Admin, 16 March 2026
ក្រុមហ៊ុន Ducati ទើបតែបានបង្ហាញនូវឈុតពណ៌ថ្មី Sport Livery ដែលខ្លួនបានបញ្ជាក់ថា នឹងមកបង្គ្រប់ជួរម៉ូដែល Monster V2 បន្ថែមពីលើពណ៌ក្រហម (Ducati Red) និងពណ៌ស (Iceberg White) ដែលមានស្រាប់។
ឈុតពណ៌ Sport Livery ថ្មីនេះ នឹងមានវត្តមាននៅតាមភ្នាក់ងារចែកចាយចាប់ពីខែមេសាតទៅ។វាគឺជាការបន្ថែមទៅលើបញ្ជីអាប់ដេតដ៏សម្បូរបែបដែលម៉ូតូនេះទទួលបានតាំងពីការដាក់សម្ពោធកាលពីខែតុលាឆ្នាំមុន៖ ចំណុចសំខាន់បំផុតគឺម៉ាស៊ីន V2 ចំណុះ ៨៩០ស៊ីស៊ី ថ្មី ដែលបំពាក់បច្ចេកវិទ្យា IVT (Intake Variable Timing - ប្រព័ន្ធកំណត់ពេលវេលាប៊ឺតចំហេះ)។ ទោះបីជាការអាប់ដេតពណ៌នេះមើលទៅហាក់ដូចជាតូចតាច ប៉ុន្តែវាពិតជាទាក់ភ្នែកខ្លាំងណាស់ ដោយវាផ្តល់នូវរូបរាងកាន់តែទាក់ទាញ និងបែបស្ព័រជាងជម្រើសពណ៌ក្រហម និងពណ៌ស។
New Ducati Monster riding on the road
យោងតាម Ducati ពណ៌ Sport Livery ថ្មីនេះ "ទទួលបានការបំផុសគំនិតពីគ្រោងពណ៌នៃម៉ូដែល S4 ដ៏ល្បីល្បាញ ដែលជាម៉ូតូ Monster ប្រើវ៉ាល់ 4 ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ"។ ក្រុមហ៊ុនបានបន្តថា "ការរួមបញ្ចូលគ្នារវាងពណ៌ប្រផេះ ជាមួយពណ៌ក្រហមប្រណាំង (Racing Red) នៅលើកង់ និងព័ត៌មានលម្អិតនៅលើកៅអី, របាំងការពារខ្យល់, ផ្នែកកន្ទុយ និងធុងសាំង បានបង្កើតនូវរូបរាងដែលមើលទៅបែបស្ព័រ និងមានភាពស៊ីវិល័យ"។
ឈុតពណ៌ Sport Livery នេះ ក៏មានផ្តល់ជូនសម្រាប់កំណែ Monster Plus ផងដែរ ដែលរួមមានរបាំងមុខ និងគម្របកៅអីអ្នកដំណើរមកជាស្តង់ដារ។
The Ducati Monster's fuel tank and handlebars
លក្ខណៈបច្ចេកទេស និងបច្ចេកវិទ្យា
- ម៉ាស៊ីន: ម៉ាស៊ីន V2 ថ្មីរបស់ Monster V2 មានទម្ងន់ស្រាលជាងមុនជិត 6 គីឡូក្រាម បើធៀបនឹងម៉ាស៊ីន Testastretta ជំនាន់មុន។ វាផលិតកម្លាំងបាន 109.5 សេះ (bhp) នៅកម្រិត 9,000 ជុំក្នុងមួយនាទី និងកម្លាំងបង្វិល 90Nm នៅកម្រិត 7,250 ជុំក្នុងមួយនាទី។
- គ្រោងឆ្អឹង: ម៉ូដែលឆ្នាំ 2026 ប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Monocoque ផលិតពី អាលុយមីញ៉ូម ដែលចាប់ជាប់ផ្ទាល់ទៅនឹងក្បាលស៊ីឡាំង។ វាក៏មានគ្រោងឆ្អឹងរង (subframe) បែប Trellis និងដៃយោល (swingarm) សងខាង ដែលដកស្រង់ការ រចនាម៉ូតចេញពី Panigale V4។
- បច្ចេកវិទ្យាសុវត្ថិភាព: គ្រឿងបរិក្ខារស្តង់ដាររួមមាន ប្រព័ន្ធហ្វ្រាំង ABS Cornering, ប្រព័ន្ធគ្រប់គ្រងការអូសទាញ (Traction Control), ប្រព័ន្ធការពារការងើបកង់មុខ (Wheelie Control), និងប្រព័ន្ធហ្វ្រាំងម៉ាស៊ីន (Engine Brake Control) ដែលអាចលៃតម្រូវបានច្រើនកម្រិត។
- អេក្រង់ព័ត៌មាន: ព័ត៌មានបើកបរត្រូវបានបង្ហាញតាមរយៈអេក្រង់ TFT ពណ៌ទំហំ 5 អ៊ីញ។ លើសពីនេះ វាក៏អាចបំពាក់បន្ថែមនូវប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ (Cruise Control) និងមានរបៀបបើកបរ (Riding modes) ចំនួន 4 ជម្រើស។
2026 Ducati Monster with a Sport Livery
ប្រភព៖ UK. News
ប្រែសំរួល៖ Chea SokNang (AC Auto)
