Admin, 12 March 2026

​​​​​​​​​         ស្រឡាយម៉ូតូ Travel Enduro របស់ក្រុមហ៊ុន MV Agusta កាន់តែមានភាពលេចធ្លោជាងមុន តាមរយៈការបន្ថែមនូវមុខងារពិសេសៗជាច្រើនទៅលើម៉ូដែល Enduro Veloce។

ម៉ូដែលឆ្នាំ 2026 ឥឡូវនេះត្រូវបានបំពាក់មកជាស្តង់ដារនូវកញ្ចប់បច្ចេកវិទ្យាអេឡិចត្រូនិក ពេញលេញ, ជម្រើសពណ៌ថ្មីចំនួនពីរ និងការកំណត់ប្រភេទសំបកកង់ពីរជម្រើស៖ មួយសម្រាប់ប្រើប្រាស់លើផ្លូវរាប និងមួយទៀតសម្រាប់ប្រើប្រាស់លើផ្លូវ Off-road។

យោងតាមក្រុមហ៊ុន MV Agusta បានបញ្ជាក់ថា "ការកំណត់នីមួយៗនឹងកែសម្រួលប្រព័ន្ធ អេឡិចត្រូនិករបស់យានយន្ត ដើម្បីធានាបាននូវសមត្ថភាព សុវត្ថិភាព និងការគ្រប់គ្រង ដ៏ល្អបំផុតទៅតាមប្រភេទសំបកកង់ដែលបានជ្រើសរើស"។


ប្រព័ន្ធនេះត្រូវបានរចនាឡើងជុំវិញកញ្ចប់អេឡិចត្រូនិកស្តង់ដារ ដែលរួមមាន៖

  • ប្រព័ន្ធបញ្ជា: សេនស័រវាស់លំនឹង 6 អ័ក្ស (six-axis IMU), ប្រព័ន្ធហ្វ្រាំង Cornering ABS, របៀបបើកបរ 3 កម្រិត (បូករួមជម្រើសកំណត់ដោយខ្លួនឯង 1), ប្រព័ន្ធ Quickshifter ឡើង-ចុះ និងប្រព័ន្ធគ្រប់គ្រងការអូសទាញ (Traction Control) រហូតដល់ 8 កម្រិត។
  • មុខងារជំនួយ: មុខងារការពារការងើបកង់មុខ (Front lift control), ប្រព័ន្ធហ្វ្រាំងម៉ាស៊ីន, ការកំណត់កម្រិតឆ្លើយតបរបស់ម៉ាស៊ីន និងការកំណត់ភាពរស់រវើកនៃដៃហ្គែរ (កម្រិត ទាប, មធ្យម, និងខ្ពស់), ការកំណត់កម្លាំងបង្វិលអតិបរមា, ប្រព័ន្ធកំណត់ជុំម៉ាស៊ីន (RPM limiter) និងចុងក្រោយគឺប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ (Cruise control)។

លើសពីនេះ ម៉ូដែល Enduro Veloce ថ្មីក៏មកជាមួយនូវធុងដាក់ឥវ៉ាន់អាលុយមីញ៉ូមសងខាង (Panniers) ព្រមទាំងគ្រោងដែកចាប់ជាប់, របារការពារតួ (Protection bars), ភ្លើងកាត់អ័ព្ទ និងសំបកកង់ Bridgestone AT41 ជាស្តង់ដារ។


ម៉ូតូថ្មីនេះមានជម្រើសពណ៌សរុបចំនួន 3 ដោយក្នុងនោះមានពណ៌ថ្មីចំនួន 2 គឺ៖ Nero Intenso/Grigio Antracite (ខ្មៅដិត/ប្រផេះ) និង Bianco Perlato RC/Blu Nordico (សគុជខ្យង/ខៀវ)។ Enduro Veloce ផ្តល់ជូននូវការធានារយៈពេល 5 ឆ្នាំដោយផ្ទាល់ ពីក្រុមហ៊ុនផលិតរបស់អ៊ីតាលី ហើយនឹងមកដល់ចក្រភពអង់គ្លេសក្នុងតម្លៃ 2,3403 ដុល្លាអាមេរិកប៉ុណ្ណោះ។

លក្ខណៈបច្ចេកទេសម៉ាស៊ីន៖ បេះដូងនៃ Enduro Veloce គឺជាម៉ាស៊ីន 3 ស៊ីឡាំង ចំណុះ 931 ស៊ីស៊ី ដែលផលិតកម្លាំងបាន 122 សេះ (bhp) នៅកម្រិត 10,000 ជុំក្នុងមួយនាទី(rpm) និងកម្លាំងបង្វិល 101Nm នៅកម្រិត 7,000 ជុំក្នុងមួយនាទី (rpm)៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors