Admin, 02 December 2025
(ភ្នំពេញ) - បច្ចុប្បន្ននេះ ទីផ្សាររថយន្តប្រភេទ MPV (Multi-Purpose Vehicle) ឬរថយន្ត គ្រួសារខ្នាតធំ កំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតម្រូវការនៃការធ្វើដំណើរជាលក្ខណៈគ្រួសារ និងការប្រើប្រាស់សម្រាប់កិច្ចការជំនួយមានការកើនឡើង។ ក្នុងចំណោមនោះ GAC GN8 ជាប្រភេទរថយន្តគ្រួសារ ទំនើបលំដាប់អភិជន(Luxury MPV) បាននិងកំពុងឆក់យកបេះដូងអតិថិជនយ៉ាងច្រើន ដោយសារមូលហេតុសំខាន់ៗមួយចំនួន ដែលធ្វើឱ្យវាក្លាយជា "ជម្រើសដ៏ល្អបំផុត"៖
1. ការរចនាបថដ៏ទំនើប និងប្រណិត៖ ក្រុមវិស្វកររបស់ GAC បានរចនារថយន្តនេះ ឡើងដោយផ្តោតលើភាពអង់អាច និងកិត្យានុភាព។ ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ក្នុងកិច្ចការជំនួញ និងការធ្វើដំណើរលក្ខណៈគ្រួសារ។ GAC GN8 ត្រូវបានរចនាឡើងប្រកបដោយភាពទាក់ទាញ ជាមួយប៉ាណាខាងមុខធំលំនាំស្តេចតោ និងចង្កៀង LED ដ៏មុតស្រួច។ រូបរាងរបស់វាបង្ហាញពីភាពថ្លៃថ្នូរ និងអំណាច ដែលអាចប្រៀបធៀបបានទៅនឹងរថយន្ត MPV ម៉ាកល្បីៗដែលមានតម្លៃថ្លៃជាងខ្លួនរាប់សែនដុល្លារ។ នេះជាកត្តាធ្វើឱ្យអ្នកជំនួញជាច្រើនជ្រើសរើស GN8 សម្រាប់ជាមធ្យោបាយធ្វើដំណើរ និងកិច្ចការជំនួញ។
2.ច្ចេកវិទ្យាទំនើប និងផាសុកភាព៖ ចំណុចស្នូលនៃរថយន្ត MPV (First-Class Comfort)
ចំណុចខ្លាំងបំផុតរបស់ GAC GN8 គឺស្ថិតនៅត្រង់កៅអីជួរទីពីរ។ វាត្រូវបានបំពាក់ដោយ Captain Seats ដែលផ្តល់នូវបទពិសោធន៍ដូចអង្គុយលើកៅអីVIPលំដាប់ Business Class ដែលវាមានមុខងារម៉ាស្សា (Massage), ប្រព័ន្ធខ្យល់ត្រជាក់/ក្ដៅ (Ventilation/Heating) និងកន្លែងដាក់ជើងដែលអាចសារ៉េបានអូតូ។ កៅអីរបស់ GAC GN8 ផ្តល់អារម្មណ៍ដូចកំពុងជិះលើយន្តហោះលំដាប់ First Class ដែលសាកសមបំផុតសម្រាប់ថ្នាក់ដឹកនាំ ឬឪពុកម្តាយដែលមានវ័យចំណាស់ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយដោយមិនមានការនឿយហត់។ អមដោយបច្ចេកវិទ្យាដ៏ទំនើប GAC ADiGO ជំនាន់ចុងក្រោយ ផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ និងការកម្សាន្ត ដែលឆ្លើយតបទៅនឹងតម្រូវការនៃជីវិតសម័យថ្មី ។
3. ប្រព័ន្ធសុវត្ថិភាពពេញលេញ (Full Safety Packages)
នេះជាគោលចម្បងរបស់ GAC GN8 សម្រាប់អ្នកប្រើប្រាស់រថយន្តគ្រួសារ សុវត្ថិភាព គឺជាអាទិភាពខ្ពស់បំផុត។ GAC GN8 បំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពពេញលេញ ដែលជួយការពារមួយជុំរថយន្ត បូករួមទាំងផ្នែកខាងក្រោយ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត ហើយក៏ជាប្រព័ន្ធសុវត្ថិភាពស្តង់ដារអន្តរជាតិ រួមមានពោងសុវត្ថិភាពជុំវិញរថយន្ត, ប្រព័ន្ធហ្វ្រាំង ABS/EBD/ESP, និងតួខ្លួនរឹងមាំ (GPMA Platform) ដែលធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់សមាជិកគ្រួសារដែលអាចផ្ទុក ចំណុះបានចំនួន 7នាក់។
4. តម្លៃ និងការវិយោគឆ្លាតវៃ (Best Value and smart investment)
ហេតុផលសំខាន់បំផុតដែលធ្វើឱ្យ GAC GN8 ក្លាយជាជម្រើស ល្អបំផុត នៅកម្ពុជា គឺ តម្លៃ ត្រឹមតែ $65,000 ប៉ុណ្ណោះ ទទួលបានរថយន្ត MPV ថ្មីខ្លាញ់គោ ស៊េរីថ្មីឆ្នាំ 2026 ដ៏ប្រណិត ទំនើបលំដាប់អភិជន។ ប្រសិនបើធៀបនឹងរថយន្តLuxury MPV មួយចំនួននៅលើទីផ្សារមានតម្លៃរហូតដល់ខ្ពង់សែនដុល្លា។ ប៉ុន្តែ GN8 ផ្តល់នូវ Option ពេញលេញ និងប្រណីតភាពប្រហាក់ប្រហែលគ្នាក្នុងតម្លៃមួយដែលអតិថិជនទទួលយកទាំងក្តីរំភើបនឹកស្មានមិនដល់ ។សរុបសេចក្តី សម្រាប់លោកអ្នកដែលកំពុងស្វែងរករថយន្ត MPV ដែលមានទាំងភាពធំទូលាយ ផាសុកភាពកម្រិតខ្ពស់ រូបរាងថ្លៃថ្នូរ ទំនើបលំដាប់អភិជន ដោយមិនចង់ចំណាយប្រាក់ ខ្ទង់សែនដុល្លារ GAC GN8 គឺជាចម្លើយដែលអ្នកមិនគួរ មើលរំលង ។
5. ទំនុកចិត្តខ្ពស់ ៖ ដើម្បីអោយប្រាកដច្បាស់ជាងនេះនូវការប្រើប្រាស់ប្រកបដោយមានទំនុកចិត្តខ្ពស់ និងសន្តិភាពផ្លូវចិត្ត យើងគួរស្វែងរកក្រុមហ៊ុនផ្លូវការ GAC Cambodia ដែលជាតំណាងចែកចាយផ្លូវការ (Official Distributor) តែមួយគត់នៅកម្ពុជា ដែលជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ។ ជាពិសេស ក្រុមហ៊ុនកំពុងបោះជំហានវិនិយោគលើគម្រោងសាងសង់ រោងចក្រដំឡើងរថយន្ត (GAC CKD Assembly) ក្នុងប្រទេសកម្ពុជា ដែលធានាបាននូវស្ថិរភាពសេវាកម្ម និងគ្រឿងបន្លាស់យូរអង្វែង។
សូមអញ្ជើញមកទទួលយកបទពិសោធន៍បើកបរដោយផ្ទាល់នៅ GAC Cambodia ថ្ងៃនេះ! សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការ GAC Cambodia ឬលេខទូរស័ព្ទ 095 999 029៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ AC Auto.
