Admin, 07 December 2025
វាហាក់ដូចជាយើងត្រូវរង់ចាំយូរបន្តិចសម្រាប់ Range Rover Electric ដែលបានសន្យាជាយូរមកហើយ។ បន្ទាប់ពីឆ្នាំ 2025 ដ៏លំបាក ក្រុមហ៊ុន Jaguar Land Rover (JLR) នៅតែប្តេជ្ញាក្នុងការដាក់បង្ហាញប្រភេទម៉ាស៊ីន EV លើសេរីម៉ូដែលរបស់ខ្លួននៅឆ្នាំ 2030 និងលុបបំបាត់ម៉ាស៊ីនប្រើប្រេងឥន្ធនៈត្រឹមឆ្នាំ 2036 ប៉ុន្តែ រថយន្តRange Rover អគ្គិសនីលើកដំបូងរបស់ខ្លួនត្រូវបានជំរុញអោយមកទាន់ដើមឆ្នាំ 2026។
មកដល់ពេលនេះដែរ វាមិនមានអ្វីក្នុងការខ្វះខាតនៃការអាប់ដេតនោះទេ។ លើគ្រប់ម៉ូដែល Defender, Discovery, និង Range Rover ក្រុមហ៊ុន JLR បង្កើនការយកចិត្តទុកដាក់ផ្តោតលើម៉ូដែល trims ដ៏សម្បូរបែប, រូបរាង(Themes) រចនាបទបែបពណ៌ងងឹត, បច្ចេកវិទ្យាកាន់តែស៊ីជម្រៅ, និងផ្តល់ជម្រើសផ្លាស់ប្ដូរ Option មួយចំនួនតាមបំណងដែលបាន។ ជាមួយនឹងអេក្រង់ដែលបានអាប់ដេត, លក្ខណៈពិសេសគឺប្រព័ន្ធសុវត្ថិភាពបានបំពាក់បន្ថែម, ម៉ូដែល special editions ថ្មី, និងជម្រើស bespoke ថ្មី គ្រប់ម៉ូដែល Land Rover ទាំងអស់បានឃើញមានការផ្លាស់ប្តូរដ៏មានន័យសម្រាប់ឆ្នាំ 2026 ផងដែរ។ ទាំងនេះគឺជាអ្វីដែលដែលក្រុមហ៊ុនមួយនេះមានការអាប់ដេតថ្មីទូទាំងសេរីម៉ូដែលLand Rover។
1. 2026 Land Rover Defender
- ការរចនាតួខ្លួន (Body style): រថយន្ត Defender គ្រប់ម៉ូដែលទទួលបានកែប្រែភ្លើងចង្កៀង,flush, ចង្កៀងកន្ទុយខាងក្រោយស្រោបបែបពណ៌ងងឹត (smoked taillights) និង ផ្នែកខាងមុខប្រភេទ LED Signatureថ្មី បូករួមទាំងការរចនាកង់ដែលបានអាប់ដេត និងពណ៌ថ្មីរួមមាន Borasco Grey និង Woolstone Green។
- ផ្នែកខាងក្នុង/បច្ចេកវិទ្យា: Defender គ្រប់ម៉ូដែលឥឡូវនេះបំពាក់មកជាមួយរអេក្រង់ព័ត៌មានកម្សាន្តទំហំ 13.1 អ៊ីញ ធំជាងមុន ជាមួយកម្មវិធីដែលបានអាប់ដេត។
- ម៉ូដែល Special Editions ថ្មី
- 110 Trophy Edition: គោរពដល់ Camel Trophy ជាមួយនឹងពណ៌ Deep Sandglow Yellow ឬ Keswick Green ធ្នើរដាក់ឥវ៉ាន់លើដំបូល(roof-rack) និងជណ្ដើរ (ladder), កន្លែងអាចផ្ទុកឥវ៉ាន់(gear carriers), បំពង់បឺតខ្យល់ត្រូវបានលើកខ្ពស់ជាងមុន(a raised air intake), និងរបាំងការពាកភក់ (mudflaps) រ។
- Octa Black: នាំមកនូវសោភ័ណភាពពណ៌កាន់តែងងឹត និង aggressive aesthetic ជាមួយនឹងព័ត៌មានផ្តាច់មុខរមានលម្អិតលើ trim (exclusive trim detail)។
2. 2026 Land Rover Discovery
សេរីម៉ូដែល Discovery បានពង្រីកជាមួយនឹង trim ថ្មីពីរ គឺ Tempest និង Gemini បូករួមទាំងការរចនាកង់ស្រស់ស្អាតថ្មី និងកញ្ចប់គ្រឿងបន្លាស់ដែលផ្តោតលើ lifestyle ។ ជម្រើសកង់ថ្មីរួមមាន កង់ Dark Grey 22-inch Style 5124rim ជាមួយនឹងការតុបតែង Gloss Black និង សម្រាប់ម៉ូដែល Dynamic SE កង់ 21-inch black Style 5123។
Discovery Tempest
ម៉ូដែល Discovery Tempest ណែនាំរូបរាងពណ៌បែបស្រអាប់ និងបច្ចេកទេសល្អជាងមុន ជាមួយនឹងពណ៌ Charente Grey, Varesine Blue, ពណ៌Carpathian Grey ដែលស្រោបដោយfilm ការពារបែបស្រអាប់ (matte protective film)។ ពណ៌ Petra Copper Gloss ត្រូវបានបន្លិចលើដំបូល, រន្ធបន្ទះខ្យល់ Vents, កាងខាងក្រោម (lower bumper), និងផ្លាកសញ្ញា ខណៈការតុបតែងជាក់លាក់សម្រាប់ម៉ូដែលលេចឡើងនៅលើ B-pillars, treadplates, និង puddle lamps។ ផ្នែកខាងក្នុងវាមានការតុបតែបជាមួយ Shadow Aluminum trim និង បំពាក់ជាមួយ Ebony Windsor leather ។
Discovery Gemini
ម៉ូដែល Discovery Gemini មើលទៅល្អជាងមុនជាមួយនឹងរូបរាងខាងក្រៅមានពណ៌ Sedona Red, ដំបូល Narvik Gloss Black, និងរបាំងមុខ និងអក្សរ Atlas Gloss។ រចនាពិសេស និងការតុបតែងផ្នែកខាងក្នុងបែងចែកវាពីម៉ូដែលផ្សេង ហើយវាប្រើកង់ Diamond Turned Silver 21-inch Style 7001។ មុខងារទ្វារខាងក្រោយអូតូ (hands-free liftgate), ធុងប្រអប់ក្លាសេនៅផ្នែកកុងសូល (console cooler), និង ប្រព័ន្ធម៉ាស៊ីនត្រជាក់មានបួនហ្សូន (four-zone climate control) គឺបំពាក់មកជាស្តង់ដារ។
កញ្ចប់គ្រឿងបន្លាស់ថ្មី
ការអាប់ដេតផ្សេងទៀតជាមួយកញ្ចប់គ្រឿងបន្លាស់ថ្មីបួនប្រភេទ (accessory packs)៖ Beach Days, Road Trip, Snow Days, និង Biking Adventures។ ហើយសម្ភារៈមួយចំនួនទៀតដូចជារ៉េកលើដំបូល(roof rack), crossbars, ឈ្នាន់ជើងចំហៀង, កម្រាលកៅស៊ូ, និងកន្លែងដាក់ប្រព័ន្ធកម្សាន្ត ដែលធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការផ្លាស់ប្ដូរបំពាក់បន្ថែមលើម៉ូដែលមួយនេះ Discovery តាមបំណងនិងនៅផ្នែកខាងក្នុងមានទំហំធំទូលាយក្នុងការធ្វើដំណើរផ្សងព្រេង (Adventure)។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
