Admin, 02 December 2025

(ភ្នំពេញ) - ក្រៅពីការតាំងបង្ហាញរថយន្តទំនើបៗជាច្រើនគ្រឿង អ្វីដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមទស្សនាយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ "4th Auto Road Show 2025" នាផ្សារទំនើប Aeon Mall សែនសុខ (Aeon 2)​កន្លងទៅនេះ។ក្នុងព្រឹត្តការណ៏នោះ​សោធ​យើងក៏មានស្តង់ជាច្រើនទាក់ទងទៅនិងស្តង់គ្រឿងបន្លាស់​យានយន្តផងដែរ។​ក្នុងនោះក៏មាន​ស្តង់របស់សំបកកង់យីហោ Rovelo មានអតិជនជា​ច្រើន​ចូលទស្សនាក៏​ដូចជាសាកសួរអំពីតម្លៃនិង​គុណភាពផលិតផលម៉ាកយីហោមួយនេះ។​ នេះ គឺដោយសារតែវាជាផលិតផលលំដាប់ពិភពលោក ដែលផលិតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រ​កម្ពុជាយើងផ្ទាល់។



          លោក​ ឃានផា​ ដែលជាប្រធានផ្នែកលក់សំបកកង់រថយន្ត​ Rovelo ​បានមានប្រសាសន៏យ៉ាងជឿជាក់ទៅកាន់អតិជនរបស់ខ្លួនក្នុងព្រឹត្តការណ៏ពិពរណ៌ថា៖

"នេះជាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា គុណភាពកំរិតស្តង់ដា​លំដាប់​ពិភពលោក" ​(Made in Cambodia, World-Class Quality)​ ហើយលោកក៏មានប្រសាសន៏បន្ថែមទៀតថា​សំបកកង់ Rovelo ឥឡូវនេះមាន​4ប្រភេទ សម្រាប់ទីផ្សារកម្ពុជាយើង:

1-    INSTINCT AS01ជាប្រភេទសំបកកង់សម្រាប់បើកបរ​និងគុណភាពលើផ្លូវ​​Asean Road ​ដែលវាមានទំហំរង្វង់​ 185/65R14, 205/65R15, 215/60R16, 195/70R14, 185/65R15 225/65R17, 175/55R15, 195/65R15, 235/55R19​​សម្រាប់រថយន្ត​ SUV Compact


2-    SPORT A1ជាប្រភេទសំបកកង់Ultra High performance Tyre ដែលទំហំរង្វង់​ 215/45ZR17, 225/40ZR18, 215/55ZR17, 225/45ZR18, 205/45ZR17,  សម្រាប់រថយន្ត​​ Sedan


3-    INSTINCT SUV ជាប្រភេទសំបកកង់​ Highway & City road សម្រាប់ប្រភេទរថយន្ត​ SUV & MPV ដែលមានទំហំរង្វង់​ 225/70R16, 235/55R18, 265/70R16, 265/60R18 265/65R17, 265/50R20.

4-    RIDGETRAK R/T RT01 ជាប្រភេទសំបកកង់សម្រាប់រថយន្ត Off-road, Light Truck and SUV  ដែលមានទំហំរង្វង់ LT265/65R17, LT265/70R17, LT265/70R17, 265/60R18, 275/55R20, 285/50R20



នៅក្នុងពិព័រណ៍រថយន្តលើកទី4 នេះ ក្រុមការងារ Rovelo បានបង្ហាញយ៉ាងច្បាស់នូវសារ "Made in Cambodia" នៅលើសំបកកង់របស់ខ្លួន។ នេះជាចំណុចមួយដែលធ្វើឱ្យអតិថិជនជាច្រើនមានការភ្ញាក់ផ្អើល និងមានមោទនភាព។ អ្នកជំនាញប្រចាំស្តង់បានពន្យល់លម្អិតអំពីលក្ខណៈពិសេសរបស់សំបកកង់ Rovelo អំពី សមត្ថភាព និងបច្ចេកវិទ្យា (Performance & Technology)ដែលត្រូវបាន​​រចនាឡើងដើម្បីឆ្លើយតបនឹងស្ថានភាពផ្លូវនៅកម្ពុជា៖

  • ភាពធន់ (Durability): សាច់កៅស៊ូត្រូវបានផលិតឡើងដោយរូបមន្តពិសេស ដែលធន់នឹងកម្តៅ និងការកកិតខ្ពស់ សាកសមនឹងផ្លូវកៅស៊ូ និងផ្លូវបេតុង នៅស្រុកយើង។
  • សុវត្ថិភាព (Safety): ក្រឡាកង់ត្រូវបានរចនាដើម្បីកាត់ទឹកបានល្អ (Wet Grip) ជួយឱ្យរថយន្តមិនរអិលនៅពេលមានភ្លៀងធ្លាក់ និងផ្តល់នូវការចាប់ហ្វ្រាំង ដែលជឿជាក់បាន។
  • ផាសុកភាព (Comfort): ជួយកាត់បន្ថយសំឡេងរំខាននៅពេលបើកបរ ដែលធ្វើឱ្យការធ្វើដំណើរមានភាពស្ងប់ស្ងាត់ល្អ។



ក្នុងព្រឹត្តការណ៏នោះដែរ​ក្រុមហ៊ុនសំបកកង់រថយន្ត​ Rovelo​ មានការផ្តល់ជូនពិសេសក្នុងកម្មវិធី (Exclusive Promo) ដើម្បីអបអរសាទរព្រឹត្តិការណ៍ Auto Road Show លើកទី4 នេះ Rovelo បាននាំមកនូវការផ្តល់ជូនដែលមិនធ្លាប់មាន។ សម្រាប់អតិថិជនដែលទិញ ឬកក់សំបកកង់ នៅក្នុងកម្មវិធីផ្ទាល់ នឹងទទួលបាន៖

  1. តម្លៃពិសេស (Discounted Price) ពីលើតម្លៃរោងចក្រ។
  2. ការធានាគុណភាព (Warranty) ត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់។
  3. កាដូអនុស្សាវរីយ៍ជាច្រើនទៀត។

សរុបសេចក្តី វត្តមានរបស់សំបកកង់ Rovelo នៅក្នុងព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពមួយដែល បង្ហាញថាឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំងក្លា។ មិនត្រឹមតែជារថយន្តទេ សូម្បីតែគ្រឿងបន្លាស់សំខាន់ដូចជាសំបកកង់ ក៏យើងអាចផលិត បានក្នុងកម្រិតស្តង់ដារអន្តរជាតិដែរ៕

សម្មភាពរបស់អតិថិជនចូលរួមបង្វិលកងផ្សងសំណាងក្នុងស្តង់ផលិតផលសំបកកង់ Rovelo 

ប្រភព៖ Arena Cambodia Auto

ប្រែសំរួល៖ AC Auto.