Admin, 13 November 2026
វា មិនមែនជារឿងសម្ងាត់នោះទេ ដែលក្រុមហ៊ុនផលិតរថយន្តមានសមត្ថភាពយ៉ាងស្ទាត់ជំនាញដែលអាចកែច្នៃលោហៈ ធាតុទៅជាតួរថយន្ត ប៉ុន្តែវាមានភាពទន់ខ្សោយយ៉ាងខ្លាំងក្នុងការសរសេរកូដកុំព្យូទ័រ។ ក្រុមហ៊ុនដែលផលិតទូរស័ព្ទ និងក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ ធ្លាប់មិនទុកចិត្តគ្នាទៅវិញទៅមកដោយការប្រុងប្រយ័ត្ន និងសង្ស័យគ្នាជាច្រើនឆ្នាំមកហើយ - ហើយវាគ្មានកន្លែងណាដែលល្អជាងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ Samsung និង Hyundai Motor Group ធ្លាប់មានប្រតិបត្តិការនៅក្នុងពិភពដូចគ្នារៀបរាប់មិនអស់ជាច្រើនជំនាន់មកហើយ ដោយមានការប្រកួតប្រជែងគ្នានូវធនធានមនុស្ស និងកិត្តិយសជាតិ ព្រមទាំងជៀសវាងការជំលោះគ្នាយ៉ាងប្រុងប្រយ័ត្នបំផុតផងដែរ។ ការរក្សាគម្លាតរវាងក្រុមហ៊ុនទាំងពីរនេះ ត្រូវបានបញ្ចប់ជាផ្លូវការនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលទីក្រុង Seocheon ដែលជាកន្លែងឧស្សាហកម្មយក្សទាំងពីរបានប្រកាសខ្លួនឯងថាជា "ក្រុមតែមួយ"។
ព្រឹត្តិការណ៍ HMG Appreciation Day មើលទៅលើក្រដាសដូចជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករបស់ក្រុមហ៊ុន។ នាយកប្រតិបត្តិ នៃក្រុមហ៊ុនទាំងពីរ បានទស្សនាការអថាធិប្បាយ រយៈពេល 70 នាទី ជាមួយលោក Han Jae-min និងបានផ្លាស់ប្តូរពាក្យសរសើរគ្នាអំពីប្រវត្តិសាស្ត្រឧស្សាហកម្មរយៈពេលបីជំនាន់។ ក្រុមហ៊ុនHyundai បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន រួមមានអនុប្រធាន Jang Jae-hoon និងប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លោក Manfred Harrer - ដែលជាអតីតវិស្វកររបស់ Porsche និង Apple ដែលឥឡូវនេះកំពុងដឹកនាំការអភិវឌ្ឍតួរថយន្ត និងយានយន្តរបស់ Hyundai និង Kia។ ចំណែកក្រុមហ៊ុនSamsungវិញគឺមានប្រធានក្រុមហ៊ុន Samsung SDI, Samsung Display, Harman, និងផ្នែករោងចក្រផលិតបន្ទះឈីប (foundry division) ក៏បានវត្តមានផងដែរ។
នាយកប្រតិបត្តិនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានចំណាយពេលយ៉ាងច្រើនក្នុងការនិយាយអំពី "AI រូបវន្ត (physical AI)" និងរ៉ូបូត ។ Hyundai គឺជាម្ចាស់ក្រុមហ៊ុន Boston Dynamics ហើយការបូកបញ្ចូលគ្នានូវគ្រឿងយន្តរបស់ខ្លួន ជាមួយនឹងបន្ទះឈីប និងសែនស័ររូបភាពរបស់ Samsung ដំបូងគេយ៉ាងច្បាស់៖ គឺនៅលើផ្ទៃរោងចក្រផលិតរថយន្ត។ រ៉ូបូតបត់ខោអាវប្រើ ប្រព័ន្ធស្វ័យប្រវត្តិដែលដំណើរការលើបន្ទះឈីប Samsung នឹងរៀបចំខ្សែភ្លើង និងពិនិត្យមើលការផ្សារថ្មនៅខាងក្នុងរោងចក្រដំឡើងរបស់ Hyundai ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មពី 15% ទៅ 20% ក្នុងវដ្តផលិតផលបន្ទាប់។ព្រឹត្តការនេះបានធ្វើអោយក្រុមហ៊ុនផលិតរថយន្តលើពិភពលោកមានការព្រួយបារម្ភតិចតួចខ្លះដែរ។ចំណែកក្រុមហ៊ុនផលិតរថយន្តខ្នាតធំលំដាប់ពិភពលោកនៅក្នុងទីក្រុង Detroit, Munich, និង Paris ដែលឃើញថា ក្រុមហ៊ុនយក្សធំបំផុតទាំងពីររបស់កូរ៉េចាប់ដៃគ្នាយ៉ាងជិតស្និទ្ធបែបនេះ ពួកគេបានបង្កើតការប្រុងប្រយ័ត្នយ៉ាងខ្លាំង។ ហើយម៉ាកសញ្ញាអឺរ៉ុប និងអាមេរិកមួយចំនួន កំពុងប្រញាប់ប្រញាល់ចងសម្ព័ន្ធភាពគ្នាបណ្តោះអាសន្ន ក្នុងការបង្កើតSoftwareថ្មីៗ (startups) និងក្រុមហ៊ុនផ្គត់ផ្គង់កោសិកាថ្ម(cell) ដែលធ្លាប់បណ្តាលឱ្យមានការយឺតយ៉ាវក្នុងការចេញលក់ និងផ្ទាំងបញ្ជា (dashboard)ដែលមានបញ្ហាកូដផងដែរ។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
