Admin, 15 May 2026

​​​​​​​​​​​           រថយន្ត Maextro V800 ត្រូវបានបង្ហាញខ្លួនតាមរយៈភ្នាក់ងារត្រួតពិនិត្យបទដ្ឋាននៅក្នុងប្រទេសចិន ខណៈដែលម៉ាកយីហោលំដាប់ខ្ពស់បំផុតរបស់ក្រុមហ៊ុន Huawei មួយនេះ បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់។ រថយន្ត MPV ថ្មីនេះនឹងបំពាក់នូវប្រព័ន្ធថាមពលប្រភេទ EREV ជាមួយម៉ាស៊ីនសាំងជំនួយ 1.5T និងម៉ូទ័រអគ្គិសនីភ្លោះ ហើយវាក៏រំពឹងថានឹងមានប្រភេទអគ្គិសនីសុទ្ធ (BEV) ផងដែរ។

Maextro គឺជាម៉ាកយីហោលំដាប់ខ្ពស់បំផុតក្នុងសម្ព័ន្ធភាព HIMA របស់ Huawei ដែលត្រូវបានផលិតដោយក្រុមហ៊ុន JAC Motors។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយម៉ាកយីហោរថយន្តប្រណីតបំផុតដូចជា Maybach Rolls-Royce ហើយជួនកាលវាត្រូវបានគេហៅថាជា "Rolls-Royce របស់ចិន"។ V800 នឹងក្លាយជារថយន្តទីពីររបស់ពួកគេ បន្ទាប់ពីម៉ូដែល S800 ដែលជារថយន្តប្រភេទ Sedan ប្រណីត ដែលបានដាក់សម្ពោធកាលពីខែឧសភាឆ្នាំមុន ដើម្បីប្រកួតប្រជែងជាមួយ Maybach S-class

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ រថយន្ត Sedan ម៉ូដែល S800 ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ ចាប់តាំងពីការសម្ពោធក្នុងខែឧសភាឆ្នាំមុន រហូតមកដល់ខែមីនាឆ្នាំនេះ វាលក់បានសរុបជាង 15,000 គ្រឿង ដែលនាំមុខក្នុងផ្នែករថយន្ត Sedan កម្រិតខ្ពស់នៅក្នុងប្រទេសចិន លើសទាំង Porsche, BMW Maybach។ ស៊េរីខ្ពស់បំផុតរបស់វាមានតម្លៃជាង ប្រហែល 150,000 ដុល្លារអាមេរិក)។

ជាឧទាហរណ៍ ក្នុងខែធ្នូ ឆ្នាំ 2025 Maextro S800 បានក្លាយជារថយន្តដែលលក់ដាច់បំផុតក្នុងផ្នែករថយន្ត Sedan កម្រិតខ្ពស់ (តម្លៃលើសពី 10,3000 ដុល្លាអាមេរិក) ដោយលក់បានចំនួន​ 4,376 គ្រឿង នាំមុខរថយន្តលំដាប់ទីពីរគឺ Porsche Panamera ដែលលក់បានត្រឹមតែ 1,593 គ្រឿង។ ក្នុងខែមករា S800 ក៏នៅតែជាអ្នកឈ្នះក្នុងផ្នែកនេះដដែល ដោយលក់បាន 2,625 គ្រឿង លើសពី BMW 7 Series និង Mercedes-Benz Maybach S-Class

លក្ខណៈបច្ចេកទេសរបស់ Maextro V800


Maextro V800 ជារថយន្ត MPV ដ៏ធំសម្បើមដែលមានវិមាត្រ៖ បណ្តោយប្រវែង 5,495mm, ទទឹងប្រវែង 2,006mm, កម្ពស់ 1,850mm និងមានប្រវែងចន្លោះកង់មុខក្រោយ( wheelbase) 3,430mm។ ទម្ងន់ឡានទទេគឺ 3,190kg និងទម្ងន់ផ្ទុកសរុបអតិបរមាគឺ 3,800kg។ តាមរយៈរូបភាព គេឃើញថារថយន្តនេះមានកៅអី 3ជួរ និងមាន 6 កៅអី ប៉ុន្តែកំណែ 4 កៅអីក៏ទំនងជានឹងមានផងដែរ។

V800 បំពាក់ម៉ាស៊ីនសាំងជំនួយចំណុះ 1.5 លីត្រ ម៉ូដែល M8100PHD ពីក្រុមហ៊ុន JAC ដែលអាចផលិតកម្លាំងបាន 127 kW។ ដោយសារវាជារថយន្តប្រភេទ EREV ម៉ាស៊ីនសាំងនេះមិនជាប់ទៅនឹងកង់នោះទេ វាមានតួនាទីត្រឹមតែសាកថ្មឱ្យអាគុយ ឬជួយដល់ម៉ូទ័រអគ្គិសនីប៉ុណ្ណោះ។

រថយន្តនេះបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរ៖ ម៉ូទ័រមុខកម្លាំង 160 kW និងម៉ូទ័រក្រោយ 230 kW ដែលផ្ដល់កម្លាំងសរុប 390 kW (523 សេះ)។ អាគុយគឺផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ទោះបីជាទំហំជាក់លាក់មិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែ គេរំពឹងថាវានឹងមានទំហំប្រហែល 65 kWh ដែលអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 280 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)

រហូតមកដល់ពេលនេះ Maextro បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់សម្រាប់តែប្រភេទ EREV ប៉ុណ្ណោះ ប៉ុន្តែប្រភេទអគ្គិសនីសុទ្ធនឹងត្រូវបង្ហាញខ្លួនតាមក្រោយជាមិនខាន។

The V800 MPV is a second car in Maextro’s lineup.


New Maextro S800 Flagship edition filled to MIIT today. It has the same powertrain and dimensions, but new colours and equipment.

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)