Admin, 11 May 2026

           ក្រុមហ៊ុន Morbidelli បានទម្លាក់តម្លៃយ៉ាងគំហុកលើម៉ូតូប្រភេទ Adventure ម៉ូឌែលកំពូលរបស់ខ្លួន ព្រមទាំងបន្ថែមជូននូវឈុតធុងដាក់អីវ៉ាន់អាលុយមីញ៉ូមមួយកំប្លេដោយឥតគិតថ្លៃ ដែលធ្វើឱ្យម៉ូឌែល T1002V និង T1002VX ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ស្រាប់ ក្លាយជាជម្រើសដ៏ចំណេញបំផុតក្នុងទីផ្សារម៉ូតូ ADV ដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

បច្ចុប្បន្ន ម៉ូតូទាំងពីរម៉ូឌែលនេះមានតម្លៃចាប់ផ្តើមពី 9,530 ដុល្លា (មិនទាន់បូកបញ្ចូលថ្លៃសេវាផ្លូវ) ដែលស្មើនឹងការបញ្ចុះតម្លៃចំនួន 1,361​ដុល្លា ធៀបនឹងតម្លៃមុន។ បន្ថែមលើនេះ អតិថិជននឹងទទួលបានឈុតធុងដាក់អីវ៉ាន់អាលុយមីញ៉ូមដោយមិនគិតថ្លៃ ដែលពីមុនឈុតនេះមានតម្លៃដល់ទៅ 679 ដុល្លា

លក្ខណៈបច្ចេកទេសលើសពីតម្លៃ

បើទោះបីជាមានតម្លៃសមរម្យ ប៉ុន្តែលក្ខណៈបច្ចេកទេសរបស់វាគឺប្រៀបបាននឹងម៉ូតូដែលមានតម្លៃថ្លៃជាងនេះរាប់ពាន់ដុល្លា

  • ម៉ាស៊ីន: ប្រភេទ V-twin កម្លាំង 997cc ដែលផលិតកម្លាំងបាន 88.5bhp
  • ប្រព័ន្ធអេឡិចត្រូនិក: រួមមានប្រព័ន្ធហ្វ្រាំង Bosch Cornering ABS, របៀបបើកបរចំនួន 4 (riding modes) និងកុងទ័រប្រភេទ TFT
  • បរិក្ខារស្តង់ដារ: កញ្ចឹងកដៃមានកម្តៅ (Heated grips) និងកែបមានកម្តៅ (Heated seat) ជាកញ្ចប់ស្តង់ដារ រួមជាមួយភ្លើង LED, របាំងការពារដៃ, ដែកការពារតួ (crash protection) និងរន្ធសាកថ្មប្រភេទ USB-C
  • គ្រឿងគ្រោះ: ប្រើប្រាស់ប្រព័ន្ធបូម KYB ដែលអាចសារ៉េបានទាំងស្រុង និងប្រព័ន្ធហ្វ្រាំងរបស់ J.Juan

ភាពខុសគ្នារវាងម៉ូឌែលទាំងពីរ

ចំណុចខុសគ្នាចម្បងរវាងម៉ូឌែលទាំងពីរគឺស្ថិតនៅលើប្រភេទកង់៖

  1. T1002V: ប្រើប្រាស់កង់អាលុយមីញ៉ូមរឹង (Cast aluminium) ដែលផ្តោតលើការបើកបរលើផ្លូវកៅស៊ូ។
  2. T1002VX: ប្រើប្រាស់កង់កាំ (Tubeless wire-spoked) សម្រាប់អ្នកបើកបរដែលគ្រោងនឹងធ្វើដំណើរលើផ្លូវលំបាកៗ (Off-road)

យុទ្ធសាស្ត្ររបស់ Morbidelli គឺច្បាស់ណាស់ ពោលគឺផ្តល់ជូននូវ "គ្រឿងបំពាក់អតិបរមា ក្នុងតម្លៃអប្បបរមា"។ ក្នុងតម្លៃក្រោម 9,531​ដុល្លា រួមទាំងមានធុងដាក់អីវ៉ាន់ស្រាប់ ម៉ូឌែលត្រកូល T1002 នេះ មានតម្លៃទាបជាងគូប្រជែងកម្លាំងមធ្យមជាច្រើន ខណៈដែលវាផ្តល់នូវលក្ខណៈសម្បត្តិសម្រាប់ធ្វើដំណើរកម្សាន្ត (touring spec) ដែលជាទូទៅមានតែនៅលើម៉ូតូថ្លៃៗតែប៉ុណ្ណោះ។

ម៉ូឌែលទាំងពីរមានលក់ហើយនៅតាមភ្នាក់ងារចែកចាយក្នុងចក្រភពអង់គ្លេស ដោយមានជម្រើសពណ៌ខ្មៅ ឬពណ៌ស ព្រមទាំងមានការធានារយៈពេល 2 ឆ្នាំ ដោយមិនកំណត់ចម្ងាយគីឡូម៉ែត្រឡើយ។


ប្រភព៖

ប្រែសំរួល៖