Admin, 17 hours ago

​​​           ឥឡូវនេះអតិថិជនឥណ្ឌានឹងអាចរីករាយជាមួយការមកដល់ម៉ូតូ​ប្រភេទ Bar and Shield ថ្មី របស់​ Harley-Davidson សម្រាប់ជ្រើសរើសនៅក្នុងឆ្នាំ 2026 ដោយសារតែម៉ូតូ Harley-Davidson X440T និងមកដល់ទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះ។

សម្រាប់អ្នកដែលមិនបានដឹងពីម៉ូដែល ‘X’ របស់ Harley ដែលផ្តោតលើទីផ្សារអាស៊ី តាមពិតពួកវាត្រូវបានផលិតដោយក្រុមហ៊ុនយក្សរបស់ប្រទេសឥណ្ឌាគឺក្រុមហ៊ុន Hero។ នៅក្រោមតួខ្លួននៃម៉ូតូ អ្នកនឹងឃើញម៉ូតូដែលស្ទើរតែដូចគ្នាទៅនឹងម៉ូតូ Hero Hunk 440។ តួម៉ាស៊ីន (chassis) និងសមត្ថភាពរបស់ម៉ូដែលទាំងពីរគឺស្ទើរតែដូចគ្នាទាំងស្រុង ទោះបីជា​ម៉ូតូ​ដែលចេញ​ពីរោងចក្រ​ដែលមានម៉ាក H-Ds នេះមានលក្ខណៈពិសេស​កម្រិតខ្ពស់ជាងបន្តិច​ក៏ដោយ។



ភាពខុសគ្នាដ៏សំខាន់រវាងម៉ូដែល X440 ដែលមានស្រាប់ និងម៉ូដែល X440T ថ្មី គឺស្ថិតនៅ​ជុំវិញ style របស់ម៉ូតូ។ ម៉ូដែលថ្មីនេះមានគូទក្រោយ និងកៅអី ដែលត្រូវបានកែប្រែ ដែលមានភាព រឹងមាំ (muscular) ជាងមុន ហើយទុកចន្លោះតិចជាងរវាងកង់ក្រោយ និងផ្នែកក្រោមតួ (subframe)។ កៅអីដែលត្រូវបានបំពាក់នៅលើម៉ូតូ Street Rod ដែលត្រូវបានគេបញ្ឈប់ការផលិតកាលពីប៉ុន្មានឆ្នាំមុន។


ការកែប្រែស្ទីលផ្សេងទៀតរួមមាន កញ្ចក់មើលក្រោយដែលបានដំឡើងនៅចុងដៃចង្កូត (bar-end-mounted mirrors) និង របាំងគម្របការពារកម្ដៅតូចមួយ (small heat shield) ដែលដាក់​នៅលើបំពង់ស៊ីមាំង។ អ្វីដែលនៅសេសសល់ផ្សេងទៀតគឺ យើងអាចដឹងថាវាពិតជាដូចគ្នាទៅ​នឹង​ស្តង់ដារ​ម៉ូតូ X440  ដែលមានន័យថាវាបន្តប្រើម៉ាស៊ីនស៊ីឡាំងតែមួយផលិតកម្លាំង​26bhp (26bhp sigle-cylinder engine) និងអេក្រង់កុងទ័រ TFT ដែលអាចភ្ជាប់ Bluetooth បាន។

ម៉ូតូថ្មីនេះមានជម្រើសពណ៌ថ្មីចំនួនបួនពណ៌៖ ក្រហម ខ្មៅ ស និងខៀវចាស់។ តម្លៃផ្លូវការរបស់វានៅក្នុងទីផ្សារឥណ្ឌាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ហើយក៏មិន​មានព័ត៌មានច្បាស់ការថាតើម៉ូតូ X440 ក្នុងកម្រិតណាមួយនឹងទៅដល់ចក្រភពអង់គ្លេស​និង អឺរ៉ុបផងដែរ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors