Admin, 27 April 2026
នៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026៖ រថយន្ត 1,451 គ្រឿង លើផ្ទៃដី 380,000 ម៉ែត្រការ៉េ ក្លាយជាពិព័រណ៍រថយន្តធំបំផុតក្នុងលោកដែលបានបើកសម្ពោធនៅថ្ងៃទី 24 មេសាយើងនេះ ម៉ាក Fang Cheng Bao របស់ក្រុមហ៊ុន BYD បានបង្ហាញរថយន្តម៉ូដែលថ្មីចំនួនបី។ ជាការផ្លាស់ប្តូរចេញពីខ្សែស្រឡាយរថយន្ត SUV បែបប្រពៃណីរបស់ខ្លួន ម៉ាកនេះបានណែនាំរថយន្តប្រភេទ Sedan ដំបូងបង្អស់ រួមមានស៊េរី S-series បែបស្ព័រ និងរថយន្តដែលទាក់ទាញចំណាប់អារម្មណ៍បំផុតគឺ Formula X។ កាលពីឆ្នាំ 2024 Fang Cheng Bao ក៏ធ្លាប់បានបង្ហើបពីផែនការទាក់ទងនឹងផលិតផលស៊េរី X នេះផងដែរ។
រថយន្ត Supercar "Formula X"
Formula X ដែលជារថយន្ត Supercar បើកដំបូលទ្វារពីរ បានក្លាយជាចំណុចលេចធ្លោបំផុតនៃព្រឹត្តិការណ៍នេះ។ ម៉ូដែលនេះទទួលបានរចនាប័ទ្មពីឡានគំរូ Fang Cheng Bao Super 9 ដោយប្រើប្រាស់ទស្សនវិជ្ជារចនា "Life Metal Aesthetics"។ រថយន្តនេះមានរូបរាងសមាមាត្រមាស (Golden ratio) ជាមួយរូបរាងអង់អាចបែប "ខ្លារខិនកំពុងបរបាញ់"។
ផ្នែកខាងក្រៅ និងបច្ចេកវិទ្យា៖
- ចង្កៀងមុខ: រចនាឡើងក្នុងទម្រង់ "ភ្នែកខ្លារខិនដ៏មុតស្រួច"។
- រូបរាង: តួខ្លួនទាបខ្លាំងជាប់ដី បំពាក់ដោយកញ្ចប់គ្រឿងតុបតែងផ្នែកខ្យល់ (Aerodynamic kits) ដែលមានរន្ធខ្យល់ខុសៗគ្នាដល់ទៅ 19 កន្លែង។
- ផ្នែកខាងក្រោយ: មានចង្កៀងក្រោយរាងរង្វង់ (Infinite Ring), ស្លាបក្រោយអគ្គិសនី និងបន្ទះបំបែកខ្យល់ (Diffuser) នៅពីក្រោយកង់ក្រោយ។
- សម្ភារៈ: ចំណុចបច្ចេកទេសសំខាន់គឺការប្រើប្រាស់តួខ្លួនដែលធ្វើពី Carbon fibre ទាំងស្រុងដើម្បីកាត់បន្ថយទម្ងន់។ លើសពីនេះ វាក៏មានរចនាទ្វារដ៏ទាក់ទាញ ដែលត្រូវបានពណ៌នាថាជាប្រភេទ Gull-wing (ស្លាបសត្វ) និង Scissor (កន្ត្រៃ)។
ផ្នែកខាងក្នុង៖
- កាប៊ីនរចនាឡើងជាប្រភេទ Battle cockpit ដែលមានពណ៌ប្រផេះ និងបៃតង។
- បំពាក់ដោយប៊ូតុងបញ្ជាពិតៗ (Mechanical buttons), ចង្កូតដែលអាចដកចូលបាន, កៅអីស្ព័រ និងខ្សែក្រវាត់សុវត្ថិភាពសម្រាប់ឡានប្រណាំង។ Fang Cheng Bao បានប្រកាសថា ម៉ូដែលថ្មីនេះគ្រោងនឹងផលិតជាទ្រង់ទ្រាយធំ និងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ។
ក្រៅពីរថយន្ត Supercar ម៉ាកនេះក៏បានបញ្ចេញរថយន្ត Sedan ស៊េរី S-series ជាផ្លូវការផងដែរ ដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួនកាន់តែសម្បូរបែប។
ស្ថានភាពនៃការលក់
ក្នុងនាមជាម៉ាករថយន្តដែលផ្តោតលើការបើកបរ Off-road របស់ BYD ការលក់របស់ Fang Cheng Bao បានហក់ឡើងដល់កម្រិតខ្ពស់បំផុតគឺ 50,868 គ្រឿង កាលពីខែធ្នូឆ្នាំមុន។ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ការលក់ប្រចាំខែបានកើនឡើងជាង 200% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
