Admin, 21 January 2026
ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Kia Cambodia បានប្រកាសដាក់បង្ហាញជាផ្លូវការ នូវរថយន្តបង្រួមតូចដ៏ពេញនិយមម៉ូដែល The New Kia Picanto S ស៊េរីឆ្នាំ 2026 ដែលបានមកដល់ជាមួយការរចនាថ្មីទាំងស្រុង និងបច្ចេកវិទ្យាទំនើបលើសពីតម្លៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបានពីក្រុមហ៊ុន វត្តមានរបស់ Kia Picanto S ជំនាន់ថ្មីនេះ គឺជាការឆ្លើយតបយ៉ាងស័ក្តិសមបំផុតសម្រាប់តម្រូវការប្រើប្រាស់ក្នុងទីក្រុង នាពេលបច្ចុប្បន្ន ដោយរួមបញ្ចូលនូវភាពសន្សំសំចៃ សោភ័ណភាព និងសុវត្ថិភាព។
ចំណុចលេចធ្លោនៃ Kia Picanto S ស៊េរីថ្មី៖
- តម្លៃសមរម្យ និងការធានាយូរអង្វែង៖ រថយន្តម៉ូដែលថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ $15,999 (សម្រាប់ការកក់ទុកមុន) ជាមួយការធានាគុណភាពរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់។
- រូបរាងទំនើបបែបអនាគត៖ ការរចនាផ្នែកខាងក្រៅមានការផ្លាស់ប្តូរយ៉ាងខ្លាំង ជាពិសេសប្រព័ន្ធចង្កៀងមុខ-ក្រោយប្រភេទ LED បែបខ្សែបន្ទាត់អូសកាត់ពេញផ្ទៃ (Signatory Lighting) និងយ៉ាន់កង់អាលុយមីញ៉ូមស៊េរីថ្មី ដែលធ្វើឱ្យរថយន្តមើល ទៅកាន់តែស្ព័រ និងរឹងមាំ។
- បច្ចេកវិទ្យាកម្សាន្ត និងការតភ្ជាប់៖ កាប៊ីនខាងក្នុងបំពាក់ដោយអេក្រង់កម្សាន្ត Touchscreen ទំហំ 8 អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ដោយឥតខ្សែ ព្រមទាំងមានផ្ទាំងកុងទ័រឌីជីថលទំហំ 4.2 អ៊ីញ។
- សមត្ថភាពម៉ាស៊ីន និងសុវត្ថិភាព៖ រថយន្តនេះប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.0 លីត្រ ផ្តល់នូវការបើកបរដ៏រលូន និងសន្សំសំចៃខ្ពស់។ បន្ថែមពីនេះ វាក៏បានបំពាក់នូវប្រព័ន្ធ សុវត្ថិភាពឆ្លាតវៃ (ADAS) ដូចជា ប្រព័ន្ធហ្វ្រាំងអូតូជំនួយពេលមានឧបសគ្គខាងមុខ និងប្រព័ន្ធជំនួយការរក្សាគន្លងផ្លូវជាដើម។
សម្រាប់អតិថិជនដែលមានបំណងចង់ស្វែងយល់បន្ថែម ឬចង់ធ្វើការបើកបរសាកល្បង (Test Drive) អាចអញ្ជើញទៅកាន់ការិយាល័យលក់របស់ Kia Cambodia ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 095 666 019។
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ Chea SokNang (AC Auto)
