Admin, 01 February 2026

          ក្រុមហ៊ុន Peugeot និងក្រុមហ៊ុននាឡិកាដៃប្រណីតរបស់បារាំង LIP បានសហការគ្នាបង្ហាញ នូវម៉ូតូស្កូតឺផ្សងព្រេង (Adventure Scooter) ម៉ូដែល XP400 ក្នុងចំនួនកំណត់។

រហូតមកដល់ពេលនេះ លក្ខណៈបច្ចេកទេសនៅមានកម្រិតនៅឡើយ ប៉ុន្តែអ្វីដែលយើងអាច មើលឃើញគឺ Peugeot XP400 ថ្មីនេះមានបំពាក់នូវដែកការពារដួលរឺប៉ះទង្គិច (crash bars) ដែលលយចេញពីខាងក្រោមរបាំងមុខ និងព័ទ្ធជុំវិញតួខ្លួនដ៏ធំនៃម៉ូតូស្កូតឺមួយនេះ។ ប្រអប់ឥវ៉ាន់ខាងក្រោយប្រភេទ Off-road ម៉ាក Shad TR41 ក៏ត្រូវបានដំឡើងមកជាមួយដែរ ដោយម៉ូដែលថ្មីនេះនឹងមានលក់ត្រឹមតែ 50 គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីនស៊ីឡាំងតែមួយកម្លាំង 400 ស៊ីស៊ី ទឹកស្អំត្រជាក់ ខណៈដែលវាមាន​ជម្រើសទីតាំងអង្គុយអាចបត់បែនបាន, ហ្វ្រាំងឌីសបំពាក់ប្រព័ន្ធ ABS និងសំបកកង់ផ្សង​ព្រេងប្រភេទគ្រើម (knobbly tyres)។

Peugeot XP400 LIP scooter


កៅអីដែលទទួលបានការបំផុសគំនិតពីវាលខ្សាច់សាហារ៉ា (Sahara) ត្រូវបានផ្គូផ្គងជាមួយ​ពណ៌បៃតងព្រៃ (Forest Green) ដ៏ប្រណីត ដែលផ្ដល់កិត្តិយសដល់មរតកឧស្សាហកម្មរបស់​ប្រទេសបារាំង។ ម៉ូតូស្កូតឺនីមួយៗមានចុះលេខរៀងសម្គាល់ម៉ាស៊ីនរៀងៗខ្លួន និងមកជាមួយ​នាឡិកាដៃ LIP Himalaya Skeleton ដែលជាវត្ថុសម្រាប់អ្នកចូលចិត្តសន្សំទុក និងផលិតឡើង​យ៉ាងពិសេសសម្រាប់តែស៊េរីនេះប៉ុណ្ណោះ។

តួលេខកម្លាំងសេះ និងកម្លាំងបង្វិលមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែយើងរំពឹងថា​វានឹងមានកម្លាំងប្រហាក់ប្រហែលទៅនឹងម៉ូដែល Aprilia SR GT 400 និង SYM Cruisym 400។ ម៉ូដែល Cruisym 400 ប្រើប្រាស់ម៉ាស៊ីន 399 ស៊ីស៊ី ដែលផ្តល់កម្លាំង 34 សេះ និងកម្លាំងបង្វិល ២៧ ផោន-ហ្វីត។ ចំណែកឯ SR GT 400 ផលិតកម្លាំងបាន 36 សេះ (bhp) @7,500rpm និងកម្លាំងបង្វិល 36Nm @5,700rpm។

Peugeot XP400 LIP maxi-scooter


តម្លៃក៏មិនទាន់ត្រូវបានបញ្ជាក់ដោយ Peugeot នៅឡើយដែរ ប៉ុន្តែដោយសារ XP400 ត្រូវបានដាក់កម្រិតត្រឹមតែ ៥០ គ្រឿង និងទំនងជានឹងក្លាយជាវត្ថុសម្រាប់អ្នកចូលចិត្ត សន្សំទុកនោះ តម្លៃរបស់វាអាចនឹងខ្ពស់ជាងអ្វីដែលអ្នករំពឹងទុក៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors