Admin, 19 hours ago

          ផ្នែកខាងក្នុងនៃរថយន្ត MPV ម៉ូដែល Leapmotor D99 បានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តអន្តរជាតិ Greater Bay Area លើកទី 30។ ដោយកំណត់ទីតាំងជារថយន្តឆ្លាតវៃកម្រិតបង្គោល (flagship) ម៉ូដែល D99 បានណែនាំនូវប្រព័ន្ធបញ្ជាកណ្តាលរួមគ្នារវាងកាប៊ីន និងការបើកបរ (integrated cockpit-driving central domain controller) ដំបូងបង្អស់នៅក្នុងឧស្សាហកម្មយានយន្ត ហើយវាដំណើរការដោយប្រព័ន្ធកាប៊ីនឆ្លាតវៃគំរូភាសាខ្នាតធំ (LLM) ផ្ទាល់នៅក្នុងរថយន្ត។ យានយន្តនេះត្រូវបានគ្រោងទុកសម្រាប់ការដាក់លក់នៅលើទីផ្សារជាផ្លូវការនៅពាក់កណ្តាលឆ្នាំ 2026 នេះ។

ស្ថាបត្យកម្មឆ្លាតវៃ

សោភ័ណភាពបច្ចេកវិទ្យានៃរថយន្ត D99 ត្រូវបានជម្រុញតាមរយៈការបំពាក់ឈីបប្រភេទ 8797 ភ្លោះ ដែលផ្ដល់កម្លាំងគណនា និងដំណើរការរហូតដល់ 1,280 TOPS។ ផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កុងទ័រឌីជីថល, អេក្រង់បញ្ជាកណ្តាលធំប្រភេទ Floating Touchscreen, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខ (HUD) និងអេក្រង់កម្សាន្តសម្រាប់ជួរក្រោយបំពាក់នៅលើដំបូល។ សម្រាប់ការបើកបរឆ្លាតវៃ យានយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរផ្អែកលើគំរូខ្នាតធំ VLA (VLA large model-based driver assistance system)

ផ្នែកខាងក្នុង

ចំណុចលេចធ្លោស្នូលនៃម៉ូដែល D99 គឺកាប៊ីនដែលអាចកែសម្រួលបានយ៉ាងបត់បែន ដែលត្រូវបានរចនាឡើងដើម្បីផ្លាស់ប្តូរទម្រង់ទៅតាមស្ថានភាពប្រើប្រាស់ខុសៗគ្នា។ ការរៀបចំកៅអីអនុញ្ញាតឱ្យមាន " bed modes" (ទម្រង់គ្រែគេង) ច្រើនរបៀប រួមមាន ការបត់កៅអីជួរទីមួយ និងជួរទីពីរឱ្យរាបស្មើ, ការបត់កៅអីជួរទីបីបាន 180 ដឺក្រេ ឬការបត់កៅអីជួរទីពីរ និងជួរទីបីបញ្ចូលគ្នា។ កៅអីជួរទីបីក៏អាចរៀបចំជាទម្រង់ "fishing seat" (កៅអីសម្រាប់អង្គុយស្ទូចត្រីនៅកន្ទុយឡាន) ផងដែរ។

ដើម្បីបង្កើនទំហំប្រើប្រាស់ឱ្យបានអតិបរមា ឃ្លុបខាងក្រោយប្រើប្រាស់ការរចនាផ្ទុកអីវ៉ាន់បែបបាតលិច (sunken storage) ដែលធានាបាននូវផ្ទៃបាតផ្ទុកទំនិញរាបស្មើទាំងស្រុង។ ជួរទីពីរត្រូវបានបំពាក់ដោយកៅអីយន្តហោះលំដាប់ថ្នាក់ខ្ពស់ (aviation seats) ប្រភេទ Zero-gravity ដែលអាចបង្វិលបាន រហូតដល់ ៩០ ដឺក្រេ និងការអង្គុយបែរមុខរកគ្នាជាមួយជួរទីបី ព្រមទាំងមានតុអាហារខ្នាតធំនៅក្នុងនោះថែមទៀតផង។ លក្ខណៈពិសេសកម្រិតប្រណីតបន្ថែមរួមមាន ដំបូលកញ្ចក់ Panoramic ដែលអាចបើកបាន និងប្រព័ន្ធភ្លើងលម្អក្នុងកាប៊ីនបែប "star ring"

