Admin, 23 October 2026
ជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍នានាដូចជា EICMA និង MCL26 ដែលកំពុងតែខិតជិតមកដល់ នឹងឱកាសដែលយើងអាចបានឃើញរូបរាងរបស់ Harley-Davidson ‘Sprint’ ថ្មី នៅក្នុងព្រឹត្តការណ៏ទាំងនោះជាក់ជាមិនខាន។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនអាមេរិកមួយនេះបានត្រឹមតែបើកបង្ហាញរូបភាព teasers នៃម៉ូឌែលថ្មីនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ ខណៈដែលព័ត៌មានលម្អិតអំពីម៉ូតូមួយនេះ និងគ្រឿងមេកានិច (hardware)មួយចំនួនរបស់វាបង្ហាញនៅតែមានកម្រិតនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងអំពីលក្ខណៈបច្ចេកទេសរបស់វាអាចចេញពីត្រកូល X440 របស់ Harley ដើម្បីយល់ដឹងបន្ថែមបន្តិចបន្តួចអំពីម៉ូឌែលដែលនឹងត្រូវដាក់បង្ហាញនាពេលឆាប់ៗនេះ វាត្រូវបានគេរំពឹងថានឹងក្លាយជាម៉ូតូដែលមានតម្លៃសមរម្យបំផុតរបស់ត្រកូល Harley នៅក្នុងចក្រភពអង់គ្លេស និងទីផ្សារផ្សេងៗទៀតនៅទូទាំងពិភពលោក។
ម៉ូឌែល X440 របស់ Harley ដែលបច្ចុប្បន្ននេះមិនទាន់មានវត្តមាននៅលើទីផ្សារធំៗជាច្រើននៅលើពិភពលោកនៅឡើយនោះទេ ហើយវាត្រូវបានគេដាក់លក់នៅតាមផ្នែកខ្លះៗនៅទីផ្សារនៃទ្វីបអាស៊ី។ ម៉ូឌែល X440 ត្រូវ បានផលិតដោយក្រុមហ៊ុន Hero នៅក្នុងរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា ហើយវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងម៉ូឌែល Hunk 440 របស់ Hero ផ្ទាល់។
វានៅតែគេទន្ទឹងរង់ចាំមើលថា តើម៉ូឌែល ‘Sprint’ ថ្មីនេះវាមានរូបរាងដូចកម្រិតណាទៅនឹងម៉ូឌែល Hunk 440 និង X440 ហើយម៉ូឌែលទាំងពីរនេះសុទ្ធតែប្រើប្រាស់ម៉ាស៊ីនមួយស៊ីឡាំង ត្រជាក់ដោយខ្យល់ (air-cooled single-cylinder engine)។ គេរំពឹងថា ម៉ូឌែល Sprint ថ្មីនឹងប្រើប្រាស់ម៉ាស៊ីនដូចគ្នានេះ ដែលមានន័យថាតួលេខកម្លាំងសេះ និងកម្លាំងរមួលទំនងជានឹងប្រហាក់ប្រហែលគ្នា ឬក៏ដូចគ្នាទាំងស្រុង។
អស់រយៈពេលជាយូរមកហើយ Harley បានធ្វើរការទាក់ទាញអ្នកចាប់អារម្មណ៍ឬអ្នកដែល ចាប់ផ្តើមស្រឡាញ់វិស័យម៉ូតូឱ្យមកសាកល្បងម៉ូតូរបស់ខ្លួន តែវាហាក់បីដូចជាមានភាពលំបាកបន្តិចហើយ ដែលបញ្ហានេះ គឺមកពីតម្លៃរបស់វានិមួយៗមានតម្លៃថ្លៃ ហើយក្នុងករណីផ្សេងទៀត គឺការខ្វះខាតម៉ូតូកម្រិតដំបូង (entry-level) ក៏ជាកត្តាមួយផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ចំណុចទាំងពីរនេះហើយដែលម៉ូឌែល Sprint មិនត្រឹមតែអាចជួយឱ្យម៉ាកយីហោអាមេរិកមួយនេះលក់ម៉ូតូបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកភាពទាក់ទាញរបស់វានៅក្នុងទីផ្សារដែលកំពុងពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្នផងដែរ។
ប្រសិនបើយើងមើលលើផ្នែកម៉ូតូ Modern Classic នៅក្នុងចក្រភពអង់គ្លេសជាឧទាហរណ៍ ម៉ូតូដែលទទួលបានលទ្ធផលល្អបំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺប្រតិបត្តិការនៅក្នុងកម្រិតទំហំស៊ីឡាំងពី 350cc ដល់ 400cc។
ម៉ូតូដែលមានទំហំស៊ីឡាំងតូចទៅមធ្យម បានក្លាយជាម៉ូតូមួយក្នុងចំណោមម៉ូតូដែលពេញនិយមបំផុតនៅក្នុងទីផ្សារផ្សេងៗនាពេលថ្មីៗនេះ ហើយបើតាមរយៈការឈានជើងចូលក្នុងទីផ្សារនេះ ទស្សនវិស័យរបស់ Harley អាចនឹងមើលទៅល្អប្រសើរជាងពេលណាៗទាំងអស់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ។
Harley មិនទាន់បានផ្តល់សញ្ញាណាមួយអំពីកាលបរិច្ឆេទដែលម៉ូតូនេះនឹងត្រូវ បានដាក់លក់នៅឡើយទេ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ EICMA នឹងចាប់ផ្តើមនៅថ្ងៃទី 3 ខែវិច្ឆិកា 2026ខាងមុខនេះ គេនឹងអាចទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអំពីម៉ូដែលមួយនេះនៅក្នុងព្រឹត្តការណ៏នាពេលនោះផងដែរ។
Harley-Davidson Sprint motorcycle. Credit: Harley-Davidson/Facebook.
Harley-Davidson Pan America bikes
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
