Admin, 12 March 2026
អត្ថបទមុន៖ MG បង្ហាញរូបភាព (Teaser) នៃរថយន្ត Sedan អគ្គិសនីសុទ្ធ ដែលអាចជាស្រឡាយថ្មីរបស់ MG7
ក្រុមហ៊ុន MG បានចែកចាយរូបភាពផ្លូវការដំបូងបង្អស់នៃម៉ូដែល MG 07 ដែលជារថយន្ត អគ្គិសនីប្រភេទ Fastback (កន្ទុយខ្លី)។ រថយន្តនេះនៅតែរក្សាទម្រង់ដ៏រឹងមាំ និងទាក់ទាញ ដូចជំនាន់មុនរបស់វា ប៉ុន្តែត្រូវបានបង្កើតឡើងនៅលើ platform ថ្មីស្រឡាង។ MG បានបង្ហើប តម្រុយអំពីឡាននេះកាលពីចុងខែមករា ដែលធ្វើឱ្យមានការរំពឹងទុកថា ម៉ាកយីហោមួយនេះ កំពុងត្រៀមខ្លួនដើម្បីក្លាយជាគូប្រជែងផ្ទាល់របស់ Xiaomi SU7 និង BYD Seal។
ស្ថាបត្យកម្មតង់ស្យុងខ្ពស់ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (ADAS)
ការធ្វើបច្ចុប្បន្នភាពបច្ចេកទេសដែលសំខាន់បំផុត គឺការដាក់បញ្ចូលឧបករណ៍ LiDAR នៅលើ ដំបូល។ ខណៈដែលម៉ូដែល MG7 បច្ចុប្បន្នប្រើប្រាស់ត្រឹមតែឈុតសេនស័រធម្មតា ប៉ុន្តែ MG 07 ត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធរុករកក្នុងទីក្រុងកម្រិត Level 2+។
តាមរយៈការអង្កេតកន្លងមក បង្ហាញថាផ្នែកខាងក្នុងនៃរថយន្ត (Cockpit) ទំនងជានឹង ប្រើប្រាស់ប្រព័ន្ធតភ្ជាប់ឆ្លាតវៃ MG×OPPO។ កិច្ចសហការនេះបង្កើតឱ្យមាន "ប្រព័ន្ធអេកូឡូស៊ី គ្មានព្រំដែន" ដែលអនុញ្ញាតឱ្យមានការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាងទូរស័ព្ទដៃ OPPO និងប្រព័ន្ធបញ្ជារបស់រថយន្ត។
រថយន្តនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅលើ platform Nebula (Xingyun) របស់ ក្រុមហ៊ុន SAIC ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រស្ថាបត្យកម្ម 800V។ ផ្អែកលើ ទិសដៅ បច្ចេកទេសបច្ចុប្បន្នរបស់ MG ម៉ូដែល MG 07 ទំនងជានឹងបំពាក់នូវប្រព័ន្ធអាគុយ “Rubik’s Cube” (One Pack) ជំនាន់ចុងក្រោយ៖
- ប្លង់កោសិកាផ្ដេក (Horizontal Cell Layout): ប្រព័ន្ធ Rubik’s Cube ប្រើប្រាស់ កោសិកាអាគុយដែល "ដាក់ផ្ដេក" ដើម្បីកាត់បន្ថយកម្រាស់អាគុយឱ្យនៅស្តើងបំផុត (ត្រឹមតែ 110 មីលីម៉ែត្រ) ដែលជួយបង្កើនលំហជើងក្នុងរថយន្ត និងបញ្ចុះចំណុច កណ្តាលនៃទំនាញដី (Center of gravity)។
- ភាពចម្រុះនៃសមាសធាតុគីមី: Platform នេះអាចប្រើបានជាមួយអាគុយប្រភេទ LFP, NCM និងសូម្បីតែអាគុយពាក់កណ្តាលរឹង (Semi-solid-state) ដែលទើបបង្កើតឡើង ដោយ SAIC និង QingTao Energy ដែលមានដង់ស៊ីតេថាមពលរហូតដល់ 400 Wh/kg។
ការរចនា និងវិមាត្រ
MG 07 នៅតែរក្សារចនាប័ទ្ម Fastback ដ៏លេចធ្លោ ជាមួយនឹងទ្វារដែលគ្មានស៊ុមបង្អួច (Frameless doors) និងស្លាបក្រោយ (Spoiler) ដែលអាចកម្រើកបានបីដំណាក់កាល។ ដើម្បីសម្របទៅតាមស្ថាបត្យកម្មរថយន្តថាមពលថ្មី (NEV) ថ្មីនេះ ប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) ត្រូវបានពង្រីកឱ្យវែងជាងម៉ូដែលប្រើម៉ាស៊ីនសាំង (ICE)។
| Model | Length | Width | Height | Wheelbase | Curb Weight |
| MG07 (Est.) | 4,900mm | 1,895mm | 1,450mm | 2,850mm | 1,980kg |
| MG7 (ICE) | 4,884mm | 1,889mm | 1,447mm | 2,778mm | 1,647kg |
Full image of the MG 07 official teaser
យុទ្ធសាស្ត្រទីផ្សារ
MG 07 ត្រូវបានគេរំពឹងថានឹងចូលមកក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ក្នុងតម្លៃ ចន្លោះពី ប្រហែល 21,800 ដល់ 29,080 ដុល្លារអាមេរិក។ តាមរយៈការដាក់ដំណើរ ការលើ platform ថ្មីសន្លាង ដែលមានទាំងជម្រើសអគ្គិសនីសុទ្ធ (BEV) និង Hybrid (PHEV) ក្រុមហ៊ុន SAIC កំពុងដាក់ទីតាំង MG 07 ដើម្បីបំពេញចន្លោះ រវាងម៉ូដែលកម្រិតទាបរបស់ MG និងម៉ាករថយន្តលំដាប់ខ្ពស់ IM Motors។
ការប៉ាន់ស្មានបង្ហាញថា តម្លៃដំបូងសម្រាប់ប្រភេទ PHEV គឺប្រហែល 24,110 ដុល្លាអាមេរិក ខណៈដែលប្រភេទ BEV កម្រិតខ្ពស់ដែលមានបំពាក់ LiDAR លើដំបូល អាចមានតម្លៃដល់ 33,440 ដុល្លាអាមេរិក។ ជម្រើសនៃការរចនាដូចជា ដំបូលកញ្ចក់បែប Panoramic ដែលត ភ្ជាប់ទៅដល់កញ្ចក់ខាងក្រោយ និងពណ៌ស្វាយលោហធាតុ (Metallic purple) បង្ហាញថា MG កំពុងភ្នាល់លើរូបរាងដ៏រឹងមាំសម្រាប់អ្នកចូលចិត្តរថយន្តស្ព័រ ដើម្បីដណ្តើមចំណែកទីផ្សារពី Leapmotor C01៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
