Admin, 05 November 2026

               នេះគឺជាតួលេខនៃការលក់ រថយន្តកម្រិតកំពូលរបស់ ក្រុមហ៊ុនផលិតរថយន្តធំៗ ក្នុងខែតុលា ឆ្នាំ​2026 ត្រូវ បានបញ្ចេញជាផ្លូវការហើយ។ ក្រុមហ៊ុន BYD បានក្តោបក្តាប់តំណែងលេខមួយយ៉ាងរឹងមាំ ខណៈដែល Geely ទទួលបានតំណែងជាជើងឯករង។

ក្រុមហ៊ុន BYD លក់រថយន្តអ្នកដំណើរបានចំនួន 483,125 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026 នៅទូទាំងពិភពលោក។ ជាពិសេស ស៊េរី Dynasty និង Ocean របស់ BYD លក់បាន 423,843 គ្រឿង, ម៉ាក Fang Cheng Bao លក់បាន 43,872 គ្រឿង, ម៉ាក Denza លក់បាន 15,152 គ្រឿង និងម៉ាក Yangwang លក់បាន 258 គ្រឿង។

ចំណែកឯGeely Auto បានលក់រថយន្តសរុបចំនួន 214,996 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026។ ក្នុងចំណោមតួលេខនេះ ម៉ាក Geely Galaxy ក្តោបក្តាប់ទីផ្សារចំនួន 153,385 គ្រឿង, Zeekr ក្តោបក្តាប់ទីផ្សារចំនួន 32,483 គ្រឿង និង Lynk & Co ក្តោបក្តាប់ទីផ្សារចំនួន 18,521 គ្រឿង។

ការលក់រថយន្តរបស់ក្រុមហ៊ុន Leapmotor វិញបានកើនឡើងដល់ 106,127 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026 ដែលកើនឡើង 50.99% ធៀបនឹងឆ្នាំមុន (YoY)។ ក្រុមហ៊ុនផលិតរថយន្តមួយនេះ និយាយថាខ្លួននឹងលក់រថយន្តទី ពីរលាននៃម៉ាកយីហោរបស់ខ្លួន នៅក្នុងខែវិច្ឆិកា។ ខែតុលា គឺជាខែទី បួនជាប់ៗគ្នា ដែលការលក់រថយន្តកម្រិតសកលបានកើនឡើងលើសពី 1000,000 គ្រឿង។

ម៉ាកយីហោរថយន្ត NEV ទីផ្សារទូទៅផ្សេងទៀតដូចជា Changan Nevo លក់រថយន្តបានចំនួន 63,648 គ្រឿង ដែលកើនឡើង 36.9% ធៀបនឹងខែមុន (MoM) និងកើនឡើង 75% ធៀបនឹងឆ្នាំមុន (YoY)។ ម៉ាកយីហោ NEV មួយទៀតរបស់ Changan គឺ Deepal លក់បានចំនួន 32,602 គ្រឿងដល់អតិថិជន។

Great Wall Motor លក់រថយន្តថាមពលថ្មីរបស់ខ្លួនបានចំនួន 49,499 គ្រឿង ក្នុងខែតុលា រាប់បញ្ចូលទាំងរថយន្តម៉ាក Ora ចំនួន 12,187 គ្រឿង និងរថយន្តម៉ាក Wey ចំនួន 8,648 គ្រឿង។

Xpeng បានលក់រថយន្តចំនួន 50,237 គ្រឿង ដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក ដែលកើនឡើង 21.8% ធៀបនឹងខែមុន(MoM) និងកើនឡើង 19.6% ធៀបនឹងឆ្នាំមុន(YoY) ។ តួលេខនេះ បានបង្កើតនូវកំណត់ត្រាការលក់រថយន្តប្រចាំខែថ្មីមួយ។ ការលក់រថយន្តនៅក្រៅប្រទេស ក៏បានកើនឡើងដល់កំណត់ត្រាថ្មីមួយទៀតគឺចំនួន 13,326 គ្រឿង ផងដែរ ដែលកើនឡើងដល់ 166% បើធៀបនឹងឆ្នាំមុន។

Xiaomi លក់បានលើសពី 50,000 គ្រឿង ហើយគោលដៅរបស់ក្រុមហ៊ុនកំណត់ការលក់សម្រាប់មួយឆ្នាំពេញ គឺចំនួន 550,000 គ្រឿង មកទល់ពេលនេះ Xiaomi សម្រេចបានប្រហែល 60% នៃគោលដៅលក់របស់ខ្លួនហើយ។

បណ្តាញលក់យានយន្តរបស់ Huawei គឺ HIMA (Harmony Intelligent Mobility Alliance) បានលក់រថយន្តចំនួន 33,537 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026 ដែលធ្លាក់ចុះ 50.8% បើធៀបនឹងឆ្នាំមុន (YoY) និងការធ្លាក់ចុះ 10.5% ធៀបនឹងខែមុន (MoM)។ តួលេខនេះ រាប់បញ្ចូលទាំងការ លក់នៃម៉ាក Aito, Luxeed, Stelato, Maextro និង Saic (Shangjie)។

ចំណែកឯក្រុមហ៊ុនNio បានលក់រថយន្តរបស់ខ្លួនរហូតបានចំនួន 34,246 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026។ ម៉ាក Nio ផ្ទាល់ លក់បានចំនួន 18,125 គ្រឿង, ម៉ាក Onvo លក់បាន 8,383 គ្រឿង និងម៉ាក Firefly លក់បាន 7,738 គ្រឿង។ការលក់រថយន្តសរុបពីខែមករា ដល់ខែតុលា មានចំនួន 334,547 គ្រឿង ដែលកើនឡើង 38.5% ធៀបនឹងឆ្នាំមុន។

GAC Aion លក់បាន 42,357 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026 ដែលកើនឡើង 56.8% ធៀបនឹងឆ្នាំមុន (YoY)។ តួលេខនេះ រាប់បញ្ចូលទាំងសមិទ្ធផលលក់នៃម៉ាក Aion និង Hyptec។

Li Auto បានលក់រថយន្តចំនួន 29,025 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026 ដែលធ្លាក់ចុះ 8.6% ធៀបនឹងឆ្នាំមុន (YoY) និងធ្លាក់ចុះ 8.8% ធៀបនឹងខែមុន (MoM) ហើយនេះគឺជាខែដំបូងគេដែលម៉ាកយីហោមួយនេះ បានបញ្ឈប់ការប្រើប្រាស់អាគុយ CATL ទាំងស្រុង។ វាក៏បានក្លាយជាម៉ាកយីហោតែមួយគត់ ក្នុងចំណោម Nio, Li Auto និង Xpeng ដែលកត់ត្រាការលក់ប្រចាំខែតិចជាង 30,000 គ្រឿង។

BAIC NEV លក់រថយន្តបាន 32,502 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026 ដែលកើនឡើង 6.42% ធៀបនឹងឆ្នាំមុន (YoY)។ ស្ថិតិនេះ រាប់បញ្ចូលទាំងរថយន្តម៉ាក ArcFox ចំនួន 26,325គ្រឿង។

ម៉ាកយីហោលំដាប់ខ្ពស់ Voyah របស់ក្រុមហ៊ុន Dongfeng បានលក់រថយន្តរបស់ខ្លួនរហូតដល់ចំនួន 13,030 គ្រឿង ក្នុងខែតុលា ឆ្នាំ 2026។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)