Admin, 22 January 2026
ភ្នំពេញ៖ ក្រុមហ៊ុន Isuzu Cambodia បានធ្វើការបង្ហាញជាផ្លូវការនូវវត្តមានរថយន្តភីកអាប់ (Pickup) ដ៏រឹងមាំរបស់ខ្លួនគឺម៉ូដែល Isuzu D-MAX V-CROSS ស៊េរីឆ្នាំ 2026 ដែលត្រូវបានអភិវឌ្ឍឱ្យកាន់តែមានភាពវៃឆ្លាត និងផ្តល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យ។
ការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ស៊េរីថ្មីនេះ គឺការផ្តោតទៅលើភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកបើកបរ៖
1. បច្ចេកវិទ្យាចង្កូតអេឡិចត្រូនិចថ្មី (EPS)
រថយន្ត Isuzu D-MAX V-CROSS ២០២៦ ត្រូវបានបំពាក់ដោយប្រព័ន្ធចង្កូតអេឡិចត្រូនិច EPS (Electronic Power Steering) ជំនាន់ថ្មី ដែលជួយឱ្យការបញ្ជាចង្កូតកាន់តែមានភាពងាយស្រួល បត់បែនបានរហ័ស និងកាត់បន្ថយការហត់នឿយរបស់អ្នកបើកបរក្នុងគ្រប់ស្ថានភាពផ្លូវ។
2. ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ ADAS ជំនាន់ថ្មី
បន្ថែមពីលើភាពរឹងមាំ Isuzu បានបញ្ចូលនូវបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ (Advanced Driver Assistance Systems) ជាច្រើនរួមមាន៖
- LKAS (Lane Keep Assist System): ប្រព័ន្ធជួយគ្រប់គ្រងរថយន្តឱ្យស្ថិត នៅក្នុងគន្លង ផ្លូវបានយ៉ាងល្អ។
- TJA (Traffic Jam Assist): ប្រព័ន្ធជំនួយការបើកបរ និងគ្រប់គ្រងចង្កូតដោយ ស្វ័យប្រវត្តិតាមរថយន្តខាងមុខ ក្នុងអំឡុងពេលចរាចរណ៍កកស្ទះ។
- ELK (Emergency Lane Keeping): ប្រព័ន្ធជួយរក្សារថយន្តនៅក្នុងគន្លងរបស់ខ្លួន នៅពេលមានហានិភ័យនៃករណីប៉ះទង្គិច។
- LDW & LDP (Lane Departure Warning & Prevention): ប្រព័ន្ធផ្តល់ដំណឹង និងទប់ស្កាត់នៅពេលរថយន្តរេចាកចេញពីគន្លងផ្លូវដោយអចេតនា។
3. សមត្ថភាព Off-Road និងរូបរាង
Isuzu D-MAX V-CROSS នៅតែរក្សាបាននូវអត្តសញ្ញាណរថយន្តភីកអាប់ដ៏រឹងមាំបំផុត ដែលអាចជំនះបានរាល់ឧបសគ្គផ្លូវលំបាកៗ។ រូបរាងខាងមុខត្រូវបានរចនាឡើងយ៉ាង អង់អាច ជាមួយប៉ាណាខ្មៅរលោង និងចង្កៀងមុខ LED បែបទំនើប ដែលស័ក្តិសមបំផុត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរផ្សងព្រេង។ តាមរយៈការនាំយកនូវ បច្ចេកវិទ្យាចង្កូត EPS និងប្រព័ន្ធសុវត្ថិភាព ADAS ថ្មីនេះ Isuzu បន្តបង្ហាញពីឧត្តមភាព របស់ខ្លួនក្នុងនាមជារថយន្តដែលផ្តល់នូវ "ភាពធន់ និងបច្ចេកវិទ្យាទំនើប" សម្រាប់អតិថិជន នៅក្នុងប្រទេសកម្ពុជា៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ Chea SokNang (AC Auto)
