Admin, 03 November 2026
ក្រុមហ៊ុន Ducati បានដាក់បង្ហាញម៉ូតូអាប់ដេតទម្រង់សាមញ្ញគឺ Monster Dark ស៊េរីពិសេស ដែលទទួលបានថាមពលម៉ាស៊ីន V2 និងតម្លៃលក់ដំបូងជាពិសេស។ម៉ូឌែលអាប់ដេតថ្មីនេះ បានចូលរួមជាមួយម៉ូឌែលស្តង់ដារ Monster - ដែលមានជាជម្រើសពណ៌ Ducati Red, Iceberg White, ឬ Sport Livery - ទោះជាយ៉ាងណាក៏ដោយ វាមានតម្លៃទាបជាងម៉ូឌែលពណ៌ Ducati Red រហូតដល់ 1,876 ដុល្លាអាមេរិក។ វាហ្នឹងបញ្ចុះតំលៃនេះកាន់តែច្រើនឡើងថែមទៀត បើប្រៀបធៀបទៅនឹងជម្រើសពណ៌ Iceberg White ដែលអាចSave បានរហូត 2,144 ដុល្លាអាមេរិក និងជម្រើសពណ៌ Sport Livery Save បាន 2,546ដុល្លាអាមេរិក។វាជាប្រភេទម៉ូតូសម្រាប់ប័ណ្ណបើកបរកំរិត A2 ក្រុមហ៊ុន Ducati និយាយថា Monster Dark «គឺជាផ្លូវដ៏ល្អបំផុតក្នុងការឈានជើងចូលទៅក្នុងត្រកូល Monster និងពិភពរបស់ Ducati» ដែលចំណុចនេះត្រូវ បានរំលេចយ៉ាងច្បាស់នៅក្នុងតម្លៃលក់ដំបូងរបស់វា។
ម៉ូឌែលថ្មីនេះ ដែលទទួលបាននូវលក្ខណៈពិសេសៗដូចជា កែបស្បែកទោល (single-material seat), វង់កង់បាញ់ថ្នាំពណ៌ខ្មៅ, គ្រោងឆ្អឹងមុខមិនបាញ់ថ្នាំ, គម្របចុងស៊ីម៉ាំង និងបំពង់បឺតខ្យល់ពណ៌ខ្មៅ ព្រមទាំងភ្លើងស៊ីញ៉ូជើងទោល (static turn indicators) នឹងឈានជើងចូលដល់ភ្នាក់ងារចែកចាយក្នុងទីផ្សារចក្រភពអង់គ្លេសចាប់ពីខែវិច្ឆិកានេះតទៅផងដែរ។
កម្លាំង និងប្រព័ន្ធមេកានិច
ផ្នែកមេកានិច ម៉ូឌែលថ្មីនេះមិនមានការផ្លាស់ប្តូរពីម៉ូឌែលស្តង់ដារ Monster នោះទេ ដែលមានន័យថាវាបន្តផ្តល់ថាមពលដោយម៉ាស៊ីន V2 ទំហំ 890cc របស់ក្រុមហ៊ុន។
- កម្លាំងសេះអតិបរមា៖ ត្រូវបានអះអាងថាមាន 111hp (109bhp) នៅកម្រិត 9,000 ជុំ/នាទី
- កម្លាំងរមួល៖ 91 ញូតុនម៉ែត្រ នៅកម្រិត 7,250 ជុំ/នាទី (91Nm 7250rpm)
- ទម្ងន់៖ ម៉ូតូមានទម្ងន់ 175 គីឡូក្រាម (មិនរាប់បញ្ចូលប្រេងសាំង) ដែលផ្តល់នូវការសន្សំសំចៃទម្ងន់បាន 4 គីឡូក្រាម ធៀបនឹងម៉ូឌែលមុន។
បញ្ជីលក្ខណៈបច្ចេកទេសកម្រិតប្រណីតនៅតែបន្ត ជាមួយនឹងដង្កាប់ហ្វ្រាំង Brembo M4.32, សំបកកង់ Pirelli Diablo Rosso IV, និងប្រព័ន្ធបូម Showa ទាំងខាងមុខ និងខាងក្រោយ។
ប្រព័ន្ធអេឡិចត្រូនិក និងបច្ចេកវិទ្យា
ទម្រង់បើកបរចំនួន 4 វគ្គ គឺជាផ្នែកមួយនៃការរៀបចំរបស់ម៉ូតូ រួមមាន Sport, Road, Urban និង Wet ខណៈដែលកញ្ចប់ប្រព័ន្ធអេឡិចត្រូនិកជំនាន់ចុងក្រោយបង្អស់រួមមាន ប្រព័ន្ធសេនស័រវាស់ស្ទង់ 6-axis IMU (6D IMU) ដែលផ្តល់នូវ៖
- Cornering ABS: ប្រព័ន្ធហ្វ្រាំង ABS ស្គាល់មុំផ្អៀង
- Ducati Traction Control (DTC): ប្រព័ន្ធត្រួតពិនិត្យការអូសទាញ
- Ducati Wheelie Control (DWC): ប្រព័ន្ធការពារការលើកកង់មុខ
- Engine Brake Control (EBC): ប្រព័ន្ធគ្រប់គ្រងហ្វ្រាំងម៉ាស៊ីន
បន្ថែមពីនេះ ម៉ូឌែល Monster Dark ទទួលបានអេក្រង់ full-TFT ទំហំ 5 អ៊ីញ និងប្រព័ន្ធភ្លើង LED ជុំវិញ ទោះបីជាប្រព័ន្ធ Cruise Control, Ducati Quick Shift (ប្រព័ន្ធចូលលេខលឿន) និង Ducati Power Launch (ប្រព័ន្ធជំនួយពេលចេញដំណើរលឿន) គឺជាជម្រើសបំពាក់បន្ថែម (optional extras) ជំនួសឱ្យគ្រឿងបំពាក់ស្តង់ដារក៏ដោយ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