រូបរាងខាងក្រៅ

D99 មានរូបរាងមូលរលូនបែប "គ្រាប់កាំភ្លើង" (bullet silhouette) ដែលសម្គាល់ដោយការរចនាចង្កៀងមុខបែបពុះចែកភាគ។ ខ្សែបន្ទាត់ពន្លឺផ្តេកផ្នែកខាងលើត្រូវបានច្នៃឱ្យមានជ្រុងមុត ខណៈដែលដុំចង្កៀងចម្បងផ្នែកខាងក្រោមមានរាងស្ទើរតែចតុកោណកែង។ យានយន្តនេះប្រើប្រាស់ចង្កៀងមុខឆ្លុះបញ្ចាំងប្រភេទ DLP កម្រិតលានភីកសែល ហើយមានជម្រើសពណ៌ខាងក្រៅចំនួនប្រាំគឺ៖ ពណ៌ស Photoelectric White, ពណ៌ប្រាក់ Liquid Silver, ពណ៌ខៀវ Chenjing Blue, ពណ៌ប្រផេះ Canopy Grey និងពណ៌ខ្មៅ Metallic Black

ផ្នែកចំហៀងត្រូវបានលម្អដោយបន្ទះក្រូម៉េពណ៌ប្រាក់រត់តាមខ្សែដំបូល និងមាន D-pillar ក្រាស់ ដោយខ្សែរ៉ានៃទ្វារស្លាយត្រូវបានលាក់យ៉ាងវៃឆ្លាតនៅខាងក្រោមញ្ចក់នៃជួរទីបី។ រថយន្តនេះមានដំបូលកញ្ចក់ Panoramic ទំហំ1.46 ម៉ែត្រការ៉េ ដែលមានអត្រាការពារកាំរស្មី UV លើសពី 99.9%។ នៅផ្នែកខាងក្រោយ ចង្កៀងកន្ទុយវែងជាប់គ្នាត្រូវបានភ្ជាប់ផ្ទាល់ទៅនឹងកញ្ចក់ខាងក្រោយ និងមានរួមបញ្ចូលនូវបន្ទះពន្លឺអន្តរកម្មឆ្លាតវៃ ISD ផងដែរ។

ប្រព័ន្ធថាមពល និងសមត្ថភាព

Leapmotor ផ្ដល់ជូនម៉ូដែល D99 ទាំងជម្រើសអគ្គិសនីពន្យារចម្ងាយ និងប្រភេទអគ្គិសនីសុទ្ធ៖

  • ស៊េរី EREV (អគ្គិសនីពន្យារចម្ងាយ)៖ បង្កើតឡើងនៅលើគ្រោងតួអគ្គិសនីកម្លាំងខ្លាំង 800V វាបំពាក់កញ្ចប់អាគុយទំហំ 80.3 kWh ដែលផ្ដល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន 352 គីឡូម៉ែត្រ (តាមស្តង់ដារ WLTC)។ វាដំណើរការដោយម៉ាស៊ីនសាំងជំនួយ 1.5T និងម៉ូទ័រភ្លោះដែលមានកម្លាំងទិន្នផលអតិបរមា 100 kW (134 សេះ) និង 200 kW (268សេះ)។
  • ស៊េរី EV (អគ្គិសនីសុទ្ធ)៖ ត្រូវបានដំឡើងទៅជាគ្រោងតួអគ្គិសនីកម្លាំងខ្លាំង 1000V ដោយកំណែទម្រង់នេះប្រើប្រាស់កញ្ចប់អាគុយទំហំ 115 kWh ពីក្រុមហ៊ុន CATL ដែលសម្រេចបានចម្ងាយបើកបរដល់ទៅ 700 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។ ម៉ូទ័រភ្លោះរបស់វាផ្ដល់កម្លាំងទិន្នផលអតិបរមា 180 kW (241 សេះ) និង 230 kW (308 សេះ)។

បរិមាណលក់របស់ក្រុមហ៊ុន Leapmotor នៅក្នុងខែមេសា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយលក់បានរហូតដល់ 71,387 គ្រឿង ដែលតំណាងឱ្យការកើនឡើង 73.9% ធៀបនឹងឆ្នាំមុន និងកើនឡើង 42.7% ធៀបនឹងខែមុន។


Interior of Leapmotor D99.

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)