Admin, 20 January 2026

             ការសម្រេចចិត្តរបស់ក្រុមហ៊ុន Honda ក្នុងការចូលមកកាន់ទីផ្សារម៉ូតូស៊ីឡាំងបួនខ្នាតតូចវិញ ជាមួយម៉ាស៊ីនថ្មីសន្លាងកម្លាំង 400cc  និង 500cc ត្រូវបានគេដឹងតាមរយៈពាក្យសុំចុះបញ្ជី ម៉ាកសញ្ញា និងតម្រុយដំបូងៗជាច្រើនទៀត ប៉ុន្តែការបង្ហាញរូបរាងនៃម៉ូដែលពីរដំបូងគឺ CB500 Super Four និង CBR500R Four ហាក់ដូចជាមានភាពមិនច្បាស់លាស់បន្តិចនៅ​ឡើយ។ ម៉ូតូទាំងពីរបានបង្ហាញខ្លួននៅក្នុងស្តង់របស់ Honda ក្នុងពិព័រណ៍ CIMA នៅប្រទេសចិនកាលពីខែកញ្ញាឆ្នាំទៅ ប៉ុន្តែមិនមានព័ត៌មានជាផ្លូវការណាមួយជាក់លាក់​នោះទេ។ បន្ទាប់មក គេក៏មិនឃើញមានការលើកឡើងអំពីម៉ូដែលទាំងនេះនៅក្នុងពិព័រណ៍ EICMA ដ៏ធំកាលពីខែវិច្ឆិកាកន្លងទៅដែរ ទោះបីជាមានសញ្ញាថាពួកវាត្រូវបានរចនាឡើង​សម្រាប់​ទីផ្សារ​សកលក៏ដោយ។ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងទទួលបាន​នូវតួលេខពិតប្រាកដដំបូងខ្លះៗសម្រាប់ម៉ូតូទាំងនេះ តាមរយៈឯកសារអនុម័តប្រភេទរបស់ចិន​សម្រាប់ម៉ូដែល CBR500R Four ដែលបានបញ្ជាក់ពីកម្លាំង ទម្ងន់ និងវិមាត្រសំខាន់ៗ​របស់វា។


CBR500R Four


កម្លាំង និងម៉ាស៊ីន

ដើម្បីឱ្យខ្លីខ្លឹម កម្លាំងកំពូលរបស់ម៉ូតូនេះត្រូវបានគេវាយតម្លៃនៅ 70.8 សេះ (hp) ដែលបានមកពីម៉ាស៊ីន 4 ស៊ីឡាំង ចំណុះ 502cc ជាមួយមុខកាត់ពីស្តុង (bore) 60mm ។ នេះបើយោងតាមការគណនាបឋម មុខកាត់ពីស្តុងនេះត្រូវផ្គូផ្គងជាមួយចម្ងាយរត់ (stroke) 44.4mm  ដើម្បីទទួលបានចំណុះ 502cc។ ទោះជាយ៉ាងណាក៏ដោយ តួលេខមុខកាត់ 60mm ដែលយើងដឹងពីលេខកូដម៉ាស៊ីន WH460MR-A (បញ្ជាក់ពី 4 ស៊ីឡាំង មុខកាត់ 60mm ផលិត ដោយ Wuyang-Honda នៅចិន) គឺជាការបង្គត់ឡើង ដូច្នេះតួលេខពិតប្រាកដអាចនឹងខុស​ប្លែកបន្តិចបន្តួច។

តួលេខកម្លាំងនេះមិនសូវជាលេចធ្លោពេកទេនៅក្នុងផ្នែកនេះ។ ខណៈដែលមិនសូវមានម៉ាស៊ីន 500cc 4 ស៊ីឡាំងច្រើនសម្រាប់ប្រៀបធៀប ម៉ូដែល CFMoto 500SR Voom ផលិតកម្លាំង បានរហូតដល់ 77.8 សេះ ពីចំណុះ 499cc ខណៈដែលម៉ូដែល ZX-4RR របស់ Kawasaki ដែលមានចំណុះតូចជាង 20% អាចផលិតកម្លាំងបានដល់ 73.8 សេះ នៅប្រទេសអូស្ត្រាលី។ ក្រុមហ៊ុនថ្មីថ្មោងរបស់ចិន ZXMoto ក៏ផលិតម៉ូតូស្ព័រ 470cc គឺ 500RR ដែលអះអាងថា មានកម្លាំងរហូតដល់ 83.1 សេះ @13,500rpm។


ទម្ងន់ និងរចនាសម្ព័ន្ធ

វាក៏ជាសាច់រឿងស្រដៀងគ្នាដែរចំពោះទម្ងន់។ ក្នុងទម្ងន់ 189 គីឡូក្រាម (៤១៦.៧ ផោន) វាមិនធ្ងន់ពេកទេ ប៉ុន្តែវាលើសបន្តិចពីទម្ងន់របស់ ZX-4RR ដែលមានត្រឹម 187 គីឡូក្រាម និងធ្ងន់ជាង ZXMoto 500RR ដែលមានត្រឹម 167 គីឡូក្រាម។ ប៉ុន្តែ Honda កម្រនឹងលេងតួលេខកម្លាំង និងទម្ងន់នេះណាស់ ដូច្នេះតួលេខទាំងនេះមិនមានន័យថា CBR500R Four ចាញ់ប្រៀបគូប្រជែងនោះទេ។


បច្ចេកវិទ្យា E-Clutch ជំនាន់ទី ២

ម៉ាស៊ីន 4 ស៊ីឡាំងថ្មីនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធ E-Clutch ជំនាន់ទី 2 របស់ Honda។ មិនដូចម៉ូដែល CBR650R និង CB650R ដើមដែលបានបង្ហាញបច្ចេកវិទ្យានេះមុនគេនោះទេ CBR500R Four ប្រើប្រាស់ប្រព័ន្ធហ្គែរអេឡិចត្រូនិច (Ride-by-wire) ដែលអនុញ្ញាតឱ្យ មានមុខងារ Auto-blip (ការបង្កើនសន្ទុះម៉ាស៊ីនដោយស្វ័យប្រវត្តិ) នៅពេលទម្លាក់លេខ ដើម្បីឱ្យការប្តូរលេខដោយមិនប្រើអំប្រ៊ីយ៉ាកាន់តែរលូន។ លើសពីនេះ គ្រឿងបញ្ជាអំប្រ៊ីយ៉ា ត្រូវបានផ្លាស់ប្តូរទីតាំងទៅផ្នែកខាងស្តាំនៃម៉ាស៊ីន ដើម្បីឱ្យវាមានទំហំកាន់ តែបង្រួម។ ដូចម៉ូដែល E-Clutch ផ្សេងទៀតដែរ វានៅតែមានដងអំប្រ៊ីយ៉ា (ដៃកាប) ធម្មតាសម្រាប់បញ្ជា ដោយដៃក្នុងករណីអ្នកជិះចង់ប្រើវាបែបបុរាណ។


តួខ្លួន និងគ្រឿងបន្លាស់

ម៉ាស៊ីននេះស្ថិតនៅក្នុងតួដែក (steel chassis) ជាមួយ upside-down fork (ប្រហែលជា Showa) និងហ្វ្រាំង Nissin 4 ពីស្តុង ព្រមទាំងដៃយោលអាលុយមីញ៉ូម និងបូមទោល នៅខាងក្រោយ។ វាមានប្រវែងអ័ក្សកង់ 55.6 អ៊ីញ ជាមួយសំបកកង់មុខ 120/70 និងក្រោយ 160/60 នៅលើកង់ទំហំ 17 អ៊ីញ។ រូបរាងតួខ្លួន (bodywork) មានភាពសាមញ្ញ មិនសូវ មានស្លាប (winglets) ឬរូបរាងស្មុគស្មាញហួសហេតុដូចគូប្រជែងឡើយ ប៉ុន្តែវាមានរចនាបថ ទំនើបជាង CFMoto 500SR Voom ដែលជាគូប្រជែងដ៏កៀកបំផុត។


ទីផ្សារ

តើ Honda នឹងដាក់លក់វានៅទីផ្សារណាខ្លះ? ទោះបីមិនទាន់មានការបញ្ជាក់ផ្លូវការ យើងអាចដឹងតាមរយៈការចុះបញ្ជីម៉ាកសញ្ញា។ ឈ្មោះ "CBR500R Four" ត្រូវបានចុះ បញ្ជីនៅក្នុងប្រទេសជប៉ុន ម៉ិកស៊ិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កូឡុំប៊ី និងតួកគី។ លើសពីនេះ កំណែតូច 400cc គឺ "CBR400R Four" ក៏ត្រូវបានរំពឹងថានឹងដាក់លក់ នៅជប៉ុន និងសិង្ហបុរី ដើម្បីឱ្យសមស្របតាមច្បាប់ប័ណ្ណបើកបរ និងពន្ធក្នុងតំបន់។

ចំពោះម៉ូដែល CB500 Super Four ដែលជាប្រភេទ Naked បង្ហាញខ្លួនជាមួយគ្នា ក៏ត្រូវបានរំពឹងថានឹងមានលក្ខណៈបច្ចេកទេស និងគ្រឿងម៉ាស៊ីនដូចគ្នាគ្រាន់តែខុសរូបរាង និងទីតាំងអង្គុយជិះប៉ុណ្ណោះ៕

Honda’s CB500 Super Four was also unveiled in September 2025 at CIMA

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors