Admin, 31 January 2026

​​​​​​​​​​         ក្រុមហ៊ុនផលិតកង់អគ្គិសនី Mini RCR បានដាក់បង្ហាញនូវកង់អគ្គិសនីស៊េរីថ្មីដែលអាចជិះ បានចម្ងាយឆ្ងាយចំនួនពីរម៉ូដែល គឺម៉ូតូកង់បី Mini RCR T3 និងម៉ូតូកង់ពីរ Mini RCR F2។ ម៉ូតូទាំងពីរនេះត្រូវបានផលិតឡើងនៅក្នុងទីក្រុង Phoenix រដ្ឋ Arizona ប៉ុន្តែបច្ចុប្បន្នហាក់ ដូចជាមានលក់នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

វាត្រូវបានរចនាឡើងជាការរំលឹកដល់ម៉ូតូកង់បីប្រភេទ ATC សម័យមុន និងម៉ូតូខ្នាតតូចដែល មានកង់ធំៗ ម៉ូដែលថ្មីរបស់ Mini RCR មានគោលបំណងបញ្ជូលគ្នានូវរចនាបថបែបបុរាណ (Retro) ជាមួយនឹងសមត្ថភាពអាចជិះបានគ្រប់ស្ថានភាពផ្លូវ។

The Mini RCR F2 mini e-bike


បើមើលមួយភ្លែត ម៉ាស៊ីនទាំងពីរនេះមើលទៅដូចជាបានចេញពីសុបិននៃម៉ូតូ Pit Bike ក្នុងទសវត្សរ៍ឆ្នាំ 1980 អញ្ចឹង ប៉ុន្តែវាក៏បង្កប់នូវបច្ចេកវិទ្យាទំនើបផងដែរ។ លក្ខណៈពិសេសចម្បងសម្រាប់ទាំងម៉ូដែល T3 និង F2 គឺបំពាក់នូវម៉ូទ័រអគ្គិសនីកម្លាំង 750 វ៉ាត់ ដែលបញ្ជូនថាមពលទៅកង់ក្រោយតាមរយៈប្រព័ន្ធខ្សែពានពីរ (dual belt drive)។ ខ្សែពានមួយត្រូវបានបញ្ជាដោយម៉ូទ័រ ខណៈដែលខ្សែពានទីពីរត្រូវបានភ្ជាប់ទៅ នឹងឈ្នាន់ អាលុយមីញ៉ូម ដែលមានន័យថាអ្នកនៅតែអាចប្រើកម្លាំងជើងធាក់ដូចកង់ធម្មតាបាន។

Mini RCR T3 mini e-trike


  • Mini RCR T3: ជាប្រភេទម៉ូតូកង់បីដែលទាក់ភ្នែកបំផុត ជាមួយនឹងសំបកកង់បែបប៉ោង (balloon tyres), កង់ក្រោយពីរ និងកង់មុខមួយ។ Mini RCR បញ្ជាក់ថា រចនាសម្ព័ន្ធនេះ ទទួលបានការបំផុសគំនិតពីម៉ូតូ ATC បុរាណ ប៉ុន្តែមានស្ថិរភាពជាងមុនដោយសារតួ ដែលផលិតពីលោហៈទាំងស្រុង និងប្រព័ន្ធបូមដែលអាចលៃតម្រូវបាន ទាំងមុខនិង ក្រោយ។
  • Mini RCR F2: ប្រើប្រាស់គ្រឿងម៉ាស៊ីនដូចគ្នា ប៉ុន្តែមកក្នុងទម្រង់ជាកង់ពីរ ដែលរំលឹកដល់ម៉ូតូស៊េរីចាស់ៗដូចជា Honda Fat Cat ជាដើម។ ដូចម៉ូដែល T3 ដែរ វាប្រើប្រាស់គ្រោងឆ្អឹងលោហៈ, បូមដែលមានកម្រិតរលោះបានរវែង, ចង្កៀងមុខ​ប្រភេទ LED រាងគូប និងអេក្រង់ LED HUD សម្រាប់បង្ហាញព័ត៌មានជិះ និងកម្រិត​អាគុយ។

The Mini RCR F2 mini e-bike


ម៉ូដែលទាំងពីរអះអាងថាអាចប្រើប្រាស់បានរហូតដល់ 4 ម៉ោង និងត្រូវបានចាត់ថ្នាក់ជា កង់អគ្គិសនីប្រភេទ Class 2 ដែលមានន័យថាមិនចាំបាច់មានការចុះបញ្ជី ឬធានារ៉ាប់រងឡើយ នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជិះត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។

ចំពោះតម្លៃវិញ ម៉ូដែល T3 មានតម្លៃចាប់ពី 6,599 ដុល្លារ និងម៉ូដែល F2 មានតម្លៃចាប់ពី 6,499 ដុល្លារអាមេរិក៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors