Admin, 09 December 2025
សម្រាប់ឆ្នាំ 2026 រថយន្ត Discovery Sport ត្រូវបានផ្តល់ជូនតែក្នុងម៉ូដែល Landmark trim ប៉ុណ្ណោះ ដែលជាការសម្រួលដល់សេរីម៉ូដែល។ Adaptive cruise control (ប្រព័ន្ធគ្រប់គ្រងល្បឿន) ក៏ក្លាយជាស្តង់ដារផងដែរ ដែលនាំឲ្យមុខងារសុវត្ថិភាព(Active-safty) Discovery Sport កាន់តែស៊ីសង្វាក់ជាមួយគូប្រជែងសំខាន់ៗ។
អត្ថបទមុន៖សេរីរថយន្ត Land Rover 2026៖ ការផ្លាស់ប្តូរយ៉ាងសម្បើម, រូបរាងប្លែក, ក្រោយពេលបាត់មួយរយៈ
Land Rover Discovery sport
3. 2026 Land Rover Discovery Sport
ក្រុមហ៊ុន Land Rover បន្តអាប់ដេតនិងផ្លាស់ប្ដូរជាមួយនឹងកញ្ចប់គ្រឿងបន្លាស់ថ្មីបីប្រភេទ៖
· កញ្ចប់ Beach Days: បន្ថែមកម្រាលជើង (floormats), ប្រអប់ដាក់អីវ៉ាន់ដែលអាចបត់បាន (collapsible cargo organizer), និងកម្រាលកៅស៊ូបន្ថែមសម្រាប់សម្អាតខ្សាច់បានងាយស្រួល។
· កញ្ចប់ Snow Days: បានបំពាក់លើម៉ូដែល SUV មួយនេះសម្រាប់រដូវរងាជាមួយនឹង ដំបូលcrossbars (roof crossbars), ឧបករណ៍ដាក់ស្គីនិងស្គីបន្ទះក្តារព្រិល (ski and snowboard carrier), កម្រាលភក់ (mudflaps), និងកម្រាលកៅស៊ូផ្ទុកទំនិញ។
· កញ្ចប់ Road Trip: ផ្តោតលើភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ដោយបំពាក់មកជាមួយ roof crossbars, ប្រអប់ដំបូល (roof box), និងកន្លែងផ្ទុកឥវ៉ានផ្នែកខាងក្រោយកៅអីបន្ថែម។
4. 2026 Land Rover Range Rover
ជួរម៉ូដែល Range Rover គឺបន្ថែមលើម៉ូដែល Flagship ថ្មីមួយ គឺ SV Black ដែលជាម៉ូដែលប្រណីតកម្រិតស្តង់ដាខ្ពស់(Ultra luxury)ដែលជំរុញអោយរថយន្ត SUV មួយនេះឲ្យទៅកាន់ទីផ្សារកម្រិតខ្ពស់មួយថែមទៀត។ ម៉ូដែល SV Black មានបានបំពាក់មកជាមួយម៉ាស៊ីន V-8 ស្តង់ដារ និងគម្លាតកង់មុខក្រោយ( Wheelbase) ប្រវែងជាស្តង់ដា live-up ឈ្មោះរបស់វាជាមួយពណ៌ប្រភេទ Narvik Gloss Black, របាំងមុខ(បន្ទះប៉ាណា) និងអក្សរពណ៌ខ្មៅរលោង, ផ្លាកនិមិត្តសញ្ញាឡូហ្គូបែបងងឹត, និងកង់ខ្មៅដ៏ធំទំហំ 23 អ៊ីញ ជាមួយនឹងហ្វ្រាំងកាលីប័រដែលស៊ីគ្នា។Land Rover Range Rover
ផ្នែកខាងក្នុងប្រណីតខ្មៅ
នៅខាងក្នុង ការតុបតែងពណ៌ខ្មៅ (blackout treatment) កាប៊ីនផ្លាស់ប្តូរដែលមានលក្ខណៈសម្បូរបែប និងកែច្នៃបានយ៉ាងល្អដូចគ្នា។ ស្បែក Near-Aniline Ebony leather មានស្នាមដេរជាពិសេស និងរន្ធដេរប្លែកៗសម្រាប់ SV Black ផ្គូផ្គងជាមួយស្បែកកៅអីបន្ទះតែមួយថ្មីដែលកាត់បន្ថយស្នាមថ្នេរដើម្បីអោយរូបរាងស្អាតជាងមុន។ Black birch veneers, ceramic shifter ពណ៌ខ្មៅរលោង (satin black ceramic shifter), និង Moonlight Chrome trim បំពេញរូបរាងវាកាន់តែប្រណិត។
បច្ចេកវិទ្យាស៊ីជម្រៅ (Immersive Technology)
ម៉ូដែល SV ទាំងអស់ឥឡូវនេះរួមបញ្ចូល Body-and-Soul Seats និងបច្ចេកវិទ្យា Sensory Floor ជាស្តង់ដារ ហើយសំបកកង់ Pirelli P Zero បញ្ចូលគ្រប់ជួរម៉ូដែលកាន់តែទូលំទូលាយសម្រាប់ឆ្នាំ 2026។
- Body-and-Soul Seats: ប្រព័ន្ធកៅអីនេះប្រើឧបករណ៍ transducers (ឧបករណ៍បំប្លែងរំញ័រ) ដើម្បីបញ្ចេញរំញ័រកម្រិតទាបដែលស៊ីគ្នាជាមួយតន្ត្រី។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
