Admin, 09 May 2026

​​                ក្រុមហ៊ុន Harley-Davidson មិនបង្អង់យូរឡើយក្នុងការរៀបចំយុទ្ធសាស្ត្រសម្រាប់ឆ្នាំ 2027ដោយមានព័ត៌មានថា ម៉ូដែលកម្រិតដំបូង (entry-level) ថ្មីចំនួនពីរ នឹងត្រូវដាក់ឱ្យដំណើរការនៅលើដងផ្លូវនៅឆ្នាំក្រោយ។

ម៉ូដែលថ្មីទីមួយប្រហែលជាមានភាពរំភើបបំផុត ដោយសារវាជាការរស់ឡើងវិញនៃស៊េរី Sportster ដែលប្រើម៉ាស៊ីនត្រជាក់ដោយខ្យល់ (air-cooled) ដែលនេះជារឿងដ៏សំខាន់បំផុតសម្រាប់ Harley-Davidson។ ទោះជាយ៉ាងណាក៏ដោយ ម៉ូតូទីពីរអាចជារឿងដែលសំខាន់ជាងគេបំផុត ព្រោះវាអាចជួយឱ្យ Harley-Davidson សម្រេចបាននូវអ្វីដែលខ្លួនបានខិតខំតស៊ូយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ម៉ូតូដែលកំពុងត្រូវបានលើកយកមកនិយាយនេះ គឺត្រូវបានហៅយ៉ាងសាមញ្ញថា ‘Sprint’។ ក្រៅពីការបង្ហាញរូបភាពស្រមោលនៃរូបរាងចំហៀង យើងនៅដឹងតិចតួចណាស់អំពីម៉ូឌែលខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសិក្សាលើរូបភាពអស់មួយសន្ទុះមក វាហាក់ដូចជាច្បាស់ណាស់ថា វានឹងប្រើប្រាស់គ្រោងឆ្អឹង (platform) នៃស៊េរី X440 ដែល Harley មិនសូវបានប្រើប្រាស់ (ជាពិសេសនៅអាមេរិក និងអឺរ៉ុប)។ ម៉ូឌែល X440 នេះ ត្រូវបានដាក់លក់នៅតំបន់មួយចំនួនក្នុងអាស៊ី ដោយមានការផលិតដោយផ្ទាល់ពីក្រុមហ៊ុនយក្ស Hero នៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា។ លើសពីនេះ X440 ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម៉ូឌែលដែលក្រុមហ៊ុន Hero លក់ក្រោមម៉ាកយីហោខ្លួនឯងគឺ Hunk 440 ផងដែរ។

លក្ខណៈបច្ចេកទេស និងការរំពឹងទុក

ទោះបីជាលក្ខណៈបច្ចេកទេសផ្លូវការសម្រាប់ម៉ូតូម៉ាក Harley នេះនៅតែត្រូវបានរក្សាការសម្ងាត់យ៉ាងជិតដិត ប៉ុន្តែយើងដឹងច្រើនអំពី Hunk 440 ដែលមានន័យថា យើងអាចប៉ាន់ស្មានពីកម្លាំងរបស់វាបាន៖

  • ម៉ាស៊ីន៖ វាមិនទំនងជានឹងប្រើម៉ាស៊ីន V-twin នោះទេ ដោយសារទាំង Hunk 440 និង X440 សុទ្ធតែពឹងផ្អែកលើម៉ាស៊ីនស៊ីឡាំងទោល (single-cylinder) ត្រជាក់ដោយខ្យល់ដ៏សាមញ្ញ។
  • កម្លាំង៖ ម៉ាស៊ីននេះបង្កើតកម្លាំងបានប្រហែល 27 bhp នៅកម្រិត 6,000 ជុំ/នាទី (rpm)និងកម្លាំងរមួល 35.92Nm នៅកម្រិត 4,000 ជុំ/នាទី (rpm)
  • ទម្ងន់៖ ទម្ងន់របស់វាស្ថិតក្នុងរង្វង់ 190 គីឡូក្រាម។
  • តម្លៃ៖ នៅចក្រភពអង់គ្លេស Hunk 440 មានតម្លៃសមរម្យបំផុតគឺត្រឹមតែ 1587kg ប៉ុណ្ណោះ។

យុទ្ធសាស្ត្រទីផ្សារ

ចំណុចចុងក្រោយនេះ ប្រហែលជាចំណុចដែលសំខាន់បំផុត។ ជាយូរមកហើយ Harley បានជួបការលំបាកក្នុងការទាក់ទាញអ្នកបើកបរថ្មីៗ។ ដោយសារអតិថិជនគោលដៅមានវ័យកាន់តែច្រើន ចំណែកឯម៉ូតូភាគច្រើនរបស់ Harley មានតម្លៃខ្ពស់ចន្លោះពី 13,616 ដុល្លា ទៅដល់ 27,232​ដុល្លា ដូច្នេះម៉ាកយីហោអាមេរិកមួយនេះត្រូវការ "ចំណុចចាប់ផ្តើម" ដែលមានតម្លៃសមរម្យ ហើយម៉ូដែSprint នេះអាចជាចម្លើយ។

តាមរយៈម៉ូតូ ‘Sprint’ នេះ រួមជាមួយ Sportster 883 ដែលត្រូវបានរាយការណ៍ក្នុងថ្ងៃនេះដែរ Harley-Davidson ប្រហែលជាទើបតែទទួលបានឧបករណ៍ដែលពួកគេត្រូវការ ដើម្បីបង្វែរស្ថានការណ៍នៃការធ្លាក់ចុះនៃការលក់ឱ្យមានភាពល្អប្រសើរឡើងវិញ។

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors