Admin, 02 April 2026

អត្ថបទមុន៖ក្រុមហ៊ុន Bajaj បញ្ចប់ការកាន់កាប់របស់ក្រុមហ៊ុន KTM     

      

         ក្រុមហ៊ុន Bajaj Mobility AG បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ 2025 របស់ខ្លួន ហើយវាគឺជាព័ត៌មានដ៏ល្អសម្រាប់ KTM ដោយសារការលក់ម៉ូតូមានការកើនឡើង ក្នុងពេល ដែលបំណុលត្រូវបានកាត់បន្ថយ។

បញ្ហាហិរញ្ញវត្ថុរបស់ KTM ដែលត្រូវបានគេដឹងឮជាទូទៅ បានចាប់ផ្តើមនៅក្នុងពាក់កណ្តាល ទីពីរនៃឆ្នាំ 2024 និងបន្តអូសបន្លាយពេញមួយឆ្នាំ 2025។ ជាលទ្ធផល ក្រុមហ៊ុនអូទ្រីសមួយ នេះបានឆ្លងកាត់រយៈពេលមួយឆ្នាំកន្លះដ៏ត្រដាបត្រដួស ដោយត្រូវស្ថិតក្រោមការ គ្រប់គ្រង ទ្រព្យសម្បត្តិបណ្តោះអាសន្ន (Self-administration), បញ្ឈប់បុគ្គលិករាប់រយនាក់, ផ្អាកខ្សែ សង្វាក់ផលិតកម្មចំនួនពីរលើក និងត្រូវការជំនួយពីម្ចាស់បំណុល ព្រមទាំងក្រុមហ៊ុន Bajaj Auto ដើម្បីជួយឱ្យខ្លួនអាចគ្រប់គ្រងស្ថានភាពឡើងវិញ។

KTM 790 Adventure bike riding on the road


ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ប្រចាំឆ្នាំ 2025 បង្ហាញថា KTM កំពុងស្ថិតនៅ លើវិថីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ បើទោះបីជានៅមានឧបសគ្គដែលក្រុមហ៊ុនត្រូវជម្នះ ក៏ដោយ ប៉ុន្តែយោងតាមរបាយការណ៍ ការលក់ម៉ូតូបានកើនឡើងប្រហែល 60 ភាគរយ នៅក្នុងឆមាសទីពីរនៃឆ្នាំ 2025 បើធៀបនឹងឆមាសទីមួយនៃឆ្នាំដដែល។

តួលេខសំខាន់ៗនៃរបាយការណ៍៖

  • ចំណូលសរុប: 1.16 billion ​ដុល្លាអាមេរិក សម្រាប់ឆ្នាំនេះ។
  • ចំនួនម៉ូតូដែលលក់ដាច់: 209,704 គ្រឿង។
  • ប្រាក់ចំណេញសុទ្ធ: 681.07 លានដុល្លាអាមេរិក។
  • ការកាត់បន្ថយបំណុល: បំណុលសុទ្ធត្រូវបានកាត់បន្ថយចំនួន 921.17 លានដុល្លាអាមេរិក និងចំនួនទំនិញក្នុងស្តុកបានធ្លាក់ចុះ 101,153 គ្រឿង។


KTM 1390 Super Duke R Evo


ទោះបីជាមានបញ្ហាប្រឈមទាំងអស់ដែល KTM បានឆ្លងកាត់ ជាពិសេសក្នុងឆ្នាំ 2025​ក៏ដោយ ក៏ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Mattighofen មួយនេះ នៅតែសម្រេចបាននូវ រដូវកាលប្រណាំងដ៏ជោគជ័យបំផុត ដោយឈ្នះពានរង្វាន់សរុបចំនួន 29 រួមមានជើង ឯកអ្នកជិះ 17 នាក់ និងពានរង្វាន់ក្រុមហ៊ុនផលិត (FIM) ចំនួន 12។

ធ្លាប់មានការរំពឹងទុកថា KTM អាចនឹងដកខ្លួនចេញពីការប្រកួត MotoGP សម្រាប់ឆ្នាំ 2026 ដោយសារបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែរឿងនោះមិនបានកើតឡើងឡើយ។ ផ្ទុយទៅវិញ KTM បានបង្ហាញខ្លួនជាប្រេនមួយដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងបំផុត តាមរយៈការប្រកួត MotoGP ពីរជុំដំបូងនាដើមឆ្នាំនេះ ដោយកីឡាករ Pedro Acosta កំពុងឈរនៅលេខរៀងទី 3 ក្នុងតារាងពិន្ទុអ្នកជិះ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors