Admin, 01 December 2025

(ភ្នំពេញ) - បរិយាកាសនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Aeon Mall សែនសុខស៊ីធី (Aeon 2) នាចុងសប្តាហ៍នេះ កំពុងពោរពេញទៅដោយភាពកក្រើក និងមនុស្សម្នាដែលមកទស្សនា​ព្រឹត្តិការណ៍ "2025, 4thAuto Road Show" យ៉ាងច្រើនកុះករ។អ្វីដែលធ្វើឱ្យអ្នកទស្សនា​មិនអាច​ដើររំលងបាន គឺវត្តមានរបស់រថយន្តភីកអាប់ជំនាន់ថ្មីដែល​មានមាឌ​ធំ និងរឹងមាំខុសប្លែកពីគេ នោះគឺ JMC Grand Avenue Pro ស៊េរីឆ្នាំ 2026។


2026 JMC Grand Avene Pro

 

រូបរាងដ៏អំណាច "សាច់ដុំ" បែបអាមេរិកាំង ទាក់ទាញគ្រប់ក្រសែភ្នែកគ្រាន់តែ​ក្រឡេក​​ឃើញភ្លាម JMC Grand Avenue Pro 2026 បានបង្ហាញពីអត្តសញ្ញាណនៃភាពរឹងមាំតាម​រយៈការ​​​រចនាបែបជ្រុងៗ (Boxy Design) ដែលកំពុងពេញនិយម។ បន្ទះប៉ាណាខាងមុខរាងចតុកោណកែងដ៏ធំ អមដោយចង្កៀងមុខ LED រាងអក្សរ C ដ៏មុតស្រួច ធ្វើឱ្យរថយន្តនេះមើលទៅមានអំណាច និងកាច មិនចាញ់រថយន្ត​ភីកអាប់ល្បីៗ​មកពីប៉ែកអឺរ៉ុប ឬអាមេរិកឡើយ។

អ្នកចូលរួមទស្សនាក្នុងព្រឹត្តការណ៏នោះក៏ដូចជាអតិថិជនរបស់​ JMC បានលាន់មាត់ថា៖ "ឡាននេះមើលផ្ទាល់ពិតជាធំណាស់មិនគួអោយជឿ! ការរចនាមុខវាមើលទៅកាច ហើយដែកក៏ក្រាស់ល្អ។ ខ្ញុំចាប់អារម្មណ៍ត្រង់ថាតម្លៃវានឹងគួប្រកួតប្រជែងខ្លាំងប៉ុណ្ណា​បើធៀបនឹងម៉ូដែលនេះជាមួយ​រូបរាងសម្ថភាព​ដ៏អស្ចារ្យរបស់វាគឺវាធ្វើបានល្អ ។"

តំណាងផ្នែកលក់ក្រុមហ៊ុន JMC បានធ្វើបទបង្ហាញយ៉ាងជឿជាក់ទៅលើ ចំនុចដ៏អស្ចារ្យ របស់ Grand Avenue Pro 2026 នេះ។ រថយន្តនេះបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.3L Puma Turbo Diesel វាអាចផលិតកម្លាំងបានរហូតដល់ 177 សេះ និងកម្លាំងរមួល (Torque) ខ្ពស់ដល់ទៅ 450 ញូតុនម៉ែត្រ​ ដែលកម្រិតស៊ីប្រេងត្រឹមតែ​ 8L- 9L ប៉ុណ្ណោះក្នុង​100km ។​​



វាបានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ZF 8-Speed ជំនាន់ថ្មី ដែលល្បីថាមានភាពធន់ និងការប្តូរលេខបានរលូន ធ្វើឱ្យការបើកបរទាំងក្នុងក្រុង និងផ្លូវ Off-road កាន់តែមានទំនុក​ចិត្ត។​ JMC Grand Avenue Pro 2026 មានប្រព័ន្ធបើកបរ​​​( drive mode) 7 មុខងារផ្សេងគ្នា​មុខងារបើកបរ​ Normal mode, Eco mode, Sport mode, ​Mud mode(ផ្លូវភក់), Snow mode (ផ្លូវព្រិលធ្លាក់)​, Rock mode (ផ្លូវគ្រួស)​ជាពិសេសវាអាចបើកបរក្នុងជម្រៅទឹករហូតដល់​ 900mm ផងដែរ។​ JMC Grand Avenue Pro 2026​ ធំទូលាយ វាប្រវែង ​5,450mm ​ទទឹង​ 2,055mm និងកម្ពស់​1,920mm និងទម្ងន់ ​3,220kg ។




ចំណែកផ្ទៃខាងក្នុងបំពាក់មកជាមួយបច្ចេកវិទ្យាទំនើប និងភាពងាយស្រួល (Interior & Tech)

បើយើងចូលទៅដល់ផ្នែកខាងក្នុងរថយន្ត JMC មួយនេះយើងទទួលអារម្មណ៏ថាវាមិនមែនជា​ប្រភេទ​"ឡានដឹក គឺគ្រាន់តែសម្រាប់ដឹកទំនិញនោះទេ" Grand Avenue Pro 2026 បំពាក់មកនូវ

  • អេក្រង់កម្សាន្ត Touchscreen ធំទូលាយទំហំ​ 12-inch ​ដែលអាចភ្ជាប់ស្មាតហ្វូនបានយ៉ាងងាយ។
  • កៅអីស្បែកគុណភាពខ្ពស់ និងការរចនាតាបឡូដែលមើលទៅប្រណីតដូចរថយន្ត SUV។
  • បច្ចេកវិទ្យាសុវត្ថិភាពឆ្លាតវៃ (ADAS) ក៏ត្រូវបានបំពាក់មកជាមួយផងដែរ ដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរ។

ការផ្តល់ជូនពិសេសក្នុងកម្មវិធី (Event Exclusive Offers)​ជាមួយតម្លៃ​ត្រឹមតែ​ $4,7900 ជាមួយការធានារយៈពេល 5ឆ្នាំឬ​150,000kmពីក្រុមហ៊ុន JMC Auto Cambodia ផ្ទាល់តែម្តង។


Interior JMC Grand Avenue Pro 2026


សរុបសេចក្តី ការមកដល់របស់ JMC Grand Avenue Pro 2026 នៅក្នុងព្រឹត្តិការណ៍ 2025 Auto Road Show​លើកទី4 នេះ គឺជាសារមួយបញ្ជាក់ថា ទីផ្សាររថយន្តភីកអាប់នៅកម្ពុជា​នឹងកាន់​តែមានភាពប្រកួតប្រជែង។ សម្រាប់អ្នកដែលស្វែងរករថយន្តភីកអាប់ដែលមានរូបរាងធំ កម្លាំងខ្លាំង និងបច្ចេកវិទ្យាទំនើប ក្នុងតម្លៃសមរម្យ នេះគឺជាជម្រើសដែលមិនគួរមើល​រំលងជាមួយ​ JMC Grand Avenue Pro 2026។​​រាល់ព័ត៌មានលម្អិតលោកអ្នកសាកសួរ​ឬអញ្ជើញមកដល់​ Showroom​ក្នុងការធ្វើតេស្តសាកល្បងបើកនៅក្រុមហ៊ុន​ JMC​ ដោយផ្ទាល់បាន៕

ប្រភព៖ Arena Cambodia Auto

ប្រែសំរួល៖ AC Auto.