោភាគច្រើនបានជ្រើសរើសជាទីតាំងដ៏ល្អដើម្បីបង្ហាញជួរម៉ូដែលឆ្នាំ 2026 របស់ខ្លួន។ ក្នុងក្រុមហ៊ុន Royal Enfield បានដាក់បង្ហាញជួរម៉ូដែលសេរីថ្មីរបស់ខ្លួនដូចជា Bullet 650, Flying Flea C6 និង S6 ថ្មី និង Himalayan 450 Mana Black ដែលម៉ូដែលទាំងអស់នេះបន្ទាប់មកបានបង្ហាញខ្លួន ជាលើកដំបូងនៅចក្រភពអង់គ្លេស​ក្នុងព្រឹត្តការណ៏ពិព័រណ៍ MCL25។ ព្រឹត្តការណ៏នោះក្រុមហ៊ុនក៏បានដាក់តាំងបង្ហាញនូវ​ឈុតពណ៌ថ្មីៗ​​សម្រាប់ម៉ូដែល Classic 650, HNTR 350 និង Guerilla 450 ផងដែរ។

ក្រុមហ៊ុន Royal Enfield បានលើកឡើងថាក្នុងព្រឹត្តការណ៏ពិព័រណ៏ MCL25 "គឺ ជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការប្រារព្ធខួបលើកទី 125 ឆ្នាំនៃម៉ាកយីហោនេះ មុនពេលចាប់ពិធីរលឺកខួបជាផ្លូវការនិងចាប់ផ្តើមនៅ Motoverse ក្នុងទីក្រុង Goa ប្រទេសឥណ្ឌា"។ ក្នុងពិធីអបអរសាទរខួបដូចគ្នានោះ ក្រុមហ៊ុននិងដាក់បញ្ចូលការតាំងបង្ហាញ​ជាលើក​ដំបូងរបស់ខ្លួនមួ​យទៀតនៅ​ក្នុងចក្រភពអង់គ្លេស ជាមួយនឹងម៉ូដែល Classic 650 125 Year Anniversary Edition " Royal Enfield លេងលើម៉ូដែល Bullet 650 នូវពណ៌ឆើតឆាយ (Midas Touch)​" ថ្មី និង Shotgun 650 x Rough Crafts Limited Edition ក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ។


អ្នកចូលរួម ក៏មានឱកាសបានទស្សនាម៉ូតូបេតិកភណ្ឌ និងម៉ូតូកែច្នៃជាច្រើន រួមមាន Fuel Fury Bear 650, Sawn Off Shotgun និងម៉ូតូប្រណាំង Flat Track ផ្ទាល់ខ្លួនរបស់លោក Gary Birtwistle។ លោក Birtwistle គឺជាស្ថាបនិកនៃសាលាបណ្តុះបណ្តាល Dirt Craft Flat Track ហើយទទួលបន្ទុកកម្មវិធី Slide School របស់ Royal Enfield ដែលត្រូវបានដាក់ឱ្យដំណើរ​ការដោយសហការជាមួយ Dirt Craft។

ឥឡូវនេះ ទាក់ទងនឹងផែនការសម្រាប់ឆ្នាំ 2026 ក្រុមហ៊ុន Royal Enfield បានរក្សា​ការសម្ងាត់​ជាច្រើនរហូតមកដល់ពេលនេះ ទោះបីជាមានការបង្ហាញថាក្រុមហ៊ុននិងមាន​ភាពមមាញឹក​ក្នុង​ឆ្នាំ 2026 ខាងមុខ ក៏ដោយ។ នេះជាអ្វីដែលម៉ាកយីហោនេះបាននិយាយយ៉ាងច្បាស់លាស់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖"ភាពទន្ទឹងរង់ចាំក្នុងឆ្នាំ 2026 ខាងមុខ ត្រូវបានកំណត់ថាជាឆ្នាំដ៏មមាញឹកបំផុត​របស់ Royal Enfield។ ការប្រារព្ធខួប 125​ឆ្នាំ​ នៃការកកើត នឹងពោរពេញទៅដោយព្រឹត្តិការណ៍ ដ៏រំភើបជាច្រើនពេញមួយឆ្នាំ ក្រុមហ៊ុននិងសន្យាថានឹងពង្រឹងបន្ថែមនូវតួនាទីរបស់ Royal Enfield ក្នុងនាមជាអ្នកដឹកនាំសកលលោកក្នុងវិស័យម៉ូតូកម្លាំងមធ្យម។"


មិនមានព័ត៌មានលម្អិតស្តីអំពីម៉ូដែលថ្មីដែលមានសក្តានុពលនៅក្នុងសេចក្តីថ្លែងការណ៏ព័ត៌មាននោះទេ ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា ម៉ូដែល 750cc ដំបូង នឹងមកដល់នៅ​ឆ្នាំក្រោយ។ ម៉ូដែលពីរដែលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងគឺ ម៉ូដែលថ្មី Himalayan 750  និង Continental GT 750៕​


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors